ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ប្រារព្ធ​ពិធី​បួងសួង​សុំ​សេចក្តីសុខ និង​ឡើងអ្នកតា​ភ្នំ​ខៀវ​

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ប្រារព្ធ​ពិធី​បួងសួង​សុំ​សេចក្តីសុខ និង​ឡើងអ្នកតា​ភ្នំ​ខៀវ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អមដំណើរ​ដោយ​អភិបាលរង​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​មកពី​មន្ទីរ​ជុំវិញ​ខេត្ត បាន​រៀបចំ​ពិធី​បួងសួង​សុំ​សេចក្តីសុខ និង​ឡើងអ្នកតា​ភ្នំ​ខៀវ ស្ថិតនៅ​មុខ​ផ្លូវ​ចូល​ខ្លោងទ្វារ​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មាន​ការប្តូរ​ទីតាំង​អ្នកតា​ភ្នំ​ខៀវ​ចុះ​ពី​កូនខ្ទម​ចាស់​តូច មក​ដាក់​តាំង​ឱ្យ​គង់​នៅ​កន្លែង​អាស្រម​ធំ​ទូលាយ​សង់​ថ្មី​ចំនួន​៣​ខ្នង ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា ក្រោយ​ពី​ស្ថាបនា​ផ្លូវ ឡើងកាន់​ទៅ​រមណីយដ្ឋាន​ធម្មជាតិ ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ​រួចរាល់​ទាំងស្រុង​ដែល​នឹង​បើក​ដំណើរការ ឱ្យ​ភ្ញៀវ​ទេសចរ ឡើង​ទៅ​លេង​កម្សាន្ត នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម​ឆាប់ៗ​ខាងមុខនេះ ខណ​:​ក្រុម​ការងារ​បាន​រៀបចំ​តុបតែង​ដាំ​ដើម​ផ្កា​ចម្រុះ​ពណ៌​នៅ​សងខាង​ផ្លូវ សូន​រូប​សត្វ​គ្រប់​ប្រភេទ ដើម្បី​ទាក់​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ចូល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​កុះករ​។ លោកជំទាវ​បាន​បន្តទៀតថា ទន្ទឹមនឹងនោះ ដោយ​សង្កេត​ឃើញ​រូប​សំណាក​អ្នកតា​ភ្នំ​ខៀវ ស្នាក់នៅ​ក្នុង​កូនខ្ទម​តូច​ចាស់​ទ្រុត​ទ្រោម ទើប​ខាង​រដ្ឋបាល​ខេត្ត បាន​ធ្វើ​ការសាងសង់​អា​ស្រម​ថ្មី​ចំនួន​៣​ខ្នង តូច​២ ធំ​១ និង​រៀបចំ​ពិធី​ឡើងអ្នកតា​ភ្នំ​ខៀវ​នេះ​តែម្តង​។ លោកជំទាវ​បញ្ជាក់ទៀតថា ការធ្វើ​ពិធី​នេះ​ឡើង ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​មកពី​មន្ទីរ​ជុំវិញ​ខេត្ត ទទួលបាន​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ និង​ទទួល​ជោគជ័យ​គ្រប់​ភារកិច្ច​របស់​ខ្លួន​។ លើសពីនេះ ក៏​សូម​បួងសួង​ឱ្យ​វិញ្ញាណ​របស់​អ្នកតា​ភ្នំ​ខៀវ បាន​ជួយ​ថែរក្សា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​មក​លេង​រមណី​យដ្ឋា​ន​ធម្មជាតិ​ទឹក​ធ្លាក់អូ​រតា​វ៉ៅ ឱ្យ​ទទួលបាន​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ទៅ​ទាំង​មក កុំឱ្យ​មាន​គ្រោះថ្នាក់​អ្វី​កើតឡើង​ឡើយ​។

​ចំណែក​លោក​តាជី ដែល​ជា​អ្នកដឹកនាំ​ធ្វើ​ពិធី​ឡើង​អ្នកតា និង​សូត្រធម៌​បើកព្រះនេត្រ​អ្នកតា​ភ្នំ​ខៀវ​នេះ ក៏​បាន​សូត្រធម៌​ដង្ហោយ​កោះហៅ​អស់ទាំង​វិញ្ញាណ​អា​រុក​អារក្សអ្នកតា​ព្រៃ​ភ្នំ​ទាំងឡាយ ឱ្យ​មូលគ្នា​ចូលមក​ស្នាក់​នៅ​ក្នុង​អាស្រម​ខាងលើ ដើម្បី​ធ្វើ​ការឃុំ​គ្រោង ការពារ ថែរក្សា ប្រជាពលរដ្ឋ រស់​នៅក្នុង​ខេត្ត​ប៉ៃលិន ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​មកពី​តាម​បណ្តា​ខេត្ត​នា នា ចូល​មក​លេង​កម្សាន្ត តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​ប៉ៃលិន ជួប​តែ​សុខ​សុវត្ថិភាព ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ជៀសផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះថ្នាក់​ទាំងឡាយ​ទាំងពួង ជាពិសេស​ជំងឺ​កូវី​ដ​១៩​ផងដែរ ។​

=====

​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ជាង ២៨ លាន​រៀល ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​លោ​វរសេនីយ៍ទោ ឥ​ន្ទ រត្តនៈ​

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​មករា ឆ្នាំ​២០២២ លោក ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ប្រទេស តំណាង​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​នាំយក​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន​២៨,៤៥៣,៥០០​រៀល ក្នុងនោះ​ក៏​មាន​ថវិកា​ផ្ទាល់​របស់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ចំនួន ៥​លាន​ផង​ដែរ ប្រគល់ជូន​លោក​ស្រី វង្ស ចិន្តា ភរិយា​សព លោក វរសេនីយ៍ទោ ឥ​ន្ទ រត្តនៈ អតីត​នាយរង ការិយាល័យ​អប់រំ​ផ្សព្វផ្សាយ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​លោកស្រី វង្ស ចិន្តា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ឧត្តមសេនីយ៏ឯក នុន សុខា ប្រធាន​ប្រតិភូរ និង​សហការី ពិសេស លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​នាយ​អាវុធហត្ថ​ទាំងអស់ ដែល​បាន​យក​ថវិកា មក​ជូន​ដល់​គ្រួសារ​របស់គាត់ និង​ជូនពរ​ដល់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​នាយ នាយរង​អាវុធហត្ថ​គ្រប់រូប សូម​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន មាន​កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ និង​បាន​សម្រេច​ជោគជ័យ​កិច្ច​ថ្មី រាជរដ្ឋាភិបាល​ប្រគល់ជូន​៕

Filed in: ព័ត៌មានជាតិ