ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ឧត្តមសេនីយ៍ឯក ស៊ិន សូ​ផាន្នី​៖ ការចូល​និវត្តន៍​របស់​យោធិន​ជា​ច្បាប់​កំណត់ តែ​អង្គភាព​នៅ​បន្ត​យកចិត្តទុកដាក់​ចំពោះ​យោធិន​ដែល​ចូល​និវត្តន៍​ទាំងអស់

លោក​ឧត្តមសេនីយ៍ឯក ស៊ិន សូ​ផាន្នី​៖ ការចូល​និវត្តន៍​របស់​យោធិន​ជា​ច្បាប់​កំណត់ តែ​អង្គភាព​នៅ​បន្ត​យកចិត្តទុកដាក់​ចំពោះ​យោធិន​ដែល​ចូល​និវត្តន៍​ទាំងអស់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ លោក​ឧត្តមសេនីយ៍ឯក ស៊ិន សូ​ផាន្នី មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ពិនិត្យ វាយតម្លៃ​យោធិន នៃ​កងរាជអាវុធហត្ថ​ដែល​ដល់​អាយុ​ចូលនិវត្តន៍​ឆ្នាំ​២០២២ នា​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២​នេះ​។​

​លោក​ឧត្តមសេនីយ៍ឯក ស៊ិន សូ​ផាន្នី បាន​លើកឡើង​ថា នាយ​ឧត្តមសេនីយ៍​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិន​ចង់​ឲ្យ​នាយទាហានយើង​ណា​ម្នាក់​ចាកចេញ​ពី​អង្គភាព​នោះ​ទេ តែ​នេះ​គឺ​ច្បាប់​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​កំណត់ ហើយ​គ្រប់គ្នា​ត្រូវតែ​គោរព​។ ចំពោះ​ការចូលនិវត្តន៍​នេះ អង្គភាព​របស់​យើង​កាន់តែ​យកចិត្តទុកដាក់​រហូត​ដល់​ទីបញ្ចប់​។​

​លោក​ឧត្តមសេនីយ៍ឯក បាន​បន្តថា «​ជា​គោលការណ៍​ថ្មី ត្រូវ​រៀបចំ​នាយទាហាន នាយទាហានរង​ទាំងអស់ ទៅ​តាម​តួនាទី ទៅតាម​ប្រអប់​នៃ​ឋានន្តរស័ក្តិ​ចំពោះ​មុខងារ​នីមួយៗ​»​។​

​លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​សេចក្តីរាយការណ៍​ថា បន្ទាប់ពី​ទទួលបាន​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្តីពី​ការអនុវត្តន៍​តាម​រប​ប​សោធន​និវត្តន៍ និង​យោធិន​បាត់បង់​សមត្ថភាព​ការងារ ចំពោះ​យោធិន​ទាំង​២​ភេទ នៃ​កងយោធពល​ខេមរភូមិន្ទ អង្គភាព​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ចាត់តាំង​ជំនាញ​កសាង​កម្លាំង ប្រជុំ​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍ ជូន​យោធិន ដែល​មាន​ឈ្មោះ​ត្រូវ​ចូល​សោធន​និវត្តន៍​ឆ្នាំ​២០២២​។​

​លោក​មេបញ្ជាការ បានបញ្ជាក់​ថា យោធិន​ដែល​មានឈ្មោះ​ត្រូវ​ចូល​សោធន​និវត្តន៍​មាន​ចំនួន​៧​នាក់ និង​សុំ​ចូល​សោធន​និវត្តន៍​មុន​ពេល​កំណត់​ម្នាក់​៕

Filed in: ព័ត៌មានជាតិ