ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ពេទ្យ​ម្នាក់​បែកគំនិត មក​ចាប់​របរ​ប្លន់​ម៉ូតូ ត្រូវ​អាវុធហត្ថ​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​តុលាការ​!

ពេទ្យ​ម្នាក់​បែកគំនិត មក​ចាប់​របរ​ប្លន់​ម៉ូតូ ត្រូវ​អាវុធហត្ថ​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ធាក់​ជនរងគ្រោះ​យក​ម៉ូតូ​១​គ្រឿង នៅ​ចំណុច ស្តុប ផ្លូវ​១០០៣​កែង ផ្លូវ​៩២ មុខ​ផ្សារ​ទំនើប អ៊ី​អន​២ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី កាលពី​នៅ​វេលា​ម៉ោង ៧.៤០​នាទី​ព្រឹក ថ្ងៃទី​២៩ ២០២២​។​

​ជនសង្ស័យ​ឈ្មោះ ហេង ពិសី ហៅ វិរៈ ភេទ ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ពេទ្យ ស្នាក់នៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​ជិះ pass app មក​ចុះ​នៅ ស្តុប​អ៊ីអន​២ ហើយ​អង្គុយ​រង់ចាំ​ធ្វើ​សកម្មភាព ធាក់​គេ​យក​ម៉ូតូ រហូត ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី តែម្នាក់ឯង ឈប់​ស្តុប​ក្រហម រូបគេ​ក៏​ធ្វើ​សកម្មភាព ធាក់​រុញច្រាន នារី​ម្នាក់​នោះ ធ្លាក់​ពីលើ​ម៉ូតូ រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន ស្រាប់តែ​នាទី​ម្នាក់​នោះ​បាន​ស្ទុះ​មក​ចាប់​ជនសង្ស័យ​ភ្លាមៗ និង​ស្រែក​ឆោឡោ ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ធ្វើ​ការសាកសួរ​នៅ​មូលដ្ឋាន អហ​ខណ្ឌ​សែន​សុខ តែម្ដង​។ ចំណែក​ម៉ូតូ​ត្រូវបាន អាវុធហត្ថ ប្រគល់​ជូន​ជនរងគ្រោះ​វិញ​៕

Filed in: ព័ត៌មានជាតិ