ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី ០៣ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ (Narongpan Jittkaewtae) មេបញ្ជាការ​កងទ័ពជើងគោក​ភូមិន្ទ​ថៃ​។

​ក្នុងជំនួប​នោះ ឯកឧត្តម ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ បាន​គោរព សំដែង​នូវ​អំណរ​អរគុណ​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោថា ឯកឧត្តម​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ប្រគល់​មេដាយ​សហ​មេត្រី​ជូន​ឯកឧត្តម​។ ឯកឧត្តម​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ​ទៀតថា នេះ​គឺជា​ដំណើរ​ចេញ​ក្រៅ​ប្រទេស​លើក​ទី​១ ហើយ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​ឯកឧត្តម​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ក្នុងនាម មេបញ្ជាការ​កងទ័ពជើងគោក​របស់​ព្រះរាជាណាចក្រ​ថៃ​។ ជាមួយគ្នានេះ ឯកឧត្តម​ក៏​សូម​សម្ដែង​នូវ ការអបអរសាទរ ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ជូន​ចំពោះ​ប្រជាជន​កម្ពុជា ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នេះ​។ ឯកឧត្តម​សូម​សំដែង​នូវ​ការគាំទ្រ នូវ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ទៅកាន់​ប្រទេសមី​យ៉ាន់​ម៉ា កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​ឯកឧត្តម​មាន​ជំនឿ​ជឿជាក់ថា សម្ដេច​តេជោ​នឹង​នាំមក​នូវ​សាមគ្គីភាព និង​វឌ្ឍនភាព​អាស៊ាន នាពេល​ខាងមុខ​ជាក់​ជាមិនខាន​។

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ មាន​ទំនាក់ទំនង​ល្អ​ជា​យូរលង់​ណាស់​មកហើយ​។ ក្នុងនាម​ឯកឧត្តម​ជា​មេបញ្ជាការ​កងទ័ពជើងគោក ឯកឧត្តម និង​រក្សា​ទំនាក់ទំនង​នេះ និង​បន្ត​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការជួញដូរ​មនុស្ស ការកាប់​ឈើ​ខុសច្បាប់ និង​អំពើ​ខុស​ច្បាប់​ដទៃ​ទៀត​។ ឯកឧត្តម​ក៏បាន​គោរព​ប្ដេជ្ញា​ជូន​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ឯកឧត្តម​ត្រៀមខ្លួន​ជាស្រេច ធ្វើយ៉ាងណា​សហការ​ជាមួយ​កងទ័ព​កម្ពុជា ដើម្បី​ថែរក្សា​សន្តិភាព និង​សុវត្ថិភាព សម្រាប់​ប្រទេស​ទាំង​ពីរ ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​ឯកឧត្តម ដែល​បាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ ហើយក៏​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ដែល​បាន​គាំទ្រ​កម្ពុជា ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ នេះ និង​អរគុណ​ដែល​បាន​គាំទ្រ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​កាន់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ លើសពីនេះ​ទៅ​ទៀត​សម្ដេច​តេជោក៏បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំ​នាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ស៊ីជម្រៅ​ឡើង ជាពិសេស​ការជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។ ឈរ​លើ​ទំនាក់ទំនង​ដ៏​ល្អ​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា កងទ័ព​គប្បី​ណា​ដើរតួនាទី ជា​កងទ័ព​ការទូត រក្សា​សន្តិភាព ស្ថិរភាព បង្កើន​ជំនឿ​ទុកចិត្ត ឲ្យ​ប្រជាជន​នៅតាម​ព្រំដែន មាន​ជំនឿ​ចិត្ត​ប្រកប​អាជីវកម្ម ជំរុញ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន ប្រែក្លាយ​ព្រំដែន​ជា​តំបន់​ដែល​មាន​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍ​។

​ក្នុងឱកាស​នោះ​ផង​ដែរ​សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ដែល​កន្លងមក​បាន​ជួយ​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ ហើយក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ​ដែល​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា ពេលដែល​ប្រជាជន​កម្ពុជា​មាន​ជំងឺ ដែល​អនុញ្ញាតឲ្យ​ចូល​ទៅ​ព្យាបាល​នៅក្នុង​ទឹកដី​ថៃ នៅតាម​ព្រំដែន​។ ជាទី​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ ឯកឧត្តម ដែល​ត្រូវបាន​ព្រះករុណា​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រទាន​មេដាយ​សហ​មេត្រី​ជូន​ដល់​ឯកឧត្តម​នាពេលនេះ និង​ជូនពរ ឯកឧត្តម អោយ​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ