ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជាង​២២​ម៉ឺន​ប័ណ្ណ ដល់​ពលរដ្ឋ​នៅ​ភូមិ​ចំនួន​៣ ក្នុង​ស្រុក​មង្គលបុរី

មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជាង​២២​ម៉ឺន​ប័ណ្ណ ដល់​ពលរដ្ឋ​នៅ​ភូមិ​ចំនួន​៣ ក្នុង​ស្រុក​មង្គលបុរី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ លោក អាង ណា​រិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ បាន​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​២២៤,០៥១​ប័ណ្ណ លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ នៅ​ភូមិ​ផ្លូវ​ដំរី​លើ ភូមិ​ផ្លូវ​ដំរី​ក្រោម និង​ភូមិ​អូរ​សឿ ក្នុង​ឃុំ​សឿ ស្រុក​មង្គល​បូរី​។​

ពិធី​នេះ​មាន​ការចូលរួម​លោក រ័ត្ន ដា​ស៊ុណង់ អភិបាលស្រុក​មង្គល​បូរី រួម​ទាំង​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ និង​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ផង​ដែរ​។​

នា​ឱកាស​នោះ​លោក អាង ណា​រិទ្ធ បានបញ្ជាក់​ថា ការប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ​ទាំង​៣​ភូមិ មាន​ច្រើន​ដំណាក់កាល​រួមមាន​៖
​ទី​១៖ ត្រៀម​រៀបចំ គឺជា​ការកំណត់​ធ្វើការ​វិនិច្ឆ័យ​ការបង្កើត​គណៈកម្មាធិកា​រ​រដ្ឋបាល​ជូនដំណឹង​កិច្ចប្រជុំ​នឹង​ដំណើរការ​ផ្សព្វផ្សាយ​ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ​
​ទី​២៖ ប្រតិបត្តិការ​បច្ចេកទេស​ចុះ​វាស់វែង និង​ធ្វើ​ការវិនិច្ឆ័យ​ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​
​ទី​៣៖ បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី ដែល​មាន​រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ម្ចាស់​ដី និង​អ្នក​ដែល​ពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះ និង​ស្ថានភាព​គ្រួសារ និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា​ក្នុងករណី​មាន​ដំណីរការ​ខុសឆ្គង​។ ផុត​រយៈពេល​កំណត់​នៃ​ការ​បោះផ្សាយ​ប្រជាពលរដ្ឋ​មិន​អាច​ជំទាស់​បន្តបាន​ទៀតឡើយ​។​
​ទី​៤៖ សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ​បាយរ​ការណ៍​ពី​លទ្ធផល​នៃ​ការបិទ​ផ្សារ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្មា​ធិ​ការ​រដ្ឋបាល​ជូន​អភិបាល​ខេត្ត​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការផ្ដល់​សិទ្ធិ​ចំពោះ​ក្បាល​ដី​ណា​ដែល​មិន​ទាន់​មាន​ទំនាស់​
​ទី​៥៖ ចុះបញ្ជី​ចេញ​បណ្ណ និង​ចែក​បណ្ណ​ជូន​ម្ចាស់​ដី បាន​ហើយ​

លោក អាង ណា​រិទ្ធ បាន​បន្តទៀតថា ប័ណ្ណកម្មសិទ្ធិ​នេះ​ធានា​នូវ​សិទ្ធិ​ស្រប​ច្បាប់​ជា​ធ្វើ​ជា​ម្ចាស់​កាន់​ដីធ្លី​អាច​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ធ្វើ​ការអភិវឌ្ឍ​ដី និង​បើក​អាជីវកម្ម​បាន​ជាដើម​។ ប័ណ្ណកម្មសិទ្ធិ​នេះ​អាច​យក​ទៅ​ប្រើប្រាស់ ជា​របស់​បញ្ចាំ​នៅ​ធនាគារ​ខ្ចីប្រាក់​ដើម្បី​ពង្រីក​មុខរបរ ឬ​អាជីវកម្ម​បន្ថែម​ទៀត​មាន​ប័ណ្ណកម្មសិទ្ធិ​នេះ​ក៏​អាច​កាត់បន្ថយ​ជម្លោះ​ដីធ្លី​បាន​ដែរ​។ ព្រោះ​ប័ណ្ណកម្មសិទ្ធិ​នេះ​ជា​ឯកសារ​សំអាង​នៅពេល​មាន​ជម្លោះ​ដីធ្លី ប័ណ្ណកម្មសិទ្ធិ​នេះ វា​ងាយស្រួល​ចំពោះ​ការផ្ទេរ​អចលនវត្ថុ ដើម្បី​ធានា​នូវ​សិទ្ធិ​ស្របច្បាប់​រាល់​ការផ្លាស់ប្ដូរ និង​ផ្ទេរសិទ្ធិ​ត្រូវធ្វើ​ការចុះបញ្ជី​បន្ត​នៅ​ការិយាល័យ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ស្រុក ក្រុង​ជាដើម​។​

លោក អាង ណា​រិទ្ធ បានឱ្យដឹងថា ការប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ការចុះបញ្ជី​ដីផ្លី​មាន​លក្ខណៈ​ប្រព័ន្ធ​នៅ​ភូមិ​ចំនួន​៣ ក្នុងស្រុក​មង្គល​បូរី មាន​ចំនួន ២២៤,០៥១​ប័ណ្ណ ក្នុងនោះ​មាន​ការឧបត្ថម្ភ​គាំទ្រ​ថវិកា ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ការឧបត្ថម្ភ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ការអនុវត្ត​តាម​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​នេះ​។​

លោក​បាន​គូសបញ្ជាក់ថា ចាប់ពី​ថ្ងៃនេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​កុំ​ទាន់​មាន​ពេលវេលា​មក​ទទួលយក​សូម​ទំនាក់ទំនង​នៅ​មន្ទីរ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទទួលយក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នៅពេល​ក្រោយ​។ ក្រុមការងារ​ដែល​ប្រចាំការ​នៅ​ទីនោះ​សូម ធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ ដែនដី ជាពិសេស​លោក​មេភូមិ សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ បើ​ពិនិត្យ​ទិន្នន័យ​ក្បាលដី​ឱ្យបាន​គ្រប់​គ្នា​៕

Filed in: ព័ត៌មានជាតិ