ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម វេង សាខុន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​ក្មួយៗ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១

​ឯកឧត្តម វេង សាខុន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​ក្មួយៗ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​កបុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​ក្មួយៗ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១​។

​ក្នុង​ពិធី​នេះ ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ឯកឧត្តម លោកជំទាវ ប្រធាន​ក្រុមការងារ​ចុះ​ឃុំ លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាល​នៃ​គណ​:​អភិបាលស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក លោក លោកស្រី នាយក នាយិកា នាយករង នាយិកា​រង និង​ក្មួយៗ​ជ័យលាភី​។​

​ជាបឋម លោក​ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​តំបែរ​មានមតិ​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​សមិទ្ធផល​សំខាន់ៗ​ដែល​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ទទួលបាន​។ បច្ចុប្បន្ន នៅ​ទូទាំង​ស្រុក​មាន​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ចំនួន​៦៣​កន្លែង ក្នុងនោះ​វិទ្យា ល័យ ៣​កន្លែង អនុវិទ្យាល័យ ៧​កន្លែង និង​បឋមសិក្សា​ម ៥៣​កន្លែង ដែល​មាន​មត្តេយ្យសិក្សា ក្នុង​បឋម​ចំនួន ២៣​កន្លែង មាន​មត្តេយ្យ​សិក្សា​សហគមន៍ ២៦​កន្លែង ព្រមទាំង​សាលា​ចំណេះ​ទូទៅ​ឯកជន និង​សាលា​ភាសាបរទេស​ឯកជន​មួយចំនួនទៀត​។
​បុគ្គលិក​អប់រំ​សរុប​មាន​ចំនួន ៥០៤​នាក់ (​ស្រី ២៣១) ក្នុងនោះ​គ្រូ​កម្រិត​ឧត្តម ៥៣​នាក់ (​ស្រី ១៥) គ្រូ​កម្រិត មូលដ្ឋាន ១២០ នាក់ (​ស្រី​៣៧) គ្រូ​កម្រិត​បឋម ៣២១​នាក់ (​ស្រី ១៦៨) គ្រូ​មត្តេយ្យ ១១​នាក់ (​ស្រី​១១) គ្រូ​ជាប់​កិច្ចសន្យា ១៥៨​នាក់ (​ស្រី ១០២) គ្រូ ២​ពេល ៦៦​នាក់ (​ស្រី ៣០)​។ មាន​ថ្នាក់រៀន​សរុប​ចំនួន ៥៣១​ថ្នាក់ ស្មើនឹង ១៨ ៧៣៥​នាក់ (​ស្រី​៩ ៣៤៦) ក្នុងនោះ​ថ្នាក់មធ្យមសិក្សា​មាន ១០៣​ថ្នាក់ មាន​សិស្ស​ចំនួន ៤ ៩៣៦​នាក់ (​ស្រី ២៨២) ថ្នាក់បឋមសិក្សា ៤២៨​ថ្នាក់ មាន​សិស្ស​ចំនួន ១៣ ៧៩៩ នាក់ (​ស្រី ៦ ៥៦៤) និង​ថ្នាក់​មត្តេយ្យ​រដ្ឋ​មាន ៤៩​ថ្នាក់ មាន​សិស្ស​ចំនួន ១ ២៩៤​នាក់ (​ស្រី ៦៨៤)​។ ចំណែក​ថ្នាក់​មត្តេយ្យ​សិក្សា​សហគមន៍​មាន ២៦ ថ្នាក់ មាន​សិស្ស​ចំនួន ៦៦៤​នាក់ (​ស្រី​៣៥២) ។
​ចំពោះ​លទ្ធផល​ប្រឡង​ថ្នាក់ជាតិ​ទាំង ២​កម្រិត​មាន​៖
១- ថ្នាក់​ទី​៩ មាន​សិស្ស​ចំនួន ៩៧៥​នាក់ (​ស្រី​៦៥៦) ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ៨៦១​នាក់ និង​បាន​ប្រឡង​ជាប់ ៨០៥​នាក់ (​ស្រី​៥៦៦)​។​
២- ថ្នាក់​ទី​១២ មាន​សិស្ស​មក​ប្រឡង​ចំនួន ៣៦៦​នាក់ (​ស្រី ២២៩) បាន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ហើយ​ប្រឡង​ជាប់​ជា​ស្ថាពរ​សរុប ២៧៦​នាក់ (​ស្រី​១៧៩) ក្នុងនោះ​និទ្ទេស A ២​នាក់ (​ស្រី​១) និទ្ទេស B ៩​នាក់ (​ស្រី​៧) និទ្ទេស C ៥៤​នាក់ (​ស្រី​៤១) និទ្ទេស D ៩៥​នាក់ (​ស្រី​៥៩) និទ្ទេស E ១១៦​នាក់ (​ស្រី​៧១)​។​

​មានមតិ​សំណេះសំណាល​ជាមួយ​ក្មួយៗ​សិស្សានុសិស្ស ឯកឧត្តម​ប្រធាន​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់​កម្រិត​ទាំងអស់​ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​បំពេញ​តួនាទី​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជា​អ្នក​សាបព្រោះ អប់រំ ទូន្មាន បណ្តុះបណ្តាល ផ្សព្វផ្សាយ​ទាំង​ចំណេះដឹង ចំណេះ​ធ្វើ​ទាំង​បែប​វិទ្យា សាស្ត្រ សង្គមសាស្ត្រ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ភូមិសាស្ត្រ សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និង​សីលធម៌ ។​ល​។ ក្នុង​ឆន្ទ​:​អភិវឌ្ឍ​ធនធានមនុស្ស​ជំនាន់​ក្រោយ ដែល​ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​ឆ្អឹងខ្នង​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​នា​ពេលអនាគត​។

​ឯកឧត្តម​ប្រធាន បាន​បន្តទៀតថា លទ្ធផល​ដែល​យើង​សម្រេចបាន​នាពេលនេះ គឺ​បានមកពី​ការខិតខំ​របស់​ក្មួយៗ មាតា បី​តា លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ជាពិសេស​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ជា​នាយ​រដ្ឋមន្ត្រី បាន​បង្កើត​សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​សង្គម​ពេញលេញ បង្កលក្ខណ​ល្អ​ប្រសើរ​ដល់​ក្មួយៗ​បាន​ចូលរៀន​ដើម្បី​កសាង​សមត្ថភាព​ខ្លួន​ឲ្យក្លាយ​ជា​កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ ជា​អ្នកសម្រេច​ជោគវាសនា​ប្រទេសជាតិ​របស់​ខ្លួន​នាពេល​អនាគត​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​ប្រធាន​បាន​ធ្វើ​ការអប់រំ ណែនាំ​បន្ថែម​ដល់​ក្មួយៗ​សិស្សានុសិស្ស ទាំង​ចំណេះដឹង និង​បទពិសោធន៍ ទុក​ជា​ពុទ្ធិ​សម្រាប់​យក​ទៅ​ពង្រឹង និង​ពង្រីក​សមត្ថភាព​បន្ថែម នាពេល​អនាគត ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖
– ការ​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​របស់​ក្មួយៗ គឺជា​មោទនភាព​ហើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺជា​ឱកាស​ដ៏​ប្រសើរ​របស់​ក្មួយៗ​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ស្វែងរក​ចំណេះ​ជំនាញ​សម្រាប់​កសាង​អនាគត​របស់​ខ្លួន តាមរយ​:​ការសិក្សា​រៀនសូត្រ ក្រេបជញ្ជក់​នូវ​រាល់​ទ្រឹស្តី និង​អនុវត្ត​ជាក់ស្តែង​នៅតាម​បណ្តា​គ្រឹះស្ថានឧត្តមសិក្សា​នានា​ទូទាំង​ប្រទេស​។
​ដូច្នេះ​ក្មួយៗ​ត្រូវ​ត្រៀម លក្ខណសម្បត្តិ​ឲ្យបាន​គ្រប់គ្រាន់ ឆ​ន្ទ​:​តស៊ូ ពុះពារ និង​ជា​ពិសេស​សុខភាព​។​
– ក្មួយៗ​ត្រូវ​ខិតខំ​រៀនសូត្រ ចែករំលែក​បទពិសោធ​ន៍ ប្រកាន់ខ្ជាប់​នូវ​ច្បាប់ វិន័យ​របស់​សាលា ត្រូវមាន​សីលធម៌ និង​ទម្លាប់ វិន័យ​ត្រឹមត្រូវ​ល្អ អំណ​ត់ អត់ធន់​តស៊ូ​រៀនសូត្រ និង​ស្រាវជ្រាវ​បន្ថែម​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឲ្យក្លាយ​ជា​សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ​នាពេល​អនាគត​។​
– ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​របស់​ក្មួយៗ គឺជា​ធនធាន​មួយ​ដ៏​មាន​តម្លៃ​។ ដូច្នេះ ក្មួយៗ​គ្រប់រូប ត្រូវខិតខំ​ស្រូប​យក​នូវ​រាល់​ចំណេះ ជំនាញ​ដែល​ជា​ទុន​ពុទ្ធិ​យ៉ាងរឹងមាំ ដើម្បី​ចូលរួម​ចំណែក​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​នា​ពេលអនាគត​។​
– ក្មួយៗ ត្រូវ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ​។ ត្រូវ​ខិតខំ​រៀនសូត្រ​អំពី​ច្បាប់​សំខាន់ៗ​របស់​ជាតិ ដើម្បី​ប្រែក្លាយ​ជា​ពលរដ្ឋ​មួយ​រូប​មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ មាន​វិន័យ សីលធម៌​ល្អ​។​

​សម្រាប់​សិស្ស​និទ្ទេស A ម្នាក់ៗ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន ៥០០​ដុល្លារ ដោយឡែក សិស្ស​ទទួលបាន​និទ្ទេស BCD និង E ម្នាក់ៗ​បាន​ទទួល​ប្រាក់រង្វាន់ ១០​ម៉ឺន​រៀល​។ នាយក នាយិកា ក៏​បាន​ទទួល​ប្រាក់រង្វាន់​ផងដែរ​។ ចំពោះ​សាលា​មធ្យមសិក្សា ហ៊ុន សែន ចា​ថ្មី ឯកឧត្តម​ប្រធាន​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៤​លាន​រៀល សម្រាប់​ទុក​ប្រើប្រាស់​តាម​ការចាំបាច់​។​

 

Filed in: ព័ត៌មានជាតិ