ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​ជលផល​ក​នៃ​មន្ទី​រ​សិកម្ម​ខេត្ត​កំពង់ឆ្នាំង​ខេត្ត​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​អំពី​វិធានការ​ទប់ស្កាត់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ជាពិសេស​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​ត្រី​ក្ដៅ​និង​ត្រជាក់​ដែល​ធ្វើអោយ​បំផ្លាញ​មច្ឆា​ជាតិ​

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​ជលផល​ក​នៃ​មន្ទី​រ​សិកម្ម​ខេត្ត​កំពង់ឆ្នាំង​ខេត្ត​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​អំពី​វិធានការ​ទប់ស្កាត់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ជាពិសេស​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​ត្រី​ក្ដៅ​និង​ត្រជាក់​ដែល​ធ្វើអោយ​បំផ្លាញ​មច្ឆា​ជាតិ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពង់ឆ្នាំង ៖ អនុវត្ត​តាម​បទបញ្ជា​ណែនាំ​ដ៍​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ដាក់ចេញ​ក្នុង​ស្មារតី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា​ឆ្នាំ​២០២២​កន្លងទៅ កំលាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក សហការ​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​ជលផល​នៃ​មន្ទីរ​កសិកម្ម ខេត្ត​កំពង់ឆ្នាំង​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​អំពី​វិធានការ​ទប់ស្កាត់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ជាពិសេស​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​ត្រី និង​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ក្បាល​អាំង​ស៊ី​វិច​​ទ័​រឆក់​ត្រី​គ្រប់​ប្រភេទ មាន​ស្មារតី​ភ្ញាក់រលឹក​ស្ម័គ្រចិត្ត​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស្រុក ខេត្ត ។​

​គិត​ត្រឹម​ពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភះ ឆ្នាំ​២០២២ នេះ​មាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់​លែង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​ និង​ប្រគល់​ក្បាល​អាំង​ស៊ីទ័​រឆក់​ត្រី​សរុប​ចំនួន​៧០ គ្រឿង ក្នុងនោះ​មាន​ប្រភេទ​ឆក់​ក្តៅ​ចំនួន ៦៣ និង​ប្រភេទ​ឆក់​ត្រជាក់​ចំនួន ០៧ គ្រឿង​ផង​ដែរ​។​

​បច្ចុប្បន្ន​កំលាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ខេត្ត​បាន​កំពុង​បន្ត​ការកំណត់​មុខសញ្ញា​ដើម្បី​ធ្វើការ​ផ្សព្វ​​ផ្សាយ​និង​ប្រមូល​បន្ត ក្នុង​ស្មារតី​លុបបំបាត់​អោយ​ខាន​តែ​បាន​នូវ​ការប្រើប្រាស់​ឧបករណ៍​នេសាទ ខុស​ច្បាប់​ក្នុង​តំបន់​ទន្លេសាប ស្រុក​កំពង់លែង ក៍​ដូចជា​ក្នុង​ខេត្ត​កំពង់ឆ្នាំង​យើង ៕
f​

Filed in: ព័ត៌មានជាតិ