ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃ្លាំង​បារី​JET និង​បារី​៥៥៥ នៅ​កណ្តាល​ព្រៃ​ភ្នំ​គ្របគ្រង​ដោយ​ប៉ុស្តិ៍​៦០១ ភ្នំ​ក្រហម កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​គំហក់​លក់​ឲ្យ​វៀតណាម​សង្ស័យ​បារី​គេច​ពន្ធ​ខុសច្បាប់​

ឃ្លាំង​បារី​JET និង​បារី​៥៥៥ នៅ​កណ្តាល​ព្រៃ​ភ្នំ​គ្របគ្រង​ដោយ​ប៉ុស្តិ៍​៦០១ ភ្នំ​ក្រហម កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​គំហក់​លក់​ឲ្យ​វៀតណាម​សង្ស័យ​បារី​គេច​ពន្ធ​ខុសច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្ត​រតនគិរី​): ពលរដ្ឋ​ប្រទះឃើញ ឃ្លាំង​ប​ស្តុក​បារី​មួយ​កន្លែង​នៅ​ចំណុច​ក្បែ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​៦០១ ចំណុះ​វរ​ការពារ​ព្រំដែន​គោក​៦២៣ ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី សង្ស័យ​ជា​ទីតាំង​ស្តុក​បារី​គេច​ពន្ធ​ដឹកជញ្ជូន​ឆ្លង​ទៅ​លក់​ឲ្យ​វៀតណាម ដោយ​ខុសច្បាប់​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ពួកគាត់​បាន​ឃើញ​មាន​រថយន្ត និង​គោយន្ត​ឆ្នៃ​បាននិងកំពុង​ធ្វើ​សកម្មភាព​ដឹក​ជូន​បារី​ចេញពី​ក្រុង​បាន​លុង ខេត្ត​រតនគិរី តាម​កំណាត់​ផ្លូវជាតិ​លេខ​78.A ឆ្ពោះទៅ​តាម​ទឹកដី​ច្រកទ្វា​អូរយ៉ាដាវ និង​ដឹក​ចូល​ក្រុមហ៊ុន​កៅស៊ូ ៧៤ របស់​ក្រុមហ៊ុន​វៀតណាម ដែល​គ្រប់គ្រង​ដោយ​នគរបាល​ប៉ុស្តិ៍​៦០១ ភ្នំ​ក្រហម​។​

​ពលរដ្ឋ​បានលើកឡើង​ទៀតថា នៅ​ចំណុច​ច្រករបៀង​មួយ​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ច្រករបៀង​ខុសច្បាប់ ស្ពានដែក​នៅក្បែ​ច​របៀង​អូរ​ថ្ម ក្រុមហ៊ុន​កៅស៊ូ​៧៤ ត្រូវ​គេ​ឃើញ​មាន​ឃាំង​ដ៏​ធំ​ស​ម្រើម ជាទី​តាំង​ស្តុក​បារី ដែល​គេ​ត្រៀម​ជញ្ជូន​ឆ្លង​ទៅ​លក់​ប្រទេស​វៀតណាម​។​

​ជាក់ស្តែង ករណី​ដឹក​បារី​ឆ្លងដែន​តាម​ច្រករបៀង ប៉ុស្តិ៍​ភ្នំ​ក្រហម​ខាងលើនេះ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២២​នេះ តៃកុង​ឡាន​ដឹក​បារី រួម​ទាំង​ជនជាតិ​វៀតណាម ២​នាក់ បាន​បញ្ជាក់​ឲ្យដឹងថា បារី​ដែល​ពួកគេ​កំពុង​ដឹក​ជញ្ជូន​ឆ្លង​ទៅ​លក់​តាម​ច្រករបៀង​ភ្នំ​ក្រហម​នេះ ជា​ប្រភេទ​បារី​(​ហ្សិ​ត ,​បារី​ហេ​រ៉ូ ,​បារី​555) គេ​បាន​បញ្ជាក់ទៀតថា ម្ចាស់​បារី​ឆ្លងដែន​ទៅ​លក់​នៅ​ទឹកដី​វៀតណាម ខុសច្បាប់​នេះ មានឈ្មោះ ក​យ ជា​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ឡុំ ជាប់​ប៉ុស្តិ៍ ៦០១ ភ្នំ​ក្រហម និង​ម្នាក់​ទៀត​ឈ្មោះ ងួន សុ​វណ្ណា ហៅ​អូន​ធំ អតីតៈ​ជា​មេ​វរ​ការពារ​ព្រំដែន​គោក​៦២៣ ។​

​លោក ងួន សុ​ណ្ណា (​ហៅ​អូន​ធំ​) ត្រូវបាន​គេ​ស្គាល់​ថា ជា​មនុស្ស​ម្នាក់​ដែន​មាន​អំណាច​ខ្លាំងខ្លារ នៅ​ទឹកដី​ក្រុង​បាន​លុង​ខេត្តរតនគិរី ហើយ​រូបគេ​មាន​ខ្នងបង្អែក​រឹងមាំ និង​មាន​លុយ​មាន​ទ្រព្យសម្បត្តិ​មហាសាល នៅ​ខេត្ត​រតនគិរី​នេះ​។​

​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​០៨ មករា ២០២២​នេះ លោក ក​យ ដែល​ជា​នាយរង​ប៉ុស្តិ៍​ឡុំ បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យដឹងថា បារី​ដែល​ដឹក​ជញ្ជូន​ឆ្លង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ស្អាន​ដែក ចំណុច​ក្រុមហ៊ុន​កៅស៊ូ​៧៤ របស់​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម ដែល​គ្រប់គ្រង​ដោយ​ប៉ុស្តិ៍​៦០១ នេះ​ជា​បារី​របស់​លោក​ពិតប្រាកដ​មែន​។​

​លោក​ថា គ្រាន់​តែ​ដឹក​បារី​ទាំងនេះ​ទៅ​លក់​នៅ​វៀតណាម តាម​ច្រករបៀង​ភ្នំ​ក្រហម​ខាងលើនេះ វា​មិន​ខុស​ច្បាប់​ទេ​។​

​គួរបញ្ជាក់​ថា ម្ចាស់​ក្រុមហ៊ុន​ផលិត​បារី​ម៉ាក​៥៥៥ និង​JET មានឈ្មោះ​ង៉ូវ ម៉ុក ជា​នាយិកា​ក្រុមហ៊ុន ហុង​អ៊ិន​ធើ​ណេ​សសិ​នណល (​ហុង អន្តជាតិ​)​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​០៦ មករា ២០២២​នេះ ពាក់ព័ន្ធ​ទៅ​និង​ការផលិត វេច​ខ្ចប់ ចែកចាយ​បារី​ម៉ាក JET និង​បារី​៥៥៥ ក្លែងក្លាយ​៕

Filed in: ព័ត៌មានជាតិ