ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម​​ គួច ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​.!

​ឯកឧត្តម​​ គួច ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​.!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រសៀល​ថ្ងៃ​អង្គារ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជំរុញ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​។​

​សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​ថ្ងៃទី​៧ ខែ​កុម្ភៈ​ឆ្នាំ​២០២២ ការចាក់​វ៉ាក់សាំង​របស់​ក្រសួង​ការពារជាតិ និង​ក្រសួង​សុខាភិបាល​ដូសទី​៣ និង​ដូសទី​៤ ជូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ចំនួន ១៤៥,៨៥៦​នាក់ ក្នុងនោះ​៖
-​ក្រុងព្រះសីហនុ បាន​ចំនួន ៧២,៧៥៨​នាក់​
-​ក្រុង​កោះរ៉ុង ២,០២៩​នាក់​
-​ស្រុក​ព្រៃនប់ ៥៨,៩៥៥​នាក់​
-​ស្រុក​ស្ទឹង​ហាវ ៦,៤៤៦​នាក់​
-​ស្រុក​កំពង់សីលា ៥,៦៦៨​នាក់ និង​ការចាក់​វ៉ាក់សាំង​ដូសទី​៤ ដោយ​មន្ទីរ​សុខាភិបាល​បាន​ចំនួន​២៦៥​នាក់ (​ក្រុងព្រះសីហនុ​)​។​

​ឯកឧត្តម គួច ចំរើន​អភិបាល​ខេត្ត​ព្រះសីហនុ​បា​ធ្វើកា​ជម្រុញ​ឱ្យ​អាជ្ញាធរ​ក្រុង​ស្រុក ឃុំ​សង្កាត់ បន្ត​ការផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ តាម​ខ្នង​ផ្ទះ​មក​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​(​ដូសទី​៣) ពិសេស​មន្ទីរ​អង្គភាព​ដែល​ចុះ​ការងារ​នៅតាម​ឃុំ​សង្កាត់​នី​មួយៗ​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យបាន​គ្រប់​គ្នា នៅ​តាម​ទីតាំង​ដែល​បាន​រៀបចំ​នៅ​មណ្ឌល​សុខភាព​ទាំង​១៤ ក្នុង​ក្រុង​ស្រុក​រៀងៗ​ខ្លួន​។ ការទទួល​បាន​វ៉ាក់សាំង វា​ជួយ​ឱ្យ​ខ្លួន​យើង​មាន​ភាពស៊ាំ ក្នុង​ការបង្ការ ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដដល់ខ្លួន ក្រុមគ្រួសារ និង​សហគមន៍​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ត្រូវ​ផ្សព្វផ្សាយ​ដល់​គណៈ​គ្រប់គ្រង​សាលា​ទាំង​រដ្ឋ និង​ឯកជន​ឱ្យមាន​ការទទួលខុសត្រូវ ត្រួតពិនិត្យ​សិស្ស​ណា ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ដើម្បី​យើង​មាន​មូលដ្ឋាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​សាលា​តែ​ម្តង​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ឧបត្ថម​ថវិកា​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​នៅតាម​មណ្ឌល​សុខភាព​ទាំង​១៤ ដោយ​ក្នុង​មួយ​មណ្ឌល​ទទួលបាន​ថវិកា​១​លាន​រៀល​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ