ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុម​ដាវ​សាំ​ម៉ូ​រ៉ៃ ៥​នាក់ ព្រួត​កាប់​យុវជន​ម្នាក់​ស្លាប់ ឥឡូវ​សមត្ថកិច្ច​ជំនាញ​ក្រុង​ប៉ោយប៉ែ​ត​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាមច្បាប់​.!!!

ក្រុម​ដាវ​សាំ​ម៉ូ​រ៉ៃ ៥​នាក់ ព្រួត​កាប់​យុវជន​ម្នាក់​ស្លាប់ ឥឡូវ​សមត្ថកិច្ច​ជំនាញ​ក្រុង​ប៉ោយប៉ែ​ត​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាមច្បាប់​.!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ ជនសង្ស័យ​៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែត សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ទីបញ្ជាការ​ភូមិភាគ​៥ ចុះ​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​២៣​និង​៣០ នាទី នៅ​យប់​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២២ ត្រង់​ចំណុច​ភូមិ សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខណ​:​ដែល​ក្រុម​ជនសង្ស័យ​ទាំងនោះ មាន​ប្រដាប់​ដោយ​ដុំ​ថ្ម​,​ដំបង​,​ដាវ​សាំ​ម៉ូ​រ៉ៃ កាប់​ទៅលើ​យុវជន​រងគ្រោះ​ម្នាក់ បណ្តាលអោយ​រងរបួស​ធ្ងន់​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ​ដេក​ក្នុង​ថ្លុកឈាម ។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បានអោយដឹងថា​៖ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចេញ​អន្តរាគមន៍ ស្រាវជ្រាវ​នៅ​ចំណុចកើតហេតុ និង​កម្លាំង​មួយ​ចំនួន​បាន​ចេញ​ច្បាម​មុខសញ្ញា​តាម​គោលដៅ​សង្ស័យ ជា​លទ្ធផល ឃាត់​ខ្លន​ជនសង្ស័យ​បាន​ចំនួន​១​នាក់ មានឈ្មោះ តិ អ៊ី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល និង​ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម​។

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន បាន​បន្តថា លុះ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​០០​នាទី កម្លាំង​ជំនាញ​បាន​បន្ត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ បន្ថែមទៀត រួមមាន​ឈ្មោះ​: ទី​១-​ឈ្មោះ ពា​ន សុផាន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។ ទី​២-​ឈ្មោះ​ធុច ឆាត ភេទ ប្រុស អាយុ​១៨​ឆ្នាំ​។ ទី​៣-​ឈ្មោះ​តាក់ ដា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ទី​៤-​ឈ្មោះ​ឡឹ​ក សាវុធ ហៅ​ក្រៅ ប៉ិ​ឡិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់ ស្នាក់នៅ​ភូមិ​យាង សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព គប់​ដុំ​ថ្ម និង​កាំបិត ដាវ ទៅលើ​ក្រុម​ជនរងគ្រោះ​ពិតប្រាកដ​មែន​។

​លោក​អធិការ​ក្រុង​ប៉ោយប៉ែត បានបញ្ជាក់​ថា​៖ ជនរងគ្រោះ​ឈ្មោះ ផន ឌី​ស្កូ ហៅ​ក្រៅ តួ (​ស្លាប់​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ស្លាប់​នៅពេល​បញ្ជួន​ដល់​មន្ទីពេទ្យ​មង្គលបូរី​៕

Filed in: ព័ត៌មានជាតិ