ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អបអរសាទរ​ទីក្រុង​សៀមរាប​ទទួលបាន ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​(២០២២-២០២៤) នៃ​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ និង​ក្លាយជា​ក្រុង​គំរូ​ក្នុង​តំបន់​អាស៊ាន ជា​ក្រុង​ឆ្លាត​វៃ​

អបអរសាទរ​ទីក្រុង​សៀមរាប​ទទួលបាន ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​(២០២២-២០២៤) នៃ​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ និង​ក្លាយជា​ក្រុង​គំរូ​ក្នុង​តំបន់​អាស៊ាន ជា​ក្រុង​ឆ្លាត​វៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) : នា​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ប្រគល់​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​៣ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​

​ការប្រគល់​រង្វាន់​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏ដូចជា​ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅតាម បណ្តា​ទីក្រុង​របស់​អាស៊ាន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៦-២០២៥ សំដៅ ធ្វើឱ្យ​អាស៊ាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ ផ្តល់​ភាព​កក់ក្តៅ ដល់​ភ្ញៀវ​ទេសចរ​។​

​ជាមួយនឹង​ការប្រកួតប្រជែង​នេះ ក៏​បាន​ជំរុញ​ដល់​ការរៀបចំ​មជ្ឈដ្ឋាន​រស់​នៅ​របស់​ប្រជាពលរដ្ឋ តាម​បណ្តា​ទីក្រុង​នៅ​ក្នុង​តំបន់​អាស៊ាន​ឱ្យ​កាន់តែ​ប្រសើរឡើង ព្រមទាំង​ចូលរួម​យ៉ាង​មាន​ប្រសិទ្ឋភាព​ដល់​ការអភិវឌ្ឍ​ទីក្រុ​ង​ប្រកបដោយ​និរន្តរភាព សុវត្ថិភាព និង​បរិ​យាប​ន្ន​។ ម្យ៉ាងទៀត​ក្រុង​សៀមរាប ក៏​ក្លាយជា​ក្រុង​គំរូ​ក្នុង​តំបន់​អាស៊ាន ជា​ក្រុង​ឆ្លាត​វៃ ប្រកប​ទៅ​ដោយ​បច្ចេកវិទ្យា​ទីក្រុង​ឆ្លាត​វៃ រួម​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការគ្រប់គ្រង​បែប​ឆ្លាត​វៃ នឹង​ពិតជា​ចូល​រួមចំណែក​អភិវឌ្ឍន៍​ខេត្ត​សៀមរាប​ទៀត​ផង​។​

​ទន្ទឹមនឹងនេះ ដើម្បី​ខេត្ត​សៀមរាប​បន្តបាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​និង​ជា​ក្រុង​ឆ្លាត​វៃ​នៅ​បណ្តា​ឆ្នាំ​ខាង​មុខ​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​សៀមរាប​បន្ត​ចូលរួម​រក្សា​អនាម័យ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​មាន​របៀបរៀបរយ ដើម្បី​ជា​ការទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្ត​សៀមរាប​ឱ្យបាន​ច្រើន​កុះករ​។​

​រដ្ឋបាល​ខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​សហការ​ក្នុង​រក្សា​សណ្តាប់ធ្នាប់ រ​បៀ​រៀបរយ​សាធារណៈ ពិសេស​ចូលរួម​ថែរក្សា​អនាម័យ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕

Filed in: ព័ត៌មានជាតិ