ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​កំពង់ចាម បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​នគរបាល ត្រូវ​លុបបំបាត់ឲ្យអ​ស់​នូវ​ប៉ុស្ដិ៍​ជជុះ កុងត្រូល​ជុះ​អនាធិបតេយ្យ​គ្រប់​ប្រភេទ​

​អភិបាលខេត្ត​កំពង់ចាម បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​នគរបាល ត្រូវ​លុបបំបាត់ឲ្យអ​ស់​នូវ​ប៉ុស្ដិ៍​ជជុះ កុងត្រូល​ជុះ​អនាធិបតេយ្យ​គ្រប់​ប្រភេទ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម រួម​ដំណើរ​ដោយ ឯកឧត្តម ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​, ឯកឧត្តម តំណាង​ប្រធាន​សាលាដំបូង​, មេបញ្ជាការ​កងកម្លាំង​ទាំងបី និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា វគ្គ​បំប៉ន​ជំនាញ​ការពារ​ផ្ទាល់​ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួត​បទបញ្ជា ចរាចរណ៍​ការពា​រគោល​ដៅ ជូន​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ចំនួន ១១៧ នាក់​។​

​ថ្លែង​នៅក្នុង​ពិធី​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​នគរបាល ត្រូវ​លុបបំបាត់ឲ្យអ​ស់​នូវ​ប៉ុស្ដិ៍​ជជុះ កុងត្រូល​ជុះ​អនាធិបតេយ្យ​គ្រប់​ប្រភេទ​។​

​ឯកឧត្តម អភិបាលខេត្ត​ថ្លែងបន្តថា កន្លងមក​មាន​មនុស្ស​មក​បង្ក្រាប​បទល្មើស​មួយចំនួន​នៅក្នុង​មូលដ្ឋាន ដោយ​គេ​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ឡើយ ដោយ​គេ​សំអាង​លើ​លិខិត​P​ពី​ក្រសួង​។ ដូច្នេះ​បើ​មក​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​ពិនិត្យមើល​ឯកសារ​P​មួយចំនួន​។​

​ឯកឧត្ដម អ៊ុន ចាន់​ដា ថ្លែង​សង្កត់ធ្ងន់ៗ​ថា ថា អ្នក​មក​បង្ក្រាប​នោះ​ដូច​មក​បំផ្លាញ​សន្លឹកឆ្នោត​អីចឹង យើង​ខិតខំ​កសាង​សន្លឹក​ឆ្នោត​បាន​២​ទៅ​៣​សន្លឹក ពួកគេ​មក​ម្ដង​បំផ្លាញ​១០០​សន្លឹក​។​
​លោក​ក៏​បាន​ស្នើឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​តាម​ព្រំប្រទល់​តាម​ខេត្ត​ជា​ពិសេស​ជាប់​ខេត្តកណ្ដាល ព្រោះ​កន្លងមក​ក៏​មាន​រថយន្ត​មួយចំនួន​ចត​ចាំ​ដេញ​រថយន្ត​យក​លុយ​ពី​ពលរដ្ឋ​ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​កងកម្លាំង និង​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ពង្រឹង​នូវ​វិធានការ​ការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ពី​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​កំពុងតែ​មាន​វត្ត​មាន​នៅក្នុង​សហគមន៍​កម្ពុជា​យើង​គួរឱ្យ​ព្រួយបារម្ភ​៕​សហការី​

Filed in: ព័ត៌មានជាតិ