ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុមចោរឆក់ ០៣​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​!

ក្រុមចោរឆក់ ០៣​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៣​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទដៃ កាល​ពី​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​សាលារៀន IU ស្ថិតនៅ​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ទាំង​០៣​នាក់​មាន​ឈ្មោះ ៖
១-​ឈ្មោះ សុខ សុវណ្ណ​ឧត្តមរង្សី ហៅ តូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខ​របរ​ដឹក​ឥ​វ៉ាន់ ស្រុកកំណើត រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​
២-​ឈ្មោះ ទឹម ពុធ​សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​មុខរបរ​ជាង​ជួសជុល​រថយន្ត ស្រុកកំណើត រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ។​
៣-​ឈ្មោះ យេន វ៉ាន់​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ស្រុកកំណើត ខេត្ត​កំពត ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទួល​ពពែ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​

​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា បន្ទាប់​ពី​ទទួលបាន​បណ្តឹង​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ អាវុធហត្ថ​ខណ្ឌ​កំបូល និង​អាវុធហត្ថ​ស្រុក​អង្គស្នួល បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅ​ចំណុច​មាត់​ស្ទឹង ភូមិ​ប្រាំបី​មុំ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល យកមក​ធ្វើការ​សាកសួរ​។ ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ​បាន​សារភាព​ឲ្យដឹង​ដូចគ្នា ពួកខ្លួន និង​បក្ខពួក​ផ្សេងទៀត បាន​ចូលរួម​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ ពិតប្រាកដ​មែន​។ បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។ ចំណែក​វត្ថុតាង​ទូរស័ព្ទដៃ បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​។​

​ជនសង្ស័យ​ឈ្មោះ សុខ សុវណ្ណ​ឧត្តមរង្សី ហៅ តូ ជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើនលើក ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​រូបគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​ចំនួន​០៣​ឆ្នាំ​មកហើយ​។​

​ជនសង្ស័យ ទឹម ពុធ​សំណាង ជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​ជាង​២​ឆ្នាំ​៕​

Filed in: ព័ត៌មានជាតិ