ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោកស្រី​បណ្ឌិត ម៉ែន សំអន​៖ ទោះ​មាន​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​: តែ​សកម្មភាព​ការងារ​របស់​ក្រសួង​ប្រចាំឆ្នាំ​២០២១ មាន​វឌ្ឍនភាព​គួរ​ជាទី​រំពឹងទុក​សំរាប់​អនុវត្តន៍​បន្ត​នា​ឆ្នាំ​២០២២

​លោកស្រី​បណ្ឌិត ម៉ែន សំអន​៖ ទោះ​មាន​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​: តែ​សកម្មភាព​ការងារ​របស់​ក្រសួង​ប្រចាំឆ្នាំ​២០២១ មាន​វឌ្ឍនភាព​គួរ​ជាទី​រំពឹងទុក​សំរាប់​អនុវត្តន៍​បន្ត​នា​ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​សម្រាប់ អនុវត្ត​ឆ្នាំ​២០២២ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើកឡើង​ថា «​បើ​ទោះជា​យើង​ជួបនឹង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភ​: នៃ​ជំងឺ​កូវី​ដ​១៩​ក៏ដោយ ក៏​សកម្មភាព​ការងារ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​នា​ឆ្នាំ​២០២១ បាន​សម្រេច​នូវ​វឌ្ឍនភាព​គួរ​ជាទី​រំពឹងទុក​សំរាប់​អនុវត្តន៍​បន្ត​នា​ឆ្នាំ​២០២២ ក្រោម​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការបំពេញ​ការងារ​»​។​

ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​សម្រាប់ អនុវត្ត​ឆ្នាំ​២០២២ របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​ឆ្នាំ​នេះ បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃ​ចន្ទ ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ សណ្ឋាគារ​សុខា​ភ្នំពេញ វិថី​កែវ​ចិន្តា ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

ទន្ទឹម​នឹង​ការដាក់ចេញ​ផែន​សកម្មភាព​ការងារ​អនុវត្តន៍​ឆ្នាំ​២០២២ ឲ្យបាន​ជោគជ័យ​ជូន​រាជរដ្ឋាភិបា​ល និង​បម្រើប្រជាជន​ដោយ​ស្មោះត្រង់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្តល់​អនុសាសន៍​ចំនួន​១០​ចំណុច បន្ថែម​ដើម្បី​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​រួមមា​ន​៖
*​ទី​១៖ ត្រូវ​អនុវត្ត​អនុក្រឹត្យ​លេខ ១៦៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ ២០២០ ស្តី​ពី​ក្របខ័ណ្ឌ​មុខងារ​របស់​សវនកម្ម​ផ្ទៃក្នុង និង​អធិការកិច្ច ដែល​តម្រូវ​ឲ្យ​ក្រសួង​យើង​ផ្អែក​លើ​អភិក្រម​
*​ទី​២៖ ក្នុងពេល​បំពេញ​បេសកកម្ម​ចុះ​ធ្វើ​អធិការកិច្ច មន្ត្រី ឬ​ភ្នាក់ងារ​អធិការកិច្ច​ត្រូវ​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់ ទៅតាម​ក្រមសីលធម៌​មន្ត្រីរាជការ​អធិការកិច្ច ដែល​បាន​ដាក់​ចេញ​រួច​ហើយ​តាម​ប្រកាស​លេខ ០៧៨ ចុះ​ថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ​២០០៨
*​ទី​៣៖ ពង្រឹង​វិន័យ​ការងារ ដោយ​ត្រូវ​វត្ត​មាន​ឱ្យ​បាន​ជាប់​ជាប្រចាំ និង​បន្ត​បំពេញការងារ​ជាធម្មតា ដោយ​ត្រូវ តាមដាន​ព័ត៌មាន និង​ស្រាវជ្រាវ​ឯកសារ គោលនយោបាយ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ក្រសួង ដើម្បី​ពង្រឹង​សមត្ថភាព រួម​ទាំង​ការគ្រប់គ្រង​ផ្នែក​រដ្ឋបាល ហិរញ្ញវត្ថុ សវនកម្ម និង​បុគ្គលិក​ដើម្បី​បង្កើន​សមត្ថភាព​ជំនាញ​ទៅតាម​តួនាទី​រៀងៗ​ខ្លួន​។ ត្រូវ​អនុវត្ត​ឱ្យបាន​ល្អ តាម​អភិក្រម​ទាំង​៥ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺ​៖ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» និង​បាវ​នា ២ គឺ «​កែទម្រង់​ខាងក្នុង និង​បង្កើត​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​»​។​
*​ទី​៤៖ ដោយសារ​ការផ្សព្វផ្សាយ​ច្បាប់ ជា​តម្រូវការ​ចាំបាច់ ក្រុម​ការងារ​ក្រសួង​ត្រូវ​បន្ត​ការអប់រំ និង​ផ្សព្វផ្សាយ​ច្បាប់​ឲ្យបាន​ទូលំទូលាយ គ្រប់​២៥ រាជធានី​-​ខេត្ត ជាពិសេស​ទៅ​តាម​ទីប្រជុំជន និង​ជនបទ​ដាច់​ស្រ​យ៉ាល​។​
*​ទី​៥៖ ត្រូវ​បន្ត​ជំរុញ​ការឆ្លង​សេចក្តីព្រាងច្បាប់​អធិការកិច្ច ដែល​ក្រសួង​បាន​តាក់តែង​រួច ដោយ​បន្ត​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​។​
*​ទី​៦៖ ត្រូវ​អនុវត្ត​បន្ត​នូវ​កម្មវិធី ទទួល​ពាក្យបណ្តឹង​អន​ឡាញ និង​ជំរុញ​បណ្ណាល័យ អេឡិចត្រូនិក (e-Library) ដែល​តាមរយៈ​កម្មវិធី​ទាំងនោះ ប្រជាពលរដ្ឋ អាច​ដាក់​ពាក្យបណ្តឹង និង​អាច​មើល​ឯកសារ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​តាម​កុំព្យូទ័រ និង​ទូរស័ព្ទដៃ​បាន​យ៉ាង​ងាយស្រួល​។​
*​ទី​៧៖ វិទ្យាស្ថាន​ជាតិ​អធិការកិច្ច ត្រូវ​ពង្រឹង​គុណភាព​បណ្តុះបណ្តាល ជា​ពិសេស​ពង្រឹង​សមត្ថភាព​គ្រូ និង​បណ្តុះបណ្តាល​មុខជំនាញ​ផ្សេង​បន្ថែម ក្រៅពី​អធិការកិច្ច ដូចជា ជំនាញ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ជំនាញ​ការសិក្សា​ស្រាវជ្រាវ ជំនាញ​វាយតម្លៃ ជំនាញ​ផ្នែក​ស្ទាបស្ទង់​មតិ និង​ជំនាញ​ផ្សេងៗ​ទៀត ដែល​ជា​តម្រូវ​ការចាំំបាច់​រប​ស់​ក្រសួង​។​
*​ទី​៨៖ ត្រូវ​បន្ត​ធ្វើការ​កែទម្រង់​ផ្ទៃ​ក្នុង​ក្រសួង​ជា​បណ្តើរៗ ជា​ពិសេស​ពង្រឹង​សមត្ថភាព​អង្គភាព​ថវិកា ដើម្បី​ត្រៀម​អនុវត្ត​ថវិកា​កម្មវិធី​ពេញលេញ និង​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ (FMIS) ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។​
*​ទី​៩៖ ទោះជា​មាន​ស្ថាប័ន​ច្រើន មាន​ភារកិច្ច​ស្រដៀង​គ្នា ឬ​ត្រួតគ្នា​ក៏ដោយ យើង​ត្រូវតែ​ពន្យល់​ពី​សារៈសំខាន់​នៃ​ការងារ​អធិការកិច្ច ដែល​ជា​ស្ថាប័ន​ត្រួត​ពិ​ន្យិ ជម្រុញ​អភិបាលកិច្ច​និង​ប្រសិទ្ធភាព​ការងារ ដល់​ស្ថាប័ន​ផ្សេងៗ​ទៀត​ឱ្យ​យល់ និង​ត្រូវ​កែ​ទស្សនៈ​ដែល​ខុសឆ្គង​ពី «​ការងារ​ត្រួតគ្នា​» ទៅជា «​ការងារ​បំពេញ​បន្ថែម​គ្នា​ទៅវិញទៅមក​» ដើម្បី​បុព្វហេតុ​អភិបាលកិច្ច​ល្អ និង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​របស់​រា​ជ​រដ្ឋាភិបាល​តែ​មួយ​។​
*​ទី​១០៖ មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​នៅ​រាជធានី​-​ខេត្ត ពង្រឹង​កិច្ច​សហការ និង​ទំនាក់ទំនង​ឱ្យបាន​ល្អ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត ដើម្បី​រួមគ្នា​បំពេញ​ការងារ​ជា​ក្រុម ជាពិសេស​ការដោះស្រាយ ពាក្យបណ្តឹង និង​ការចូលរួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការកាប់​ព្រៃ និង​ទន្ទ្រាន​យក​ដី​រដ្ឋ ជាពិសេស​នៅ​តំបន់​មាត់បឹង​ទន្លសា​ប​៕

Filed in: ព័ត៌មានជាតិ