ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការរៀបចំ​កម្មវិធី​សន្និបាត គណៈកម្មាធិការ​គណបក្ស​ឃុំ​សេ​ដា ស្រុក​តំបែរ ក្រោម​អធិបតីភាព ឯកឧត្តម វេង សាខុន​

​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការរៀបចំ​កម្មវិធី​សន្និបាត គណៈកម្មាធិការ​គណបក្ស​ឃុំ​សេ​ដា ស្រុក​តំបែរ ក្រោម​អធិបតីភាព ឯកឧត្តម វេង សាខុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​) ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៦​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២២ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​តំបែរ មាន​ការរៀបចំ​កម្មវិធី​សន្និបាត គណៈកម្មាធិការ​គណបក្ស​ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សមាជិក​ថ្នាក់កណ្តាល​នៃ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​តំបែរ និង​មាន​ការចូលរួម​របស់ ឯកឧត្តម លោកជំទាវ​អនុប្រធាន និង​សមាជិក​ក្រុម​ការងារ​សរុប​ចំនួន​ជាង ២០០​នាក់​។​

​សន្និបាត​គណៈកម្មាធិកា​រ​គណបក្ស​ឃុំ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​
– ផ្សព្វផ្សាយ​ពី​របាយការណ៍​បូកសរុប វាយតម្លៃ អំពី​សមិទ្ធផល និង​បញ្ហា​ប្រឈម ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស​មូលដ្ឋាន សម្រាប់​ការអភិវឌ្ឍន៍​ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ឆ្នាំ​២០១៧ ដល់​២០២២
– គោលនយោបាយ​សម្រាប់​អភិវឌ្ឍន៍​ឃុំ​ឆ្នាំ​២០២២ ដល់​២០២៧
– សេចក្តីសម្រេចចិត្ត​សន្និបាត​គណៈកម្មាធិការ​បក្ស​មូលដ្ឋាន​ឃុំ​សេ​ដា​
​មាន​មតិ​ទៅ​កាន់​អង្គសន្និបាត ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្នុងនាម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិផល​នានា ដែល​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​តំបែរ បាន​ខិតខំ​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ក្នុង​ការបំពេញ​កាតព្វកិច្ច​យ៉ាង​ល្អ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ប្រកប​ដោយ​សុខ​សុវត្ថិភាព ព្រមទាំង​មាន​ជីវភាព​ល្អ​ប្រសើរ​ស្របពេល​នឹង​ដំណើរ​ការវិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​ក្នុង​អំឡុងពេល​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ត​១៩ ទន្ទឹម​នឹង​ស្ថានភាព​នៅ​លើ​ពិភពលោក​នៅ​តែ​មាន​ភាព​វឹកវរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក និង​ឃុំ ត្រៀម​ខ្លួន​អោយបាន​ល្អ សម្រាប់​ត្រៀម​ចូលរួម​ក្នុង​យុទ្ធនាការ​បោះឆ្នោត ក្នុងពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត នៅក្នុង​ខែ​ឧសភា និង​មិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​ក្រុមការងារ​ថ្នាក់ស្រុក រៀបចំ​បូក​សរុប​នូវ​សមិទ្ធិផល​នានា​តាម​បណ្តា​ឃុំ នូវ​លទ្ធផល​ដែល​រាជរដ្ឋាភិបាល​បាន​ជួយ​អភិវឌ្ឍ និង​ការជួយ​គាំទ្រ​ពី​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​តំបែរ ដើម្បី​វាយតម្លៃ​ពី​ភាព​រីកចំរើន​ក្នុង​មូលដ្ឋាន​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ​ទាំងអស់ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង រួមគ្នា​កសាង​ប្រទេស​ទាំងអស់​គ្នា ដោយ​ប្រកាន់ខ្ចាប់​វប្បធម៌​ចែករំលែក រួមសុខទុក្ខ​ជាមួយគ្នា ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​ធានាបាន​នូវ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​។

​ជាមួយគ្នានេះ ទន្ទឹម​នឹង​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ពេញលេញ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ស្រុក​តំបែរ បន្ត​យកចិត្តទុកដាក់​គ្រប់គ្រង និង​តាមដាន​នូវ​បញ្ហា​ការរីក​រាល​ជំងឺ​កូវី​ត​នៅតាម​បណ្តា​ភូមិ ឃុំ និង​ពង្រឹង​ការគ្រប់គ្រង​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​។

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ដល់​សហការី​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​តំបែរ បន្ត​ខិតខំ​ជំរុញ​ការគាំទ្រ និង​អភិវឌ្ឍ​ស្រុក​តំបែរ​បន្ថែមទៀត ដើម្បី​បន្ថែម​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

Filed in: ព័ត៌មានជាតិ