ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាជ្ញាធរ​ខេត្ត​រតនគិរី បើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវជាតិ​៧៨-៥ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ក្នុង​ភូមិសាស្ត្រ​ស្រុក​តា​វែង​

​អាជ្ញាធរ​ខេត្ត​រតនគិរី បើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវជាតិ​៧៨-៥ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ក្នុង​ភូមិសាស្ត្រ​ស្រុក​តា​វែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​រតនគិរី​)៖ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២២ បាន​អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​កំណាត់ ផ្លូវជាតិ​៧៨-៥ ប្រវែង​៨,៥០០​ម៉ែត្រ ក្នុង​ភូមិសាស្ត្រ​ស្រុក​តា​វែង​។​
​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​មេបញ្ជាការ មេបញ្ជាការរង​កងកម្លាំង​ទាំង​៣ ថ្នាក់ដឹកនាំ​ស្រុក សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​តា​វែង ប្រមាណ​ជាង​២០០​នាក់​។​

​លោក សាយ សា​មាន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី បានឱ្យដឹងថា កំណាត់​ផ្លូវ ដែល​ត្រូវ​ជួសជុល​នេះ មាន​ប្រវែង​៨,៥០០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ពី​ចន្លោះ​គីឡូម៉ែត្រ​៣៧+៥៥០ ដល់​គីឡូម៉ែត្រ​៤៧+០៥០ ដោយ​ក្រាល​ដី​ល្បាយ​ថ្ម និង​សាងសង់​លូ​ទោល មុខ​១​ម៉ែត្រ ប្រវែង​១៥​ម៉ែត្រ​ចំនួន​០៩​កន្លែង លូ​ភ្លោះ​មុខ​១​ម៉ែត្រ ប្រវែង​១៥​ម៉ែត្រ ចំនួន​០២​កន្លែង លូ​ប្រអប់ ២​ម៉ែត្រ ២,៥​ម៉ែត្រ គុណ​៣​ម៉ែត្រ ប្រវែង​១៥​ម៉ែត្រ ចំនួន​០១​កន្លែង និង​លូ​ប្រអប់ ៣​ម៉ែត្រ គុណ​៣​ម៉ែត្រ គុណ​៣​ម៉ែត្រ ប្រវែង ១៥​ម៉ែត្រ​ចំនួន ០១​កន្លែង​ផងដែរ​។​
​នា​ឱកាស​នេះ លោក ញ៉ែម សំអឿន បានលើកឡើង​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។ លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដទៃទៀត បាន​នឹង​កំពុង​រីកដុះដាល​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ដោយ​សម្តេច​ចាត់ទុក​ផ្លូវ ស្ពាន​ជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ ហើយ​មាន​ផ្លូវ មាន​ស្ពាន គឺ​មាន​ក្តីសង្ឃឹម​។​

លោក​អភិបាលខេត្ត បាន​ចាត់​ទុក​ផ្លូវ​ជាតិ​៧៨-៥ ពី​រង្វង់​មូល​ស្រុក​អូរ​ជុំ​មកកាន់​ស្រុក​តា​វែង ជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ ដើម្បី​បម្រើ​ឱ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំង​ពីរ​ខាងលើ​ក្នុង​ការដឹក​កសិផល​ផ្សេងៗ ដែល​ប្រមូលបាន​ទៅ​កាន់​ទីផ្សារ ក៏ដូចជា​ភាពងាយស្រួល​ក្នុង​ការដឹក​សម្ភារ​សំណង់ គ្រឿងឧបភោគ​ដែល​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​តា​វែង​។​

​ដើម្បី​ឱ្យ​ដំណើរការ ជួសជុល​ផ្លូវ​នេះ​ទទួលបាន​ជោគជ័យ លោក ញ៉ែម សំអឿន សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​សហការ កុំ​ដឹកជញ្ជូន សំពីងសំពោង ជា​ពិសេស​អាជ្ញាធរ​ស្រុក​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ សូម​ចូលរួម​សហការ​សម្របសម្រួល រាល់​បញ្ហា​ដែល​ប៉ះពាល់​ដល់​ដំណើរការ​ជួសជុល​ផ្លូវ​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ