ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ស្ពាន​៧​កន្លែង​ក្នុង​ខេត្ត​ក្រចេះ និង​ព្រៃវែង

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ស្ពាន​៧​កន្លែង​ក្នុង​ខេត្ត​ក្រចេះ និង​ព្រៃវែង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​ឯកឧត្តម មិ​កាមិ ម៉ាសា​ហ៉ី​រុ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​៧​កន្លែង ស្ថិតនៅក្នុង​ខេត្ត​ក្រចេះ និង​ព្រៃវែង ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន តម្លៃ​ប្រមាណ ៣៥​លាន​ដុល្លារ​អាមេរិក​។​

​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអោយដឹងថា ស្ពាន​ទាំង ៧​កន្លែង​នេះ គឺជា​គម្រោង​សាងសង់​ស្ពាន​ឡើងវិញ​បន្ទាន់​នៅ​តំបន់​ទាំងនោះ​ដែល​ប្រឈម​នឹង​ទឹកជំនន់ ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រៃវែង ដែល​ស្ពាន​ទាំងអស់​មាន​ប្រវែង​សរុប ៦៧០​ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ស្ពាន​មាន​ប្រវែង​សរុប ៣,៤២៤​ម៉ែត្រ​។​

​ស្ពាន​ដែល​បាន​សាងសង់​នេះ រួមមាន​៖

– ស្ពាន​ចំនួន​៥​កន្លែង ស្ថិតនៅក្នុង​ខេត្ត​ក្រចេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៣ រួមមាន​៖ ស្ពាន​ព្រែក​សណ្តាន់ ប្រវែង ៣៥​ម៉ែត្រ​, ស្ពាន​ព្រែក​ឬ​ស្សី ប្រវែង ៦២​ម៉ែត្រ​, ស្ពាន​អន្លង់​ឃ្លេ ប្រវែង ៤៨​ម៉ែត្រ​, ស្ពាន​ព្រែក​ឆ្លូង ប្រវែង ១៤០​ម៉ែត្រ​, និង​ស្ពាន​ពាម​ទេរ​ប្រវែង ១៧៥​ម៉ែត្រ​។
– ស្ពាន​ចំនួន​២​កន្លែង ស្ថិតនៅក្នុង​ខេត្ត​ព្រៃវែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ រួមមាន​៖ ស្ពាន​បា​បោង​លេខ​១ ប្រវែង ១០៥​ម៉ែត្រ និង​ស្ពាន​បា​បោង​លេខ​២ ប្រវែង ១០៥​ម៉ែត្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ចំពោះ​សមិទ្ធផល​ស្ពាន​ទាំង​៧​កន្លែង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នាពេលនេះ រួមទាំង​សមិទ្ធផល​ផល​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​ជប៉ុន​បាន​ជួយ​នា​ពេលកន្លងមក​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​ថា​ជប៉ុន បាន​ផ្តល់​កម្ចី និង​ជំនួយ សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាង ១​ពាន់ ៤​រយ​លាន​ដុល្លារ​។ ភាព​រីកចម្រើន​របស់​កម្ពុជា​មិន​អាច​កាត់ផ្ដាច់​ពី​ចំណង​មិត្តភាព​កម្ពុជា​-​ជប៉ុន​បាន​នោះទេ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​បញ្ជូន​យន្តហោះ​ពិសេស​មក​ទទួល​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​ទៅ​ទស្សនកិច្ច​ទៅ​ជប៉ុន​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា នាយករដ្ឋមន្ត្រី​ជប៉ុន ៣​រូប ហើយ​ដែល​បានអនុញ្ញាត​ឱ្យ​ឯកឧត្តម​បណ្ឌិត លោក ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម គឺ​នៅ​ឆ្នាំ​២០១០, ២០១៦ និង​២០១៨​។ សម្តេច​តេជោ​បានចាត់ទុ​កការអនុញ្ញាតនេះ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​ទំនាក់ទំនង​ពិសេស​មួយ​រវាង​កម្ពុជា និង​ជប៉ុន​។ សម្តេច​តេជោ​ចង់ឱ្យ​មាន​ការធ្វើសម​យុទ្ធ​រវាង​កម្ពុជា និង​ជប៉ុន តែ​សមយុទ្ធ​នោះ ធ្វើឡើង​ពាក់ព័ន្ធ​នឹង​ការជួយ​សង្គ្រោះ​ពេល​ជួប​គ្រោះមហន្តរាយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​អរគុណ​រដ្ឋាភិបា​ល​ជប៉ុន ដែល​បាន​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅ​កាន់​ប្រទេស​មី​យ៉ាន់​ម៉ា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា បញ្ហា​របស់​មី​យ៉ាន់​ម៉ា មិន​អាច​រឹង​ពេក ឬ​ទន់​ពេក​បាន​នោះឡើយ​។ សម្តេច​តេជោ​បាន​បន្តថា ប្រសិនបើ​នៅ​តែ​របៀប​នេះ​យ៉ាងហោចណាស់​៥​ឆ្នាំ​ទៀត បញ្ហា​របស់​មី​យ៉ាន់​ម៉ា គឺ​ដោះស្រាយ​មិនទាន់​បាន​ផង​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ខេត្ត ផ្តល់​បរិយាកាស​ឱ្យ​បក្សនយោបាយ​ដែល​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ អាចធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​បាន​។​

​ទាក់ទង​នឹង​ស្ថានភាព​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា សម្ដេច​តេជោ​នៅតែ​បន្តពា​វនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​បង្ការ​ជំងឺ​នេះ​ទាំងអស់គ្នា ជា​ពិសេស​ការអនុវត្ត​វិធានការ​សុខាភិបាល ជាពិសេស​វិធានការ​៣​កុំ ៣​ការពារ ឲ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច​។

​សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ស្ពាន​ទាំង​៧​ដែល​ជា​អំណោយ​របស់​មិត្ត​ជប៉ុន​នៅថ្ងៃនេះ​។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ក៏​បាន​អញ្ជើញ​កាត់​ខ្សែបូរ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​ទាំង​៧​នេះ ចាប់ពី​ពេលនេះ​តទៅ​៕

      

Filed in: ព័ត៌មានជាតិ