ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ ទទួលបាន​ការដូ​ពិសេស​ពី​សម្តេច​តេជោ​ហ៊ុន សែន នូវ​ស្ពាន​ឆ្លង​ស្ទឹងសែន មាន​ប្រវែង ១៨០​ម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ទៅ​ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ​

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ ទទួលបាន​ការដូ​ពិសេស​ពី​សម្តេច​តេជោ​ហ៊ុន សែន នូវ​ស្ពាន​ឆ្លង​ស្ទឹងសែន មាន​ប្រវែង ១៨០​ម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ទៅ​ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​) ៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច អមដំណើរ​ដោយ​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​លោកជំទាវ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់ស្ពាន​ឆ្លង​ស្ទឹងសែន មាន​ប្រវែង ១៨០​ម៉ែត្រ ទទឹង ៨,៨​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ផ្តល់​ការដូរ​ពិសេស​នូវ​ស្ពាន ឆ្លង​ស្ទឹងសែន ដែល​ត្រូវ​សាងសង់​នាពេលនេះ មាន​ប្រវែង ១៨០​ម៉ែត្រ ទទឹង ៨,៨​ម៉ែត្រ កំពស់​កណ្តាល​ស្ពាន​ដល់​ធ្នឹម​បណ្ដោយ ១២,២​ម៉ែត្រ​, សសរស្ពាន​មាន​ចំនួន ៣០​ដើម សសរ​បង្កាន់ដៃស្ពាន ចំនួន ១៣២​ដើម និង​កំពស់​បង្កាន់ដៃស្ពាន ១.៣​ម៉ែត្រ (​បូក​ទាំង​ឃឿន​) ហើយ​ស្ពាន​នេះ ជា​ចំណុច​ត​ភ្ជាប់​រវាង ភូមិ​កាល់​មេឃ ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក និង​ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។

​ឯកឧត្តម អភិបាល​ខេត្ត​កំពង់ធំ បន្ថែមទៀតថា ស្ពាន​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ដឹក​កសិផល​ឆ្លងកាត់​ឲ្យមាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​យើង​ធ្វើដំណើរ កាត់បន្ថយ​ពេលវេលា នៅពេល​ឆ្លងកាត់ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​កំសាន្ត​នៅ​មជ្ឈមណ្ឌល​សាសនា វប្បធម៌ និង​ទេសចរណ៍​សំពៅ​ត្រៃលោក​ត្រៃលក្ខណ៍​ផងដែរ​។​

​ទន្ទឹមនឹងនោះ​ដែរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូន​ដល់​បងប្អូន​ពុក​ម៉ែ​កូន​កូន​ក្មួយ​ទាំង​អស់ ដែល​មាន​រស់នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់ធំ ។ ហើយ​ថ្ងៃនេះ យើង​បាន​ជួបជុំគ្នា ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​សុំ​សាងសង់​ស្ពាន​ឆ្លង​ស្ទឹងសែន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បន្ថែមទៀត​ថា ជា​ការពិត​ណាស់​អ្វី​ដែល​យើង​មាន​ថ្ងៃនេះ គឺ​ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ប្រសិនបើ​គ្មាន​សុខ​សន្តិភាព​ទេ យើង​គ្មាន​ឱកាស​បាន​ជួបជុំគ្នា រាប់​ទាំង​វិស័យ​រាជរដ្ឋាភិបាល​សាធារណៈ ក៏ដូចជា​វិស័យ​ឯកជន ដែល​មាន​សប្បុរសជន​ដ៏​ច្រើន​គាំទ្រ​រាជរដ្ឋាភិបាល នឹងចូលរួម​គ្រប់​កិច្ចការ​ទាំងអស់ នេះ​ហើយ​គឺ​តម្លៃ​នៃ​សន្តិភាព ។ លើសពីនេះ​ទៀត សម្តេច​តេជោ បាន​ដឹកនាំ​ប្រទេស​មាន​ការរីកចម្រើន ទាំង​ការងារ​នយោបាយ ការងារ​សង្គម ជា​ពិសេស​ការងារ​គិតគូរ​សុខទុក្ខ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ឲ្យ​ចៀសផុត​ពី​ជំងឺ​កាច​សាហាវ​ដែល​កំពុងតែ​គំរាមកំហែង​ពិភពលោក ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​យើង ក្នុងនោះ​ដែរ​ក៏​ផ្ដោត​សំខាន់​ទៅលើ​ជុំវិញ​ការងារ​អភិវឌ្ឍន៍​ផង​ដែរ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បន្តទៀតថា ទោះបីជា​មាន​ការលំបាក ការ​ប្រឈម​នឹង​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​រាជរដ្ឋាភិបាល​នៅតែ​ដំណើរការ​ជំរុញ​ការងារ​អភិវឌ្ឍន៍​ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង ដែល​យើង​កំពុងតែ​ដំណើរការ​។ ហើយ​នៅពេល​ខាងមុខ​នេះ សម្តេច​តេជោ ត្រៀម​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ជាច្រើន​ទៀត ព្រមទាំង​សម្ពោធ​ស្ពាន និង​ផ្លូវ​មួយចំនួន នេះ​ហើយ​ជា​កត្តា​សន្តិភាព នៃ​សមិទ្ធផល​នៅលើ​ទឹកដី​យើង​នេះ​។​

​ចុងបញ្ចប់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ជម្រុញ​ដល់​ក្រុមការងារ​សាងសង់​ស្ពាន សូម​រក្សា​សាមគ្គី​គ្នា ខិតខំ​ពន្លឿន​ការសាងសង់​ស្ពាន​ឲ្យបាន​ឆាប់រហ័ស មាន​ភាពរឹងមាំ ទៅ​តាម​ការគ្រោងទុក ហើយ​ស្ពាន​នេះ​មានឈ្មោះ​ថា «​ស្ពាន​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សំពៅ​ត្រៃលោក​ត្រៃលក្ខណ៍​» ៕​

Filed in: ព័ត៌មានជាតិ