ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិនិត្យ​ពិភាក្សា​អំពី​វឌ្ឍនភាព បញ្ហា​ប្រឈម នៃ​ការងារ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្នុង​ឆ្នាំ​កន្លងមក និង​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០២២

ពិនិត្យ​ពិភាក្សា​អំពី​វឌ្ឍនភាព បញ្ហា​ប្រឈម នៃ​ការងារ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្នុង​ឆ្នាំ​កន្លងមក និង​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នា​វេលា​ម៉ោង ៨:៣០​នាទី​ព្រឹក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​មួយ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​អំពី​វឌ្ឍនភាព បញ្ហា​ប្រឈម នៃ​ការងារ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្នុង​ឆ្នាំ​កន្លងមក និង​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០២២​នេះ បន្ទាប់​ពី​ក្រសួង​បានបញ្ចប់​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​នៃ​អគ្គនាយកដ្ឋាន​ទាំង​៥ ក្រោម​ឱវាទ​ក្រសួង ដើម្បី​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ និង​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​កសិកម្ម​។

​ជា​ពិសេស​បាន​ចូលរួម​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​នៅក្នុង​សមរភូមិ​ប្រយុ​ទ្ធ​ប្រឆាំង​និង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ដើម្បី​រួមចំណែក​ធានា​នូវ​ការវិល​ត្រឡប់​ឱ្យបាន​ឆាប់រហ័ស​ទៅរក​ប្រក្រតីភាព​ថ្មី​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។

​សម្រាប់​វិស័យ​កសិកម្ម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ខិតខំ​ឈ្មុសឈ្មុល​រួមគ្នា​ធ្វើ​ទំនើបកម្ម វិស័យ​កសិកម្ម​កម្ពុជា ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០២១-២០៣០ ឲ្យមាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ប្រែក្លាយ​វិស័យ​កសិកម្ម​ពី​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​តាមបែប​វិបុល​កម្ម ពោល​គឺ​ពឹងផ្អែក​ជា​សំខាន់​លើ​ធនធាន​ដែល​មាន​ស្រាប់ ឈានទៅរក​ដំណាក់កាល​ថ្មី​ដែល​ផ្តោត​លើ​ប្រពលវប្បកម្ម ដោយ​គឺ​ពឹងផ្អែក​ជាសំខាន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប និង​ការអភិវឌ្ឍ​យន្តូ​ប​នីយកម្ម ដើម្បី​លើកកម្ពស់​ផលិតភាព ពិពិធ​កម្ម​ដំណាំ​ដែល​មាន​សក្តានុពល និង​ទីផ្សារ រួម​ទាំង​ការ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម​ជា​លក្ខណៈ​ពាណិជ្ជកម្ម ធានាឲ្យបាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ បង្កើន​ការងារ​នៅ​មូលដ្ឋាន បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ សំដៅ​ធានាឲ្យបាន​នូវ​បរិមាណ​ផ្គត់ផ្គង់​កសិផល​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ស្របតាម​ស្តង់ដារ​តម្រូវការ​របស់​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​ទីផ្សារ​អន្តរជាតិ ដើម្បី​ធ្វើ​ការនាំចេញ និង​ការកាត់បន្ថយ​ការ​នាំចូល​។

​នៅក្នុង​ឆ្នាំ​២០២១​នេះ ការងារ​អនុវិស័យ​កសិកម្ម អនុវិស័យ​ផលិតកម្ម​សត្វ និង​អនុវិស័យ​កៅស៊ូ មាន​វឌ្ឍនភាព​គួរឲ្យកត់សម្គាល់ ជាពិសេស​ការនាំចេញ​ផលិតផល​ទាំងនោះ​ទៅ​ក្រៅប្រទេស​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុន រីឯ​អនុវិស័យ​ជលផល​មានការ​ធ្លាក់ចុះ​បន្តិច​។ ជាមួយនឹង​វឌ្ឍនភាព​ដូច​បាន​លើកឡើង​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​អំពី បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្ត​បន្ត​ជូន​ដល់​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​តាម​អង្គភាព​នីមួយៗ និង​បាន​ធ្វើ​ការណែនាំ​ឲ្យជួយ​ផ្សព្វផ្សាយ តាមដាន​ជា​ប្រចាំ ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា​នូវ​បញ្ហា​ប្រឈម​ដែល​បាន​កើតឡើង​តាម​អនុវិស័យ​នី​មួយៗ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

​ដោយឡែក ក្រុមការងារ​រាជរដ្ឋាភិបាល​ដែល​ចុះ​អនុវត្ត​នៅតាម​ស្រុក​នីមួយៗ​ក៏​ត្រូវ​ចូលរួម​ដោះស្រាយ​ជា​ប្រចាំ​ផងដែរ ដោយ​មិន​មើលរំលង​អំពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក៏ដូចជា​គោ​លន​យោ​-​បាយ​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ឆ្នាំ​២០២២-២០២៧ និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ផងដែរ ដោយ​ប្រើប្រាស់​កម្លាំង​យុវជន​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាកសិករ​។​

​កិច្ចប្រជុំ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

Filed in: ព័ត៌មានជាតិ