ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ <<​ជាតិ និង​កងទ័ព​ត្រូវការ​គ្នា​ទៅវិញទៅមក​>>

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ <<​ជាតិ និង​កងទ័ព​ត្រូវការ​គ្នា​ទៅវិញទៅមក​>>
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ជាតិ និង​កងទ័ព​ត្រូវការ​គ្នា​ទៅវិញទៅមក​។ ជាតិ​ត្រូវការ​កងទ័ព​ដើម្បី​ភាពរឹងមាំ ឯ​កងទ័ព​វិញ ត្រូវការ​ជាតិ​មួយ​ដែល​រឹងមាំ ដែល​ជា​ឱកាស​ដើម្បី​កសាង និង​អភិវឌ្ឍ​សមត្ថភាព​កងទ័ព​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ពេញលេញ អាច​ទទួល​រ៉ាប់រង​ភារកិច្ច ដែល​កាន់តែ​ស្មុគ្រស្មាញ ប្រែប្រួល​ទៅ​តាម​ការ​អភិ​វ​វ​ឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា ជាពិសេស​ការវិវត្ត​ប្រែប្រួល​ដ៏​ឆាប់រហ័ស​នៃ​សភាពការណ៍​សន្តិសុខ​អន្តរជាតិ​។​

​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ទីបញ្ជាការ អគារ​ស្នាក់នៅ របស់​ផ្នែក​សឹក​រង​បសេដ្ឋ និង​សមិទ្ធផល នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ នៅ​ព្រឹក ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២២​នេះ​។ ឧត្តមសេនីយ៍ឯក បាន​បន្តថា កងយោធពល​ខេមរភូមិន្ទ​ផ្ទាល់ ចាំបាច់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ជំរុញ​អភិវឌ្ឍ​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​។ ក្នុងពេល​ចំពោះមុខ ការងារ​នេះ គឺ​អាច​ចាប់ផ្តើម​ពី​អង្គភាព​នី​មួយៗ ដែល​ត្រូវ​ម្ចាស់ការ​លើ​ខ្លួនឯង រួមផ្សំ​នឹង​គំនិត​ច្នៃប្រឌិត ខិតខំ​រិះរក​វិធី​ពិនិត្យ​ដោះស្រាយ​តាម​តម្រូវការ​ជាក់ស្តែង​ផ្អែក​លើ​សក្តានុពល​ធនធាន​របស់ខ្លួន និង​ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ការងារ​ត្រឹមត្រូវ​ច្បាស់លាស់ និង​ប្រកបដោយ​គណនេយ្យភាព​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​យោធភូមិ​ភាគី​ទី​៣ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ក៏ដូចជា​គ្រប់​បណ្តា​ស្ថាប័ន​- កងឯកភាព​ចំណុះ ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​ប្រមូលផ្តុំ​អនុវត្ត​ភារកិច្ច​សម្រេច​បាន​លទ្ធ​ផល និង​ស្នាដៃ​ការងារ​ល្អ​ប្រសើរ​ជា​ច្រើន​គួរ​ជាទី​មោទនៈ ដោយ​ធានាបាន​នូវ​ការពង្រឹង​ប្រៀប​ការពារជាតិ ក្នុង​ភូមិ​សាស្ត្ទ​ទទួលខុសត្រូវ ឱ្យមាន​ប្រសិទ្ធភាព​ជាប់​ជាប្រចាំ និង​ការបំពេញ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ការថែរក្សា​ការពារ​សន្តិសុខ របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ល្អប្រសើរ ជូន​ប្រជាពលរដ្ឋ ក៏​ដូចជា​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​ព្រឹត្តការណ៍​ជាយថា​ហេតុ​ផ្សេងៗ ជាពិសេស សកម្មភាព​ចូលរួម​ចំណែក​នានា​នៅក្នុង​យុទ្ធនាការ​ទប់ស្កាត់ និង​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​រយៈកាល​កន្លងមក​។ ក្រៅពីនេះ នៅ​ព្រឹក​ថ្ងៃនេះ យើង​បាន​សម្ពោធ អគារ​ធ្វើការ អគារ​ស្នាក់នៅ និង​ទីលាន​ហ្វឹកហ្វឺន និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា ជា​គំរូ សម្រាប់​ផ្នែក​សឹក​រង​ដទៃទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការបំពេញ​ការងារ​ប្រចាំថ្ងៃ ក៏ដូចជា​ការរស់នៅ និង​ហ្វឹកហ្វឺន​រៀនសូត្រ​របស់​យោធិន អាច​ត្រូវបាន​លើកកម្ពស់​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ឯកឧត្តម​បាន គោរព​ថ្លែងអំណរគុណ និង​ដឹងគុណ​ជា​អនេក ចំពោះ​សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំង​ពីរ តែងតែ​យកចិត្តទុកដាក់​គិតគូរ​ផ្ទាល់ និង​ជាប់​ជាប្រចាំ​ចំពោះ​សុខទុក្ខ និង​សុខុមាលភាព​របស់​យោធិន គ្រួសារ​យោធិន ក៏ដូចជា​អតីតយុទ្ធជន គ្រួសារ​អតីត​យុទ្ធជន តាមរយៈ​ការជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារ ដើម្បី​ដោះស្រាយ​រាល់​ការលំបាក​ផ្សេងៗ​របស់​ពួកគាត់​។ ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​នៃ​កិច្ចការ​មនុស្សធម៌​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​បង្កើត​ឱ្យមាន​ជា​យន្តការ​ការងារ​ច្បាស់លាស់ ដើម្បី​ឱ្យ​ការងារ​នេះ​អាច​ត្រូវបាន​ទទួល​បន្តវេន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ពីព្រោះ​សម្រាប់​សម្តេច​ទាំង​ទ្វេ “​ជា​គ្រួសារ​កងទ័ព​មួយថ្ងៃ គឺជា​គ្រួសារ​ទ័ព​មួយជីវិត​”៕

Filed in: ព័ត៌មានជាតិ