ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ រកឃើញ​បង្គា​ចាក់​សារធាតុ​ចាហួយ​ចំនួន​៨១​កេស

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ រកឃើញ​បង្គា​ចាក់​សារធាតុ​ចាហួយ​ចំនួន​៨១​កេស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ គ្រឿង​សមុទ្រ​ដែល​ផ្ទុក​ក្នុង​ថយ​ន្តមួយ​គ្រឿង ដែល​បំណង​ដឹកជញ្ជូន​ទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់​ឱ្យ​ផ្នែក​ជំនាញ​ត្រូតពិនិត្យ ខណៈ​សង្ស័យថា មាន​ផ្ទុក​នូវ​បង្គា​ចាក់​បញ្ចូល​សារធាតុ​ចាហួយ បង្កើន​ទម្ងន់​។​

​ការឃាត់​រថយន្ត​មួយ​គ្រឿង​នេះ នៅវេលា​ម៉ោង​២​រំលង​អធ្រាត ឆ្លង​ចូល​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២២ ត្រង់​ចំណុច​ផ្លូវវំបែក ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​លោក ង៉ែត សាវឿន ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក បានឱ្យដឹងថា គ្រឿង​សមុទ្រ​ដែល​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​នេះ បាន​ចរាចរ​ទំនិញ​ប្រភេទ​គ្រឿង​សមុទ្រ​មកពី​ប្រទេស​វៀតណាម​។​បន្ទាប់​ពី​សង្ស័យថា​មាន​បង្កប់​នូវ​បង្គា​ចាក់​ចា​ហួយ ទើប​កម្លាំង​ចម្រុះ​ស្ទាក់​ចាប់បាន​នៅ​យប់​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​ប្រគល់​ជូន​ជំនាញ​ត្រួតពិនិត្យ​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្រោយពី​បាន​ពិនិត្យឃើញថា ក្នុងចំណោម​បង្គា​ចំនួន ១៤៣ កេះ មាន​បង្គា​ចាក់​សារធាតុ​ចាហួយ​ចំនួន​៨១​កេះ​។ រីឯ​គ្រឿង​សមុទ្រ​ផ្សេងទៀត​ដែល​ពុំ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស ដូចជា​មឹក​មាន​ចំនួន​១៩​កេះ ទម្ងន់ ៣៧៤ គ​ក្រ បង្កង​៦​កេះ ទម្ងន់​១២០ គ​ក្រ អយ​ស្ទ័រ​៦​កេះ ទម្ងន់​១៩៨ គ​ក្រ ខ្យង​ហូល​១​កេះ ១០​គ​ក្រ ក​ន្ទាយ​១៤​កេះ ទម្ងន់ ៤២០ គ​ក្រ និង​ក្តាម​ជ័រ ៣​កេះ ទម្ងន់​៩០​គ​ក្រ ជំនាញ​នឹង​ធ្វើ​ការពិន័យ​ទៅតាម​ច្បាប់​។ ចំពោះ​បង្គា​ដែល​មាន​ចាក់​ជាតិ​ចាហួយ​៨១​កេះ ស្មើនឹង​១,៤៨៤ គ​ក្រ ជំនាញ​នឹង​ដឹកជញ្ជូន​ទៅ​ដុត​កម្ទេច​ចោល​ទាំងអស់ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។​

​សូម​ជម្រាប​ដែរ​ថា ចាប់ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ ឆ្នាំ ដដែល​នេះ​កម្លាំងចម្រុះ ដែល​ដឹកនាំ​ដោយ លោក ឃឹម សាមី អភិបាលរង​ស្រុក​កំពង់ត្រាច លោក ង៉ែត សាវឿន ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក និង​ក្រោម​កិច្ចសម្របសម្រួល​នីតិវិធី ពី​លោក ឈាវី ម៉ា​រ៉ូ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពត បាន​បង្ក្រាប​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ល្មើសច្បាប់ ដែល​ចរាចរ​ឆ្លងកាត់​តំបន់​ខេត្ត​កំពត ជា​បន្តបន្ទាប់​។​ចំពោះ​ចំណាត់ការ​ដូច​ភ្លៀងរលឹម​នេះ មហាជន​ជឿជាក់ថា ចាប់ពី​ពេលនេះ​ទៅ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​ខេត្ត ការដឹកជញ្ជូន​បទល្មើស​គ្រប់​រូបភាព នឹង​ត្រូវ​បាត់​រូបរាង​បន្តិច​ម្តងៗ ខណៈ​អាជ្ញាធរ និង​ជំនាញ​គ្រប់​ផ្នែក​យកចិត្តទុកដាក់​សហកា​រ​គ្នា​បាន​ល្អ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ