ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ល្បែងស៊ីសង​ខុសច្បាប់ ចំនួន​ពី​ទីតាំង​ម្ចាស់​តែ​មួយ​នៅ ស្រុក​បន្ទាយមាស ខេត្ត​កំពត បើក​លេង​យ៉ាង​គគ្រឹកគគ្រេង បែរជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើ​ស្ងៀមស្ងាត់​មិនដឹង​!

ល្បែងស៊ីសង​ខុសច្បាប់ ចំនួន​ពី​ទីតាំង​ម្ចាស់​តែ​មួយ​នៅ ស្រុក​បន្ទាយមាស ខេត្ត​កំពត បើក​លេង​យ៉ាង​គគ្រឹកគគ្រេង បែរជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើ​ស្ងៀមស្ងាត់​មិនដឹង​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត ÷ ទីតាំង​សង្វៀន​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ហើយ​យូគី ខុសច្បាប់ ចំនួន​ពី​ទីតាំង​ផ្សេងគ្នា​ក្នុង ស្រុក​បន្ទាយមាស បើក​លេង​យ៉ាង​អនាធិបតេយ្យ ក្នុង​មូលដ្ឋាន ភូមិ​ឃុំ ស្រុក​បន្ទាយមាស ខេត្ត​កំពត មហាជន​ដាក់​ការសង្ស័យថា បានជា​សមត្ថកិច្ច​មិន​បង្ក្រាប​!​ប្រហែល​ទុក​លំអង​ស្រុក កំ​ឲ្យ​ស្ងាត់​ហើយ​មើលទៅ​ ។

​ប្រភព​ពី​ពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​បានឲ្យដឹងថា ទីតាំង​សង្វៀន​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ហើយ​យូគី ខុសច្បាប់ ចំនួន​ពី​ទីតាំង​ខាងលើ រួមមាន​ទី​តាំងទី​.១ បើក​លេង​នៅ​ខាងក្រោយ​ផ្ទះ​តា​ខ្លុយ​ជិត​មាត់​ស្ទឹង​ភូមិ​ស្រែ​ព្រៃ ក្នុង ឃុំ​ទូក​មាស​ខាងលិច ចំណែក​ទី​តាំងទី​.២ នៅ​ទល់មុខ​ប៉ុស្តិ៍ វីរៈ​ការពារ​នគរបាល​ព្រំដែន​គោក លេខ ១.០១ ស្ថិតនៅ​ភូមិ​ត្នោត​ចុងស្រល់ ឃុំ​ត្នោត​ចុង​ស្រល់ ស្រុក​បន្ទាយមាស ខេត្ត​កំពត សូម​បញ្ជាក់​ប្រាប់ឲ្យដឹង​ថា ទីតាំង​ទាំង​ពី​ខាងលើនេះ ស្ថិតនៅ ស្រុក​បន្ទាយមាស ខេត្ត​កំពត តែម្តង ។​

​ប្រភព​ដដែល​ពី​ពលរដ្ឋ​ក៏​ដូច​មហាជន​បានឲ្យដឹងថា បន្ទាប់ឲ្យ​កើត​មាន​វង់​ល្បែងស៊ីស​ង​ទាំងពី​ទីតាំង​ក្នុង​មូលដ្ឋាន​ខាងលើ​នេះ​មក ពួកគាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ព្រោះ​ថា​ថ្វី​ត្បិត​ជំងឺ កូវី​-១៩ បាន​កាត់បន្ថយ​ខ្លះៗ​ពិតមែន​ក៏​ដោយ ប៉ុន្តែ​ជំងឺ កូវី​ដ​-១៩ បម្លែង​ថ្មី ប្រភេទ អូ​មី​ក្រុង ក៏​នៅ​ជា​បញ្ហា​ដដែល ព្រោះថា​ក្រុម​លេងល្បែង​ជល់​និង​អាប៉ោង​ហើយ​យូគី ខុសច្បាប់ នៅ​ខាងលើ កំពុង​ប្រមូលផ្ដុំ​ការជួបជុំ​! លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេង សកម្មភាព​ក្រុម​ញៀន​ល្បែង​បែប​នេះ​ដាក់​ឲ្យ​ដំណើរការលេង​យ៉ាង​អនាធិបតេយ្យ ចំណែក​អាជ្ញា​ធរមាន​សមត្ថកិច្ច ថ្នាក់ឃុំ រហូតដល់​ថ្នាក់​ស្រុក បែរជា​មិន​ទប់ស្កាត់​និង​បង្ក្រាប​!​តាម​បទបញ្ជា របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ និង​ក្រសួង​មហាផ្ទៃ នោះឡើយ​ ។ ​ដោយឡែក​អ្នកលេង​បាន​នាំ​គ្នា​ស្រែក​ឮ​សម្លេង​យ៉ាង​ត្រហឹង​អឹង​កង ប្រមូលផ្ដុំ​គ្នា​យ៉ាង​ពពាក់ពពូន​លេង​ល្បែង​ភ្នាល់​មាន់​និង​អាប៉ោង​ហើយ​យូគី ខុសច្បាប់ បាន​ដោយ​រលូន​។​

​មហាជន​នៅ​តែ​ងើយ​ឆ្ងល់​ថា បើ​មិន​ខ្លាច​សមត្ថកិច្ច​បង្ក្រាប​!​គួរតែ​ញញើត​និង​ការឆ្លង​រីក​រាលដាល​ជំងឺ កូវី​ដ​-១៩ បម្លែង​ថ្មី ប្រភេទ អូ​មី​ក្រុង ផង​ចុះ កន្លងមកនេះ​ក្រសួង​សុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ទូទាំង​ប្រទេស ឲ្យ​អនុវត្ត បី​កុំ បី​ការពារ និង​ចូលរួម​ដើម្បី​លុបបំបាត់​ជំងឺ កូវី​ដ​-១៩ ជាពិសេស បម្លែង​ថ្មី ប្រភេទ អូ​មី​ក្រុង ដែល​កំពុងតែ​មាន​វត្ត​មាន ក្នុងប្រទេស​កម្ពុជា​យើង ពាក់ព័ន្ធ​ទៅ​និង​សង្វៀន​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ហើយ​យូគី ខុសច្បាប់ បើក​លេង​ទាំង​ពី​កន្លែង​នេះ តើ​លោក​អ្នក​បាន​ដឹងថា លោក​នាក់ ឌឹ​ម អធិការនគរបាល​ស្រុក​បន្ទាយមាស បាន​ប្រាប់​អង្គភាព​អ្នក​សារព័ត៍មាន​យើង​នៅ​រសៀល​ថ្ងៃទី​១១ ខែ​កុម្ភៈ​ឆ្នាំ ២០២២-​នេះ​ថា​ទីតាំង​សង្វៀន​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ហើយ​យូគី ខុសច្បាប់ ទាំង​ពី​ទីតាំង​ខាងលើនេះ មិនមាន​ច្បាប់​អនុញ្ញាត​ទេ ហើយ​លោក​ក៏​បាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ក៍​ដូច​បងប្អូន​អ្នកសារព័ត៌មាន ហើយ​លោក​ថា​និង​រៀបចំ​សុំ​គោល​ការចុះ​បង្ក្រាប​!​ក៏ប៉ុន្តែ​កម្លាំង​លោក​ចុះ​បង្ក្រាប​!​ថ្ងៃ​ណា​ពេលណា​នោះ​លោក​មិន​បាន​បញ្ជាក់​នោះទេ​!

​ចំពោះ​ករណី​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​ផុសផុល​ក្នុង​មូលដ្ឋាន​បែបនេះ មហាជន​ក៏​ដូច​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ តាមរយៈ​អ្នកសារព័ត៌មាន ពួកគាត់​បាន​សុំណូមពរ​មកដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត មេត្តា​ពិនិត្យ​តាម​ភាពជាក់ស្ដែង ជាពិសេស លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុរិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត​កំពត សូម​លោក​ជួយ​ទប់ស្កាត់​និង​បង្ក្រាប​!​ទីតាំង​ល្បែង​ទាំង​ពី​កន្លែង​នៅ​ខាងលើ​នេះ​ផង​ទាន ព្រោះថា កូន​ឬក៏​ប្តី​ពួកគាត់​បាន​នាំគ្នា​ឆ្កួត​ឬ​ឈ្លក់​វង្វេង​និង​ល្បែង​ជល់​មាន់​និង​អាប៉ោង​ហើយ​យូគី ខុសច្បាប់ ស្ថិតនៅ​ភូមិ ឃុំ ខាងលើនេះ ហើយ​នាំគ្នា​ទម្លាក់ចោល​ការងារ​មុខរបរ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ខ្លះៗ​បណ្ដើរៗ​ហើយ ម្យ៉ាងវិញទៀត​ពួកគាត់​ខ្លាច​បំផុត​នោះ​គឺ​ការឆ្លង​ជំងឺ កូវី​ដ​-១៩ បម្លែង​ថ្មី ប្រភេទ អូ​មី​ក្រុង ជាខ្លាំង​៕

Filed in: ព័ត៌មានជាតិ