ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ផ្លូវ​បេតុង​អា​មេ នៅ​ភូមិ​កែវ​ក្រសាំង ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រា​ស់​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​

ផ្លូវ​បេតុង​អា​មេ នៅ​ភូមិ​កែវ​ក្រសាំង ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រា​ស់​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ផ្លូវ​បេតុង​អា​មេ​១​ខ្សែ​ដែល​មាន​ប្រវែង​១២៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុង​/​ខេត្ត​កែប ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ផង​ដែរ​។​

​បើ​តាម​របាយការណ៍​ស្វាគមន៍ របស់​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត ឱ្យដឹងថា ផ្លូវ​បេតុង មួយ​ខ្សែ​ដែរ​ត្រូវ​កាត់​ខ្សែបូរ សម្ពោធ ដាក់​ឱ្យ​ប្រើស​ប្រាស​ជា​ផ្លូវការ​នា​ពេល​នេះ​មាន​ប្រវែង​សរុប ១.២៥០​ម៉ែត្រ ទទឹង ១០​ម៉ែត្រ ត​ភ្ជាប់ ពី​ផ្លូវជាតិ​៣៣A ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៣៣​។ ឯកឧត្តម បាន បញ្ជ​ក់ថា ខេត្ត​កែប បច្ចុប្បន្ន​នេះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​ការអភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន និង​ជា​បន្តបន្ទាប់ ខេត្ត​បាន​នឹង​កំពុង ប្រឹងប្រែង កសាង ជួសជុល​ផ្លូវ​ជាតិ ផ្លូវលំ រៀបចំ​រមណីដ្ឋាន​ទេសចរណ៍ តំបន់ឆ្នេរ​ឱ្យ​កាន់តែ​មាន​ភាព​ស្រស់ត្រកាល និង​មាន​អនាម័យ​បរិស្ថាន​ល្អ ខ្យល់អាកាស​បរិសុទ្ធ និង​ទិដ្ឋភាព​គួរ​ជាទី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូល​មក​សម្រាក លំហែ​កំសាន្ត នៅ​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​កែប​កាន់តែ​មាន​សន្ទុះ​ច្រើនឡើងៗ​ទៅ​អនាគត ។ ពិសេស​ពេល​នេះ ផ្លូវ​បេតុង​ថ្មី​នេះ នឹង​បម្រើ​តម្រូវការ​មមា​រញឹក ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ក៏ដូចជា​ភ្ញៀវទេសចរ​មកពី​ភ្នំពេញ​នឹង​បណ្ដា​ខេត្ត​ផ្សេងៗ អាច​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ទៅ​លេង​ឆ្នេរ​កែប ឬ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សា​តាម​ផ្លូវ​នេះ បាន​យ៉ាង​ងាយស្រួល​ផងដែរ​។

​មានប្រសាសន៍ សំណេះសំណាល​ទៅកាន់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ក្នុងឱកាស​នោះ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​លើកឡើង​ថា នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ចកាល​តែងតែ គិតគូ​ដល់​សុខទុក្ខ ការលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បាន​ឧបត្ថម្ភ​គ្រប់​បែបយ៉ាង ជាក់ស្តែង​ថ្ងៃនេះ ក្រោម​ដំបូល​នៃ​សុខសន្តិភាព ខេត្ត​កែប​របស់​យើង ទទួលបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់ ពិសេស ការពង្រីក​ហេដ្ឋារចនាសម្ពន្ធ ជា​ប្រយោជន៍​សម្រាប់​បម្រើ​ឱ្យ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច មាន​ភាព​ងាយស្រួស​ដល់​ការធ្វើ​ដំណើររប​ស់​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​ជួយ​សម្រួលការ​ចរាចរ​កសិផល ផល​នេសាទ របស់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើឱ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ធូរធា រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ កាន់តែ​ឆាបរហ័ស​។​

​ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត បា​នបន្ថែមទៀតថា ទោះយ៉ាងណា សមិទ្ធផល​ទាំងនេះ​ពុំ​ទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ យើង​នឹង​ខិតខំ​រួម​គ្នា​បន្ត​ទៀត ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ជឿនលឿន​ទៅ​មុខ ដូច្នេះ​យើង​ត្រូវតែ​រួម​គ្នា​រក្សា​ការពារ​នូវ​សុខសន្តិភាព ដែល​យើង​កំពុង​មាន​ដូច​បច្ចុប្បន្ន​នេះ កុំ​ជឿ​ការ​ញ៉ុះ​ញុ​ង បង្ករ​អសន្តិសុខ និង​អនាធិបតេយ្យ​ក្នុង​សង្គម​ជាតិ​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏​បាន​ផ្តាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ខិតខំ​ថែរក្សា​សុខភាព ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​បន្ត​អនុវត្ត នូវ​វិធានការ បី​កុំ បី​ការពារ ព្រម​ទាំង​ទៅ​ទទួល​វ៉ាក់សាំង ដូស​ជម្រុញ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុងបំ​ប្លែងខ្លួន​ថ្មី​(​អូ​មី​ក្រុង​)​។

​បន្ទាប់​ពី ផ្តល់​ជូន​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​នូវ ក្រមារ​ពោះគោ​ម្នាក់​មួយ និង​ថវិកា​មួយចំនួន រួចមក ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​អញ្ជើញ​កាត់​ខ្សែបូរ ជា​និមិត្តរូប​នៃ​ការដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ ផ្លូវ​បេតុង​ដ៏​ស្រស់​ស្អាត់​មួយនេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ