ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ក្លឹប​វាយ​សី​ខេត្តសៀមរាប និង​ការប្រកួត​កីឡា​វាយ​សី​ពានរង្វាន់ ៧​មករា លើក​ទី​២១​នៅ​ខេត្ត​សៀមរាប​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​និង​បិទ​ការប្រកួត​

​ក្លឹប​វាយ​សី​ខេត្តសៀមរាប និង​ការប្រកួត​កីឡា​វាយ​សី​ពានរង្វាន់ ៧​មករា លើក​ទី​២១​នៅ​ខេត្ត​សៀមរាប​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​និង​បិទ​ការប្រកួត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) :​ក្លឹប​កីឡា​វាយ​សី​មួយ​ជា​ការចូលរួម​របស់​វិស័យ​ឯកជន ត្រូវបាន​សាងសង់ ចំណាយ​ទុន វិនិយោគ​ឲ្យ​ពេញ​លក្ខណៈ​ជា​ក្លឹប​វាយ​សី​ខ្នាត​អន្តរជាតិ ដែល​ប្រើប្រាស់​ថវិកា ជាង​៦៥​ម៉ឺន​ដុល្លារ លើ​ផ្ទៃដី ៩,៨០០​ម៉ែត្រក្រឡា ព្រមទាំង​មាន​ការិយាល័យ​បម្រើការ មាន​ចំណត​រថយន្ត​ធំ​ទូលាយ ស្ថិតក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​កាត់​ខ្សែបូរ​ស្របគ្នា​ជាមួយនឹង​ពិធី​បិទ​ការប្រកួត​កីឡា​វាយ​សី​ពានរង្វាន់ ៧​មករា លើក​ទី​២១​ផងដែរ កាលពី​ចុង​សប្តាហ៍​នៅ​រសៀល ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​ជាមួយ​វត្តមាន ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ​-​អង្គភាព កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ចៅក្រម អាជ្ញា កណ្តាល កីឡាករ​-​កីឡា​ការិនី ជាច្រើនរូប​ទៀត​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​។​

ឯកឧត្តម ទៀ សីហា បាន​សម្តែង​នូវ​មោទកភាព និង​កោតសរសើរ​ចំពោះ​ការចូលរួម​របស់​ផ្នែក​ឯកជន​សម្រេច​លេចចេញ​នូវ​សមិទ្ឋផល​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​ខេត្ត​សៀមរា​ប ដែល​នេះ​បាន​បញ្ជាក់​ពី​ការចូលរួម​យ៉ាង​សកម្ម​របស់​វិស័យ​ឯកជន ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ក្នុង​ខេត្ត​សៀមរាប​ឱ្យ​កាន់តែ​មាន ភាព​រីកចម្រើន​ឈាន​ឡើង ដែល​មិន​ត្រឹមតែ​បំរើ​វិស័យ​កីឡា​ជូន បងប្អូន​ប្រជាជន​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ផ្តល់​សេវា​នេះ​ដល់ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ថែមទៀត​ផង​ដែរ​។​

​ឯកឧត្តម អភិបាលខេត្ត បន្ថែម​ថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ វិស័យ​កីឡា​នៅ​កម្ពុជា ក៏​ដូចជា​ខេត្ត​សៀមរាប​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ ជាមួយគ្នានេះ កីឡា​ទេសចរណ៍ ត្រូវបាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចាត់ទុកថា​ជា​ផលិតផល​ថ្មី​មួយ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ នៅលើ​ពិភព​-​លោក ឱ្យ​ចូល​មក​កម្សាន្ត​នៅ​តំបន់​របស់​ខ្លួន ក្នុងចំណោម​យុទ្ធសាស្ត្រ​សំខាន់ៗ​។

កីឡា​ទេសចរណ៍ បាន​ក្លាយ​ជា​យុទ្ធសាស្ត្រ​ថ្មី​នៅក្នុង​តំបន់​អាស៊ាន ដែល​ត្រូវ​ជំរុញ​ឲ្យមាន​យកចិត្ត​ទុកដាក់ ពីព្រោះ​ទេសចរណ៍​កីឡា គឺជា​ទីផ្សារ​ថ្មី​មួយ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យចូល​មក​ទស្សនា​កម្ពុជា ក៏​ដូចជា​ខេត្ត​សៀមរាប កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។ ប្រទេស​កម្ពុជា ក៏​មាន​សក្តានុពល​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទេសចរណ៍​ធំៗ​ផងដែរ​។
ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ រដ្ឋបាលខេត្ត តែងតែ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​ទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ រៀបចំ​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ជា​រៀងរាល់ឆ្នាំ ដែល​តែង​រៀបចំ​នៅ​ខេត្តសៀមរាប​។​

​ឯកឧត្តម លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​សាទរ​ជាមួយ​សមិទ្ឋផល​ថ្មី​ដែល​ប្រកបដោយ​ស្តង់ដារ​ទំនើប​និង​មាន​ផាសុខ​ភាព​។ ឯកឧត្តម បាន​បន្ត​ថា​សហព័ន្ឋ​តែងតែ​យកចិត្ត​ទុកដាក់​ក្នុង​ការពង្រឹ​ង​ពង្រីក​នូវ​ចំណង​សាមគ្គីភាព​រវាង​ក្លឹប​សម្ព័ន្ឋ​វាយ​សីនិង​សហព័ន្ឋ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ឱ្យ​កាន់តែ​មាន​ភាព​ជិតស្និទ្ឋ​និង​សហការ​សាមគ្គី​គ្នា​បានល្អ​ដើម្បី​បង្កើន​ការប្រកួត​ក្នុង​ឆ្នាំ​នីមួយៗ​ឲ្យ​កាន់តែ​មាន​ចំនួន​កើន​ទ្វេដង​។

ឯកឧត្តម លី កុសល ក៏​បា​ម​ជំរុញ​ដល់​អ្នក​ទាំងអស់​គ្នា​ប្រឹងប្រែង​ក្តាប់​ឱកាស​ឱ​ជាប់​ដើម្បី​ដណ្តើម​យក​ជ័យជម្នះ ដើម្បី​ភាពខ្លាំង​និង​មោទកភាព​ជូន​ជាតិ​មាតុភូមិ ថ្វី​ត្បិត​តែ​អង្គការ​កីឡា​ជា​អង្គភាព អព្យាក្រិត​មិន​ប្រកាន់សាសនា​នយោបាយព​ណ៌​សម្បុរអ្វី​ឡើយ ហេតុ​នេះ​មិន​មាន​ធនធាន​ថវិកា​ពេញលេញ​នោះ​ទេ មាន​តែ​បណ្តា​ក្លឹប សហព័ន្ឋ​ត្រូវចេះ​ចលនា​កៀរគ​ររក​ប្រភព​ចំណូល​ពី​ការគាំទ្រ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​និង​ស្ថាប័ន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដើម្បី​បំរើ​ឱ្យ​ជំនាញ ទើប​ទទួល​បានេ​ជោគជ័យ​និង​ការអភិវឌ្ឍ​ឆាប់រហ័ស​។​

​សូមបញ្ជាក់​ថា សម្ព័ន្ឋ​កីឡា​វាយ​សី​ខេត្តសៀមរា​បបាន​រៀបចំ​ការប្រកួត​វាយ​សី​រយៈពេល​ពីរ​ថ្ងៃ​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​២៩​ខែ​មករា​ឆ្នាំ​២០២២​ដោយ​មាន​កីឡាករ កីឡាការិនី​ចំនួន​១៥៤​នាក់ មក​ពី​សម្ព័ន្ឋ​នានា​ចំនួន​១៨​ក្លឹប និង​ប្រតិភូ​ដឹកនាំ​ផង​សរុប​ចំនួន​១៩៩​នាក់ ។ ជា​លទ្ឋផល គូរ​ពិសេស​ផ្នែក​បុរស​អាយុ​៣៥​និង​អាយុ​៥០​ឆ្នាំ​ឡើង ចំណាត់ថ្នាក់​លេខ​១ ទទួល​មេដាយមាស​បាន​ទៅលើ កីឡាករ សោម សម​សក្តិ និង​កីឡាករ ឡាវ ជា មក​ពី​ក្លឹប​កីឡា​វាយ​សី​SBC ខេត្តសៀមរាប គូ​ពិសេស​ផ្នែក​បុរស​អាយុ​៥០​ឆ្នាំ​ឡើង ចំណាត់ថ្នាក់​លេខ​១ មេដាយមាស បាន​ទៅ​លើ​កីឡាករ រស់ អ៊ិន​សុផល​និង​កីឡាករ ហែម ម៉ានិត មកពី ក្លឹប​កីឡា​វាយ​សី​SBC ខេត្តសៀមរាប ។
គូរ​ពិសេស​ផ្នែក​បុរស អាយុ​៤០​ដល់​៤៩​ឆ្នាំ​ឡើង​ចំណាត់ថ្នាក់​លេខ​១ មេដាយមាស បាន​ទៅ​កីឡាករ ដែន ទិត្យ​រស្មី និង កីឡាករ សំ រតនា មក​ពី​ក្លឹប​កីឡា​វាយ​សី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​គូរ​បុរស​អាយុ​១៩​ឆ្នាំ​ឡើង ចំណាត់ថ្នាក់​លេខ​១ មេដាយមាស បាន​ទៅ​កីឡាករ ទេព ច័ន្ទ​ម៉ា​រ៉ា និង​កីឡាករ យ៉ាន កុសល មក​ពី​ក្លឹប​កីឡា​ក្រសួងមហាផ្ទៃ​។ គូរ​បុរស​អាយុ​ក្រោម​១៨​ឆ្នាំ ចំណាត់ថ្នាក់​លេខ​១ មេដាយមាស បាន​ទៅ កីឡាករ សុខ រីករាយ និង​កីឡាករ រាជ សុ​ផានិត មក​ពី​ក្លឹប​កីឡា​វាយ​សី​SBC ខេត្តសៀមរាប​។

គូរ​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ចំណាត់ថ្នាក់​លេខ​១ មេដាយមាស បាន​ទៅ កីឡាករ រាជ្រ សុ​ផានិត និង​កីឡាករ ហាក់ ម៉ានិត មក​ពី​សម្ពន្ឋ​កីឡា​វាយ​សី​ខេត្ត​ស្វាយរៀង និង វាយ​គូ​ចម្រុះ​មិន​គិត​អាយុ ចំណាត់ថ្នាក់​លេខ​១​មេដាយមាស បាន​ទៅ​កីឡា​ការិនី សុខ សុ​ម៉ាលី​តា និង​កីឡាករ វ៉ាត វណ្ណ​ធន មក​ពី​ក្លឹប​កីឡា​វាយ​សី​SBC ខេត្តសៀមរាប​៕

Filed in: ព័ត៌មានជាតិ