ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្រុមការងារ​ខេត្ត​ក្រចេះ ជួបប្រជុំ​ការងារ​នៅ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ ដើម្បី​ឧទ្ទិស​ខួប ៤៣​ឆ្នាំ ទិវា​ជ័យជំនះ ៧​មករា​

​ក្រុមការងារ​ខេត្ត​ក្រចេះ ជួបប្រជុំ​ការងារ​នៅ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ ដើម្បី​ឧទ្ទិស​ខួប ៤៣​ឆ្នាំ ទិវា​ជ័យជំនះ ៧​មករា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្នួល​-​ក្រចេះ​)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជា​ប្រធាន​ក្រុមការងារ​ខេត្ត ក្រចេះ និង​សហការី បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ការងារ​រៀបចំ​សន្និបាត​មូលដ្ឋាន ឆ្ពោះទៅ​កាន់​ការបោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ដើម្បី​ចូលរួម​អបអរសាទរ​ឧទ្ទិស​ដល់​ខួប​លើក​ទី​៤៣ នៃ​ទិវា​ជ័យជំនះ «៧ មករា ១៩៧៩ – ៧ មករា ២០២២»​។​

​ពិធី​នេះ​បាន​ប្រារព្ធ ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ នាទី​លាន​វិមាន​អនុស្សាវរីយ៍​ថ្ងៃ​បង្កើត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨ ស្ថិតក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដោយមាន ការចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​សមាជិក​ព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ សមាជិក ក្រុម ការងារ ថ្នាក់ជាតិ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត ប្រធាន​ក្រុមការងារ និង អភិបាល ស្រុក ក្រុង ទាំង ៧ មេឃុំ មេភូមិ និង​មន្ត្រី​មូលដ្ឋាន​ជា​ច្រើន​នាក់​ទៀត សរុប​មាន​អ្នកចូលរួម​ប្រមាណ ជាង ៤០០​នាក់​។​

​បន្ទាប់ពី​លោក សាម ណាល់ អភិបាល​ស្រុក​ស្នួល បាន​ធ្វើ​សេចក្តីរាយការណ៍ ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​សកម្មភាព​ការងារ​តាម​ជំហាន​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥​រួចមក លោក​រដ្ឋមន្ត្រី ព្រុំ សុខា ប្រធាន​ក្រុមការងារ​ខេត្ត​ក្រចេះ បាន​ឡើង​ថ្លែង​ក្នុង​នាម​អង្គប្រជុំ​ទាំងមូល​នូវ​ការចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា ជាមួយ​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា ជ័យជំនះ​៧​មករា ជា​ថ្ងៃ​ដែល​បាន​រំដោះ​ទឹកដី និង​ប្រជាជន​កម្ពុជា និង ជា​ការបើក​ទំព័រ​សករាជ​ថ្មី​នៃ​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ ដូច​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ថា «​បើ​គ្មាន​ជ័យជំនះ​ថ្ងៃ ៧​មករា យើង​ពិតជា​គ្មាន​ជីវិត​រស់នៅ មកដល់​ថ្ងៃនេះ​ទេ ហើយ​ក៏​គ្មាន​អ្វីៗ​ដូច​បច្ចុប្បន្ន​ដែរ​»​។​

​លោក​ប្រធាន​ក្រុមការងារ​ខេត្ត​ក្រចេះ ក៏​បាន​ថ្លែង​គូសបញ្ជាក់​ពី​គុណ​តម្លៃ​នៃ​ការចងចាំ និង​ការដឹង គុណ របស់​ប្រជាជន​កម្ពុជា​ចំពោះ​ពលី​កម្ម​ដ៏​ខ្ពង់ខ្ពស់ របស់​បុព្វការី​ជន​យើង ក្នុង​បុព្វហេតុ​វាយ​ផ្តួលរំលំ របប​ប្រល័យ​ពូជសាសន៍ ដើម្បី​សង្គ្រោះ ប្រជាជាតិ ស្តារ​កសាង​ប្រទេសជាតិ បង្រួបបង្រួម​ជាតិ បញ្ចប់ សង្គ្រាម​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នាំ​មក​នូវ​សុខសន្តិភាព វឌ្ឍនភាព វិបុលភាព របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន និង ត​ទៅ​អនាគត​។​

​លោក​រដ្ឋមន្ត្រី ព្រុំ សុខា ប្រធាន​ក្រុមការងារ​ខេត្ត​ក្រចេះ បាន​ថ្លែង​ជូន​ដំណឹង​ជូន អង្គពិធី​ទាំងមូល​ពី​លទ្ធផល​ល្អ​ត្រចះត្រចង់​នៃ​សន្និបាត​លើក​ទី​៤៣ របស់​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជា​ជាន កម្ពុជា​ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ ហើយ​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​សំណូមពរ​ដល់​មន្ត្រី​គណបក្ស គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចូលរួម​សាមគ្គី​ជាមួយ​ប្រជា ជន ដើម្បី​ថែរក្សា​ការពារ​មរតក​ប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ ដែល​ជា​តម្លៃ​នៃ​គុណធម៌​មនុស្សជាតិ ជាមួយ​ចលនា​សកម្មភាព​ជាក់ស្តែង​រៀងៗ​ខ្លួន ក្នុង​ការ​បន្ត​រួម​ចំណែក​យ៉ាង​ខ្លាំងក្លា​ការពារ​សុខសន្តិភាព និង​វឌ្ឍនភាព​របស់​មាតុភូមិ​កម្ពុជា ពិសេស​ចំពោះ​មុខ​គឺ​ត្រូវ​ពង្រឹង ពង្រីក​កំលាំង នយោបាយ និង ប្រៀប​ឈ្នះ​របស់​គណបក្ស ប្រជាជន​កម្ពុជា ឈាន​ទៅ​ដណ្តើម​ជ័យជំនះ សំរាប់ ការបោះឆ្នោត​មូលដ្ឋាន​ឆ្នាំ​២០២២ និង​ការបោះឆ្នោត ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​៕

Filed in: ព័ត៌មានជាតិ