ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ទេសរដ្ឋមន្ត្រី​៖​សន្តិភាព​ធ្វើឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធា ប្រទេស​មាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​លើ​គ្រប់​វិស័យ

ទេសរដ្ឋមន្ត្រី​៖​សន្តិភាព​ធ្វើឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធា ប្រទេស​មាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​លើ​គ្រប់​វិស័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើង​ថា ចាប់តាំងពី​កម្ពុជា​មាន​សន្តិភាព​ពេញបរិបូរណ៍​នៅ​ឆ្នាំ ១៩៩៨ មក ប្រជាជន​មាន​ជីវភាព​កាន់តែ​ប្រសើរ ផលិតផល​សរុប​ប្រពល​រដ្ឋ​ម្នាក់ៗ កើន​ពី​២០០​ដុល្លារ ដល់​ជិត​១៦០០​ដុល្លារ ក្នុង​មួយ​ឆ្នាំ សុខភាព​ល្អ​ជាង​មុន អាយុ​អាច​រស់​បាន​ជា​មធ្យម​ជាង​៧០​ឆ្នាំ ហើយ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ កំពង់ផែ​កែប កោះ​ទន្សាយ ស្ថិតនៅ​ក្នុង​សង្កាត់​កែប ក្រុងកែប នៅ​ថ្ងៃ​ទី​១៩ ខែ​កម​រា ឆ្នាំ​២០២២​នេះ ឯកឧត្តម​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើង​ថា សន្តិភាព​ដែល​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន យក​មក​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​យើង​នេះ មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បានទេ ព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​ឲ្យ​រាជរដ្ឋាភិបា​ល​កសាង​សមិទ្ធផល​ជាច្រើន ប្រទេស​អភិវឌ្ឍ​លើ​គ្រប់​វិស័យ បង្កើន​ឱកាស​ការងារ កាត់បន្ថយ​ភាពក្រីក្រ​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា ចាប់​ទាំងពី​មាន​សន្តិភាព​ពេញបរិបូរណ៍​នៅ​ឆ្នាំ​១៩៩៨ មក ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ចាប់ផ្តើម​ប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​។ ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កើនឡើង​ជា​បន្តបន្ទាប់ សុខភាព​ក៏​កាន់តែ​ល្អ ហើយ​រស់នៅ​ប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ មាន​សេរីភាព​ពេញលេញ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់បន្ថែម​ថា ទោះ​ស្ថិតក្នុង​អន្តរកាល​នៃ​វិបត្តិកូ​វីដ​-១៩ ក្រៅ​ពី​វិស័យ​ទេសចរណ៍ វិស័យ​ផ្សេងៗ​នៅតែ​បន្តដំណើរ​ការអភិវឌ្ឍ​ន៍ ពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​នឹង​កំពុង​បើក​ការដ្ឋាន​សាងសង់ ពង្រីក បង្កើន​គុណភាព ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្លល់​ជា​ច្រើន​ខ្សែ​នៅ​ទូទាំង​ប្រទេស ផ្លូវដែក ស្ពាន ព្រលានយន្តហោះ​៣​កន្លែង ហើយ​បាន​នឹង​កំពុង​ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រាស់​នូវ​សមិទ្ធផល​ទាំង​នោះ​ជា​បណ្តើរៗ​ផងដែរ​។​

​ឯកឧត្តម​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា​កំពង់ផែ​កោះទន្សាយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១,២​លាន​ដុល្លារ ។ កំពង់ផែ​ទេសចរណ៍​កោះទន្សាយ​មាន​សារសំខាន់​ក្នុងការ​ត​ភ្ជាប់​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេសជិតខាង ពិសេស​ងាយស្រួល​ដល់​ទេសចរណ៍​ក្នុង​ការ​ចូល​ចត​ពេល​ទៅ​លម្ហែ​កម្សាន្ត​នៅលើ​កោះទន្សាយ និង​កោះ​ចំនួន​១១​កន្លែង​ផ្សេង​ទៀត នៃ​ដែនសមុទ្រ​ខេត្ត​កែប ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ