ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ពងទឹក​បាន​ផ្ដាំផ្ញើ​ដល់​សមាជិក​បក្ស​ឃុំ​នៅ​ទី​នោះ​ឱ្យ​ខិតខំ​ពង្រឹង​កិច្ច​ការងារ​បក្ស​ដើម្បី​ឆ្ពោះទៅរក​ការបោះឆ្នោត ឃុំ សង្កាត់ នា​ខែ​មិថុនា​ខាងមុខ​

ឯកឧត្តម​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ពងទឹក​បាន​ផ្ដាំផ្ញើ​ដល់​សមាជិក​បក្ស​ឃុំ​នៅ​ទី​នោះ​ឱ្យ​ខិតខំ​ពង្រឹង​កិច្ច​ការងារ​បក្ស​ដើម្បី​ឆ្ពោះទៅរក​ការបោះឆ្នោត ឃុំ សង្កាត់ នា​ខែ​មិថុនា​ខាងមុខ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ស្វាយរៀង​) ៖ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ​ក្រសួង​ទំនាកទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ពងទឹក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​សកម្មភាព​ការងារ​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ២០២២ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​អាណត្តិ​ទី​៥ ២០២២ ២០២៧ របស់​គណៈកម្មាធិការ​គណបក្ស​ឃុំ ពងទឹក នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២២​នេះ នៅ​ទីស្នាក់ការ​គណបក្ស​ឃុំ ពងទឹក ស្រុក​រំដួល ខេត្ត​ស្វាយរៀង ។​

​នៅក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម រស់ ផា​រិទ្ធិ អភិបាលរង​ខេត្ត​ស្វាយរៀង​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​ពងទឹក រួមទាំង​សមាជិក សមាជិកា ជាច្រើន​នាក់​ផងដែរ​។ ក្រោយពី​បាន​ស្តាប់​របាយការណ៍ សកម្មភាព​ការងារ របស់ សមាជិក​សមាជិកា​នៃ​គណបក្ស ប្រជាជន​កម្ពុជា ឃុំ ពងទឹក អស់​រយៈពេល​៥ ឆ្នាំ​ចាប់​ឆ្នាំ​២០១៧​ដល់​២០២២​កន្លង​មក​ឯកឧត្តម រស់ ផា​រិទ្ធិ អភិបាលរង​ខេត្ត​ស្វាយរៀង​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ពងទឹក​បាន​មានប្រសាសន៍ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​កម្លាំងកាយ​ចិត្ត​របស់​សមាជិក សមាជិកា នៃ​គណបក្ស​ប្រជាជន ឃុំ​ពងទឹក ដែល​បាន​ចូល​រួមចំណែក​លើកកម្ពស់ និង​គាំទ្រ​នូវ​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យមាន​ការរីកចម្រើន​ទៅ​មុខ​ជា​បន្តបន្ទាប់​។​

​ក្នុងនោះដែរ​ឯកឧត្តម រស់ ផា​រិទ្ធិ ក៏​បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​ប្រព័ន្ធ​ប្រសព្វ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង គណបក្ស​ប្រជាជន​កម្ពុជា បាន​និង​កំពុង​ធ្វើឲ្យ​ប្រទេស កម្ពុជា​មួយ​នេះ ទទួលបាន​នូវ​សិទ្ធិសេរីភាព ថេរភាព​នយោបាយ សន្តិភាព​ពេញលេញ​ទូទាំង​ប្រទេស និង​មាន​ការរីកចំរើន​អភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​។​

​បន្ទាប់​មក​ឯកឧត្តម ចាន់ កុលបុត្រ បាន​បន្ត​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការងារ​ពង្រឹង​បក្ស​បាន​ល្អប្រសើរ ជាពិសេស នា​ពេលកន្លងមក ក្រុមការងារ សមាជិក សមាជិការ​បក្ស​បាន​ដោះស្រាយ​រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ធ្វើអំពើ​ល្អ ជាមួយ​ប្រជាពលរដ្ឋ មានការ​សាមគ្គីភាព​គ្នា ជា​ធ្លុង​មួយ ដើម្បី​ឈាន​ទៅរក​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នា​ពេលខាងមុខ​នេះ ឲ្យទទួល​បាន ៧​អាសនៈ​លើ ៧ អាសនៈ​នៅ​មូលដ្ឋាន​ឃុំ​របស់​យើង ។​

​ឯកឧត្តម​ក៏​បាន​ស្នើរ ឲ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សមិទ្ធិផល​ទាំងឡាយ​ដែល​កើតចេញ​ពី​ការខិតខំ​អភិវឌ្ឍន៍ របស់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​គ្នា​ឲ្យបាន​គង់វង្ស និង​ត្រូវ​ប្រឆាំង​ដាច់ខាត​ជន​ទាំងឡាយណា​ដែល មាន​គំនិត​ចង់​បំផ្លាញ​សុខ​សន្តិភាព​នៅក្នុង​ប្រទេស និង​ត្រូវ​បន្ត​ចូលរួម​គាំទ្រ​ការអនុវត្តន៍​កម្មវិធី​ចតុកោណ ដំណាក់កាល​ទី​៦ របស់​រាជរដ្ឋាភិបាល​ឲ្យ​ផុស​ផល​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មាន​សារ​:​សំខាន់​ណាស់​សំរាប់​អភិវឌ្ឍន៍​មូលដ្ឋាន ពិសេស​ក៏​ជា​ការចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​មាន​នាពេល​បច្ចុប្បន្ន ឱ្យ​នៅ​គង់វង្ស យូរអង្វែង ដើម្បី​ឱ្យ​ប្រទេស​ជាតិ​កាន់តែ​មាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ឯកឧត្តម​បាន​បន្ថែមថា​ស្ថិត​នៅក្នុង​បរិបទ​ប្រឈម​នឹង​បញ្ហា​កូវី​ដ​-១៩ មិនទាន់​ឃ្លាត​ចេញ​ឆ្ងាយ​មនុស្ស​លើ​សកលលោក​សូម​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់ ត្រូវ​បន្ត​អនុវត្តន៍​ឱ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ៣​កុំ​និង​៣​ការពារ ដើម្បី​កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ទាំង​ទម្រង់​ចាស់ និង​ថ្មី និង​អាជ្ញាធរ​ត្រូវ​ជម្រុញ​ឲ្យ​មូលដ្ឋាន​នីមួយៗ​ត្រូវ​ពិនិត្យមើល ចំពោះ​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូសទី ១ និង​ជម្រុញ​ផ្សព្វផ្សាយ សម្រាប់​ការចាក់​ដូ​សទី ៣ ឲ្យបាន​ឆាប់រហ័ស​ផង​ដែ​រដើ​ម្បី​មាន​ភាព​សុ​ាំ​ជាមួយ​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​សហគមន៍ ៕

 

Filed in: ព័ត៌មានជាតិ