ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​រតនគិរី បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​ពង្រឹង​ការងារ​ជុំ​វី​ញ​ខេត្ត

រដ្ឋបាល​ខេត្ត​រតនគិរី បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​ពង្រឹង​ការងារ​ជុំ​វី​ញ​ខេត្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តរ​តនះ​គិរី​÷​នា​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​រតនគិរី បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​ពង្រឹង​ការងារ ក្រោម​អធិបតីភាព​ឯកឧត្តម ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​អាគារ​A និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​ជា​អភិបាល​
​រង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំង​៣ អភិបាល​ក្រុង​ស្រុក​ទាំង​៩ លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​ពង្រឹង​ការងារ សន្ដិសុខ​សណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ និង​បង្ក្រាប​បទល្មើស​នានា​ក្នុង​ភូមិសាស្ដ្រ​ខេត្ត​រតនគិរី និង​កិច្ចការ​សំខាន់​ផ្សេងៗ​មួយចំនួនទៀត​។​

ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្រុង ស្រុក ដែល​បាន​ខិតខំ​បំពេញ​ការងារ​នា​ពេលកន្លងមក​សម្រេចបាន​លទ្ធផល​ល្អប្រសើរ ពិសេស​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​បាន​ទប់ស្កាត់​បាន​យ៉ាង​ល្អប្រសើរ​នូវ​អំពើ​ឆក់​ប្លន់ ការជួញដូរ​គ្រឿងញៀន និង​បទល្មើស​នា​ពេលកន្លងមក និង​ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ទាំងអស់​នេះ អោយបាន​កាន់តែ​ល្អ​ថែម​ទៀត ។ ឯកឧត្តម​ក៏បាន​មានប្រសាសន៍ ណែនាំ​ដល់​គណៈបញ្ជាការ​ក្រុង​ស្រុក បន្ដ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ជាប់ខ្ជួន កុំ​លេង​ល្បែងស៊ីសង និង​កុំ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ពិសេស​ត្រូវ​បន្ដ​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​បន្ថែម​ទៀត​។ បន្ថែម​ពី​នោះ​ឯកឧត្តម​ក៏​បាន​ណែនាំ ដល់​អង្គភាព​នីមួយៗ​ត្រូវមាន​ការដាំដុះ​ដើមឈើ និង​ផ្កា​លម្អ ព្រមទាំង​ត្រូវ​មាន​ការ​ចែកវេន សម្រាប់​សម្អាត​តាម​ទី​សាធារណៈ​អោយបាន​ស្អាត ដើម្បី​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​។​

បន្ថែម​ពី​នោះ​ឯកឧត្តម​ក៏​បាន​សំណូមពរ​អោយ​គណៈ​បញ្ជាការ​ក្រុង​ស្រុក ត្រូវ​បន្ដ​ការថែរក្សា បរិស្ថាន និង​សម្បត្តិ​ធម្មជាតិ​អោយបាន​ល្អ ដែល​ជា​សក្ដានុពល​ទេសចរណ៍ នៅក្នុង​ខេត្ត​របស់​យើង ត្រូវ​ថែរក្សា និង​រៀបចំ​រមណីយដ្ឋាន​ធម្មជាតិ មាន​បរិស្ថាន​ស្អាត​ជានិច្ច និង​សូម​កុំអោយ​មាន ការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិ​ធម្មជាតិ ការ​ឆក់​ត្រី នេសាទ​ខុសច្បាប់ បរបាញ់​សត្វព្រៃ​ខុស​ច្បាប់​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ