ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្នាក់ការ​គណបក្ស​ចំនួន ៣ គឺ​ស្នាក់ការ​គណបក្ស​ឃុំ​រអាង ឃុំ​អំពិល និង​ឃុំ​កៀន​ជ្រៃ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​

សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្នាក់ការ​គណបក្ស​ចំនួន ៣ គឺ​ស្នាក់ការ​គណបក្ស​ឃុំ​រអាង ឃុំ​អំពិល និង​ឃុំ​កៀន​ជ្រៃ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​ស្នាក់ការ​បក្ស​ឃុំ​រអាង នា​ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៥ ត្រូវ នឹង​ថ្ងៃ​ទី​១២ ខែ​កុម្ភ​: ឆ្នាំ​២០២២ បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្នាក់ការ​គណបក្ស​ចំនួន ៣ គឺ​ស្នាក់ការ​គណបក្ស​ឃុំ​រអាង ឃុំ​អំពិល និង​ឃុំ​កៀន​ជ្រៃ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម និង​ឯកឧត្តម​អនុប្រធាន​ក្រុមការងារ​ចុះ​ស្រុក​កំពង់សៀម ឯកឧត្តម កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជ​រដ្ឋា ភិបាល​កម្ពុជា​ទទួល​បន្ទុកជា​ប្រធានរដ្ឋបា​ល​ព្រៃឈើ លោក​អភិបាល​នៃ​គណ​អភិបាលស្រុក​កំពង់ សៀម សមាជិក​គណបក្ស​ក្រុមប្រឹក្សា​ស្រុក ឃុំ​ទាំង​បី និង​សមាជិក សមាជិកា​យ៉ាងច្រើន​កុះករ​។​

​លោក ប៊ិន ឡា​ដា អភិបាល​នៃ​គណ​អភិបាលស្រុក បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជា​រួម​របស់​ស្រុក សមិទ្ធផល​សំខាន់ៗ​ដែល​ឃុំ​ទាំង​បី​សម្រេចបាន​ក្នុង​រយ​:​ពេល​កន្លងមក​ជា​អាទិ៍​៖ ការអនុវត្ត​គោលនយោបាយ ក​៣ ការកសាង និង​អភិវឌ្ឍ​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ និង​ជា​ពិសេស​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ តាមរយ​:​ការ​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ​។ ភ្ជាប់​ជាមួយ​កម្មវិធី​នា​ព្រឹក​នេះ ឯកឧត្តម កែវ អូ​ម៉ាលី​ស្ស ប្រធាន​ក្រុមការងារ​ចុះជួយ ៤​ឃុំ បាន​រាយការណ៍​ជូន​អង្គពិធី​បាន​ជ្រាប​អំពី​សមិទ្ធផល​គណបក្ស​ដែល​សម្រេចបាន​ក្នុង​រយ​:​ពេល​កន្លងមក​ជា​រួម និង​ដោយឡែក​សកម្ម ភាព​សាងសង់​ស្នាក់ការ​បក្ស​នៅ​ឃុំ​ទាំង ៣ ខាងលើ​។

​ដោយ​យកចិត្តទុកដាក់ ក្នុង​ស្មារតី​ទទួល ខុស​ត្រូវ​ខ្ពស់​អនុវត្ត​អនុសាសន៍​របស់​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ ប្រធាន អនុប្រធាន សមាជិក​ក្រុម​ការងារ​ទាំង ៤​ឃុំ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​សប្បុរសជន បាន​មូលមតិ​គ្នា​កសាង​ស្នាក់ការ​គណបក្ស​នេះ​ឡើង​ដើម្បី​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​គណបក្ស និង​សង្គម ដោយ​ត្រូវ​ចំណាយ​សម្រាប់​ឃុំរ​អាង​អស់ប្រាក់​សរុប ១៧៩ ៥០០​ដុល្លារ ឃុំ​អំពិល ១១៣ ២១៥​ដុល្លារ និង​ឃុំ​កៀន​ជ្រៃ ១២៦ ៧៥០​ដុល្លារ (​រួម​ទាំង​ថ្លៃ​ដី ការចាក់ដី ធ្វើ​របង និង​បំពាក់​សម្ភារ​រដ្ឋបាល​)​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ដែល​បាន​អញ្ជើញ​មក​ចូលរួម​អបអរសាទរ​នាឱកាស​នេះ ឯកឧត្តម​ក្នុងនាម​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត សម្តេច​មហា​ពញា​ចក្រី​ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី ប្រធានព្រឹទ្ធសភា មក​ជូន​បងប្អូន​ស្រុក​កំពង់សៀម និង​បាន​ជូនពរ​ឲ្យ​ជួប​តែ​ពុទ្ធិ​ពរទាំង ៤​ប្រការ​។ ភ្ជាប់​ទៅនឹង​សមិទ្ធផល​ថ្មី​នេះ ដែល​នឹង​ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ចាប់ពី​ថ្ងៃនេះ​តទៅ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ថ្លែង​អំណរ គុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ឃុំ និង​សប្បុរស ជន អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ស្មារតី​លះបង់​យ៉ាង​ធំធេង​ទាំង​កាយ ចិត្ត និង​បរិច្ចាគ​ថវិកា​ផ្ទាល់ ខ្លួន​រួមគ្នា​កសាង​ស្នាក់ការ​នេះ​ឡើង ស្របពេល​ដែល​សមាជិក សមាជិកា​គណបក្ស​មូលដ្ឋាន​ត្រូវការ​ប្រើប្រាស់​ជា​ចាំបាច់​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ធ្វើ ការ​សំណេះ សំ​ណា​ល​ជាមួយ​អង្គពិធី​អំពី​ដំណើរការ​វិវឌ្ឍន៍​រីកចម្រើន សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​ស្បៀង និង​ជា​ពិសេស​ការអនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកាន់​ខ្ជាន់​នូវ​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។

​លោក​បាន​បញ្ជាក់​ជូន​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កំលាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​ឆន្ទ​: និង​ឧត្តមគតិ​ធ្វើយ៉ាងណា​រក្សាបាន​នូវ​សុខសន្តិភាព​យ៉ាងរឹងមាំ បន្ត​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេស ធានាបាន​នូវ​សន្តិសុខ​ស្បៀង ស្តារ​សេដ្ឋកិច្ចជាតិ​ក្នុងអំឡុងពេល​-​ក្រោយពេល​ជំងឺ​ឆ្លងកូវី​ដ​-១៩​។ ត្រង់​ចំណុច​នេះ លោក​បាន​ណែនាំ​ឲ្យ​សមាជិក​ក្រុមការងា​រ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​បន្ត​ដោយ​យកចិត្តទុកដាក់ ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោឲ្យ​មាន​ប្រសិ​ទ្ធភាព​ខ្ពស់ ហើយ​ត្រូវ​បន្ត​ចលនា​ចុះ​ជាប់​មូលដ្ឋាន​ឲ្យ​កាន់តែ​សកម្ម ដើម្បី​តាមដាន​ការងារ​បង្កបង្កើនផល ទទួលយក និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ឲ្យបាន​ទូលំទូលាយ ទាន់ពេល និង​មាន​ប្រសិទ្ធភាព និង​ត្រូវ​បន្ត​រក្សា​សុខ​សន្តិភាព អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។​

​ជា​ចុងក្រោយ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​ជា​ថ្មី​ម្តងទៀត​បាន​លើកទឹកចិត្ត ជំរុញ និង​គាំទ្រ​ឲ្យ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ទាំង ១៥ នៃ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ត្រូវ​យកចិត្តទុកដាក់ គិតគូ រៀបចំ​កសាង​ស្នាក់ការ​គណបក្ស​ឲ្យបាន​ចប់​សព្វគ្រប់​មុន​ឆ្នាំ​២០២៣​។ លោក​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជួយ​ថែរក្សា ការពារ​ស្នាក់​ការ​នេះ​ឲ្យបាន​គង់វង្ស​ល្អ​ដើម្បី​ប្រើប្រាស់​ជា​ពហុ​ប្រយោជន៍​តាម​ការចាំបាច់​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។ នា​ឱកាស​នេះ ក៏​មាន​ពិធី​ជូន​ប័ណ្ណ សរសើរ​ដល់​សមាជិក សមាជិកា និង​សប្បុរសជន​ចំនួន ២៣​នាក់​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ