ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ សមិទ្ធិផល​ថ្មី​នៅ​វត្ត​សត្ថា​ធម្ម​វិហារ រួមចំណែក​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ សមិទ្ធិផល​ថ្មី​នៅ​វត្ត​សត្ថា​ធម្ម​វិហារ រួមចំណែក​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​ក​ម្ពជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ពុទ្ធា​ភិ​សេក ព្រះអង្គ​ប្រក់​នាគ​កម្ពស់​ទាំង​នាគ ១៥​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ដែល​មាន​ទីតាំង​នៅ​វត្ត​សត្ថា​ធម្ម​វិហារ (​ភ្នំ​ពោន​) ស្ថិតនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី ១៥ ខែ​មករា ឆ្នាំ​២០២២​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​អង្គពិធី និង​បាន​ថ្លែង​អំណរ​ព្រះ​គុណ ព្រះ​កែប​ធម្ម​សម្រាន្ត​មុនី ផាត់ ធួ​ក ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​សមុទ្ទ​ទេវ​រង្សី ព្រះ​មេគណ​ខេត្ត​កែប និង​ជា​ចៅអធិការ វត្ត​សត្ថា​ធម្ម​វិហារ (​ភ្នំ​ពោន​) ដែល​បាន​ដឹកនាំ កសាង និង​អភិវឌ្ឍន៍​នៅក្នុង​វត្ត​។ លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ទាំងអស់​បាន​រួម​គ្នា​កសាង​សមិទ្ធិផល​ជាច្រើន​ទៀត​នៅក្នុង​វត្ត ជាពិសេស សូម​ថ្លែងអំណរគុណ​ដល់ ឧបាសិកា នាង ហួន និង​លោកជំទាវ ទ្រី សុខា ព្រមទាំង​បុត្រ ដែល​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ការកសាង​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​ព្រះអង្គ​ប្រក់​នាគ​ដ៏​ស្គឹមស្គៃ ដើម្បី​ជា​ទី​គោរ​សក្ការៈ​។​

​លោកជំទាវ​បន្តទៀតថា តាមរយៈ សមិទ្ធផល​ជាច្រើនៅ​ក្នុង​វត្ត នឹង​ប្រែក្លាយ​វត្ត​នេះ ទៅ​ជា​វត្ត​រមណីយដ្ឋាន​ពុទ្ធ​សាសនា វប្បធម៌ ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ​មក​ថ្វាយបង្គំ​ព្រះ និង​ទស្សនា ដោយ​ការ​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ត្រកាល​នៅលើ​កំពូលភ្នំ ដែល​ពោរពេញ​ទៅ​ដោយ​សមុទ្រ​ជុំវិញ​ខៀវស្រងាត់ និង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ស​សាស្ដ្រ​អំណោយផល​ល្អ ដូចជា មាន​ព្រៃព្រឹក្សា មាន​ដើម​កោង​កាង​ដែល​មាន​ជីវៈចម្រុះ​ផ្ដល់​នៅ​ផលប្រយោជន៍​ប្រព័ន្ធ​អេកូឡូស៊ី មាន​ឆ្នេរ​ខ្សាច់​យ៉ាង​ល្អ​ស្អាត និង​អាកាសធាតុ​ល្អ​បរិសុទ្ធ​។ ម្យ៉ាងទៀត តាមរយៈ វត្ត​នេះ ក៏​បាន​លើក​ស្ទួយ​ដល់​ការអភិវឌ្ឍន៍​ខេត្ត និង​លើកកម្ពស់​សោ​ភណ្ឌ​ភាព​របស់​ខេត្ត​កែប​បាន​ថែ​មួយកម្រិត​ទៀត​។​

​លោកជំទាវ​ក៏បាន​អំពាវនាវ​ឲ្យ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​គោរព​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ៣​ការពារ ៣​កុំ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ខណៈ​មេរោគ​បំ​ផ្លែងខ្លួន​ថ្មី អូ​មី​ក្រុង កំពុងតែ​រីក​រាលដាល​នៅ​ពាសពេញ​ពិភពលោក​៕

Filed in: ព័ត៌មានជាតិ