ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប ដោយ​ឥតគិតថ្លៃ​!

​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប  ដោយ​ឥតគិតថ្លៃ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកែប)៖ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤២៣ នាក់ ស្រី៣៦៩នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងខេត្តកែប នៅបរិវេណ សាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងភូមិកែប សង្តាត់កែប ក្រុងកែប ខេត្តកែប ក្រោមវត្តមាន ឯកឧត្តម ឈឿន ប៊ុនណ្ណារ័ត រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍ សហសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯក ឧត្ដម ទេព យុទ្ធី សមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគ៥ ឯកឧត្ដម ងួន ប៊ៀន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកែប ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រួមទាំង វេជ្ជបណ្ឌិតជំនាញៗ ក្រុមគ្រូពេទ្យ និងប្រជាលរដ្ឋមកព្យាបាលជំងឺជាច្រើននាក់។

ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លេីម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ..។ ល។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាល ជម្ងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ចំនួន១០០០ នាក់ ដែលលើកនេះជាលើកទី៣ហើយ ។ ឯកឧត្តម ក៏បានថ្លែងកោតសរសើរ ចំពោះ អាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឲ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យបានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាន នូវលទ្ធផលល្អប្រសើរ ដូចនេះ ។ ជាមួយនេះ ឯកឧត្តម អភិបាលខេត្ត សំណូមពដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមអោយ បន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយក្រោយទៀត សំដៅលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបាន ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្ប:ចែករំលែកដ៏ល្អប្រពៃ។

ថ្លែងបើក ពិធីពិនិត្យ និងព្យាបាលជំងឺ នាឱកាសនោះ ឯកឧត្តម ឈឿន ប៊ុនណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯក ឧត្តម ហ៊ុន ម៉ានី បានបង្កើតឡើងជិត១០ឆ្នាំមកហើយ ដោយឈរលើបេសកកម្មមនុស្សធម៌ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពរដ្ឋ ដោយ ឥតគិតថ្លៃ នៅទូទាំង២៥រាជធានី-ខេត្ត ដោយពុំគិតពីនិន្នាការនយោបាយ មិនប្រកាន់បក្សពួក ពណ៌ សម្បុរ ឬសាសនាឡើយ ទឹកចិត្ត និងបេសកកម្មមនុស្សធម៌នេះ ស្តែងឡើង ពីក្តីស្រឡាញ់ បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញខ្មែរ ខ្មែររួបរួមគ្នាតែមួយ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋលេខាធិការ សំណូមពរបងប្អូន លោកតា លោកយាយ ដែលអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ សូមមានការរក្សាគម្លាតអោយបានត្រឹមត្រូវតាមការណែនាំ និងសូមអោយក្រុមយុវជន សសយក ក៏ដូចជាយុវជនស្មគ្រចិត្តកាកបាទក្រហម ជួយសម្រួលជូន លោកតា លោកយាយ ចាស់ៗ ឱ្យពួកគាត់បានពិនិត្យ និងព្យាបាលជំងឺដោយរលូន និងប្រកបដោយសុវត្ថិភាព៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ