ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​សៀមរាប ចេញ​ថ្លៃ​សេវា​ពិនិត្យ​សុខភាព​ជូន​មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន​៥​ពាន់​១១៧​នាក់ សម្រាប់​បន្ត​អាជ្ញាប័ណ្ណ​មគ្គុទេសក៍​ទេសចរណ៍​ក្នុង​ឆ្នាំ​២០២២​នេះ !

អភិបាលខេត្ត​សៀមរាប ចេញ​ថ្លៃ​សេវា​ពិនិត្យ​សុខភាព​ជូន​មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន​៥​ពាន់​១១៧​នាក់ សម្រាប់​បន្ត​អាជ្ញាប័ណ្ណ​មគ្គុទេសក៍​ទេសចរណ៍​ក្នុង​ឆ្នាំ​២០២២​នេះ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) :​នៅ​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០២២​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​មាន​ជំនាញ​ចំនួន ១២​ភាសារ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ចំនួន ២៦៣​នាក់ ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​ផងដែរ ។​

​ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍ថា ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ នៅក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​តំបន់​អង្គរ បាន​ជួប​ការលំបាក​យ៉ាងខ្លាំង​ផ្នែក​ជីវភាព ដោយសារតែ​គ្មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ព្រោះតែ​កូវី​ដ​-១៩ ដោយ​អ្នកខ្លះ​បាន​ងាក​ទៅ​រក​ការងារ​ផ្សេងៗ​ធ្វើ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​ខ្លះ​ធ្វើជា​កម្មករ​សំណង់ អ្នកខ្លះ​រត់​ម៉ូតូឌុប និង​របរ​ផ្សេងៗ​ទៀត​ជា​ដើម​។

ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​ប្រើ​យុទ្ធនាការ​ស្រោច​វ៉ាក់សាំង​ទូទាំង​ប្រទេស​ទើប​ធ្វើឱ្យ​ស្ថានភាព​កូវី​ដមាន​ភាព​ធូ​ស្រាល​បន្តិច ព្រមទាំង​បើក​ប្រទេស​ឡើងវិញ ហើយ​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ក៏​បាន​ចាប់ផ្តើម​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ហើយ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស​នៅក្នុង​ស្រុក​ដែល​បាន​មក​កម្សាន្ត​នៅ​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ក៏​ងាក​មក​ប្រើប្រាស់​សេវា មគ្គុទ្ទេសក៍​ទេសចរណ៍ ក្នុង​ពន្យល់​បកស្រាយ​អំពី​ប្រាសាទ​និមួយៗ​ផងដែរ​។

ការប្រើប្រាស់​សេវា​នេះ ធ្វើឱ្យ​បងប្អូន​មគ្គុទ្ទេសក៍​ទេសចរណ៍​រកចំណូលបាន​ខ្លះៗ​ឡើងវិញ ប៉ុន្តែ​មគ្គុទ្ទេសក៍​ទេសចរណ៍​បាន​ប្រែ​មក​ជា​អង្គុយ​រង់ចាំ​ភ្ញៀវ​ដែល​គេ​ត្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍ នៅតាម​ក្រោម​ម្លប់ឈើ​តាមផ្លូវ​ចូល​ទៅ​ប្រាសាទ ឬ​អាច​និយាយថា អង្គុយចាំ​ចាប់​ម៉ូយ ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​។ សកម្មភាព​ភាព​ទាំងនេះ ធ្វើឱ្យ​មាន​ការពិបាក​មើល ចំពោះ​បងប្អូន​ដែល​គ្មាន​ទីតាំង​ប្រចាំការ​ច្បាស់លាស់ ក្នុង​ការបម្រើ​សេវា​ជូន​ដល់​ភ្ញៀវ​ក្នុងស្រុក ដែល​មក​ទស្សនា ដើម្បី​ដឹង​និង​យល់​ពី​ជីវ​ប្រវត្តិ និង អត្ថន័យ​នៃ​រូប​ចន្លាក់​តាម​ជញ្ជាំង​ប្រាង្គ​ប្រាសាទ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា ដើម្បី​ជួយ​ដល់​បងប្អូន​មគ្គុទ្ទេសក៍​ទេសចរណ៍ នៅ​ក្នុង​គ្រា​លំបាក​នេះ ឯកឧត្តម​មាន​គម្រោង​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ឲ្យមាន​កន្លែង​មួយ​សមរម្យ​នៅ​គ្រប់​ប្រាសាទ​ដោយ​ដាក់​ថា កន្លែង​ផ្តល់​សេវា​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ភាពងាយស្រួល​ដល់​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​និមួយៗ​រៀបចំ​សមាជិក​របស់​ខ្លួន​ឱ្យទៅ​នៅ​ផ្តល់​សេវា​ទីនោះ ដោយ​មាន​ការប្តូរ​វេន​គ្នា​។ ការរៀបចំ​បែបនេះ ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ដែល​ត្រូវការ​សេវា​មគ្គុទ្ទេសក៍​ទេសចរណ៍ គេ​ទៅ​រក និង មាន​សណ្តាប់​ល្អ​ទៀតផង​។ ឯកឧត្តម​ក៏បាន​ជំរុញ​ឱ្យ​បងប្អូន​បាន​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដូលទី​៣ (​ដូស​ជំរុញ​) ឱ្យបាន​គ្រប់ៗ​គ្នា និង​បន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ព្រមទាំង​សម្រប​ខ្លួន​រស់នៅ​តាម​គន្លង​បែប​ថ្មី នៃ​កូ​វិដ​១៩​ផងដែរ​។​

​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​មគ្គុទ្ទេសក៍​ទេសចរណ៍​នេះ​ដែរ តំណាង​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​និមួយៗ ក៏​បាន​ស្នើ​សុំ​មិន​ឱ្យ​យក​កម្រៃ​លើ​ការបន្ត​អាជ្ញាប័ណ្ណ​សម្រាប់​ឆ្នាំ​២០២២ ស្នើ​សុំ​មិន​បាច់​បង់លុយ​ពិនិត្យ​សុខភាព​សម្រាប់​យកមក​បន្ត​អាជ្ញាប័ណ្ណ ស្នើ​សុំឲ្យ​មាន​ការ​ផ្តល់​ប័ណ្ណ​(​ប​.​ស​.​ស​) ស្នើ​ឱ្យមាន​ការផ្តល់​ប្រាក់​១​ខែ​៤០​ដុល្លារ​ដូច​បុគ្គលិក​សណ្ឋាគារ​ជាដើម​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ជួយ​ដោះស្រាយ​ជូន​មួយចំនួន​ដូចជា ការបន្ត​អាជ្ញាប័ណ្ណ​សម្រាប់​ឆ្នាំ​២០២២ ដោយ​មិនបាច់​បង់ប្រាក់​ព្រោះ​ខាង​មន្ទីរ​ជំនាញ​បាន​ស្នើ​ទៅ​ថ្នាក់លើ​រួច​ហើយ​រង់ចាំ​ការសម្រេច​។
​ដោយឡែក​ចំពោះ​ការពិនិត្យ​សុខភាព​សម្រាប់​យក​អាជ្ញាប័ណ្ណ​មក​បន្ត​ដោយ​ម្នាក់ៗ​ត្រូវ​បង់​១០​ដុល្លារ​នោះ ឯកឧត្តម​អភិបាលខេត្ត​នឹង​ចេញថ្លៃ​សេវា​ជំនួស​សម្រាប់​បងប្អូន​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាង​៥​ពាន់​១១៧​នាក់ ស្រី​៧០៩​នាក់ ដោយឡែក​សម្រាប់ ប័ណ្ណ (​ប​.​ស​.​ស ) មន្ត្រី​ជំនាញ​នឹង​ពិភាក្សា​មើល​អំពី​លិខិតបទដ្ឋាន ដើម្បី​ពិនិត្យ​លទ្ធភាព​ជូន​។​

​នា​ឱកាស​សំណេះសំណាល​នេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្តល់​ស្បៀងអាហារ​មួយ​ចំនួន​ដល់​បងប្អូន​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ចំនួន​២៦៣​នាក់ ដោយ​ម្នាក់​ទទួលបាន អង្ករ ២០​គីឡូក្រាម ,​ត្រីខ ១​យួរ ,​ទឹកត្រី​១​យួរ ,​ទឹក​ស៊ី​អុីវ ១​យួរ និង ថវិកា ២​ម៉ឺន​រៀល​ផងដែរ​៕​សហការី​

 

Filed in: ព័ត៌មានជាតិ