ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​ចាប់ផ្តើម​បើក​សម្ភោ​ធ​ឲ្យ​លេង​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ទឹកដី​ឃុំ​ត្នោត​ចុង​ស្រង់ មិនឃើញ​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​ឡើយ​(​មានវី​ឌឺ​អូរ​)

ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​ចាប់ផ្តើម​បើក​សម្ភោ​ធ​ឲ្យ​លេង​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ទឹកដី​ឃុំ​ត្នោត​ចុង​ស្រង់ មិនឃើញ​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​ឡើយ​(​មានវី​ឌឺ​អូរ​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត​៖​សៃវៀន​ជល់​មាន់ និង​អាប៉ោង​ដ៏​ធំ​មួយកន្លែង បាំង​ដោយ​របង​ស័ង្គសី ក្បែ​ប៉ុស្តិ៍​រដ្ឋបាល​ត្នោត​ចុង​ស្រង់ ស្ថិតនៅក្នុង​ភូមិ​/​ឃុំ​ត្នោត​ចុង​ស្រស់ ស្រុក​បន្ទាយមាស ខេត្ត​កំពត កំពុង​បើក​ឲ្យ​លេង​យ៉ាង​គក្រឹកគក្រេង មិនឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ណែនាំ និង​បង្កា​ប​នោះឡើយ ទោះបីជា​អ្នកសារព័ត៌មាន​ខ​ល​ទូរ​សព្ទ​រាយការណ៍​យ៉ាងណាក្តី​។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ទីតាំង​ខាងលើនេះ​មាន​ម្ចាស់ ឈ្មោះ ណា​ង ហើយ​ទើបតែ​សម្ភោ​ធ​បើក​ឲ្យ​លេង​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២២​នេះ ដោយ​មាន​ក្រុម​ញៀន​ល្បែង​សម្រុកចូល​លេង​ពពា​ក់ព​ពួន​ដូច​ទឹកបាក់​ទំនប់​អញ្ជឹង ដោយ​ភាគច្រើន​មិន​មាន​ការពាក់​ម៉ាស​ការពារ​ជំងឺឆ្លង​កូ​វីដ​នោះ​ឡើយ ខណៈ​ជំងឺ​នេះ​នូវ​មិនទាន់​សាបរលាប​នៅឡើយ ឯ​ជំងឺឆ្លង​ប្រភេទ​ថ្មី​ក៏​កំពុង​កើតមានឡើង​ដ៏​គួរ​ឲ្យ​ព្រួយ​បា​រម្ម​ពី​ថ្នាក់ដឹកនាំ​ផង​ដែរ​នោះ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ម្ចាស់​ទីតាំង​ខាងលើ​នេះ​ទំនង​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ហើយ​មើលទៅ បានជា​ហាន​បើក​ឲ្យ​លេង ដោយ​មិន​ខ្វល់​ពី​ការរំខាន​ដល់​អ្នកជិតខាង​ឡើយ ហើយ​ម្យ៉ាងវិញទៀត​មុននឹង​ចាប់ផ្តើម​បើក​ឲ្យ​លេង​គឺមាន​រៀបចំ​ធ្វើ​ពី​ធី​សម្ភោ​ធ ដោយ​មាន​ការផឹកស៊ី​សប្បាយ​ស្រេក​ហូរ​កញ្ជ្រៀវ​គង​រំពង​ទៀតផង​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​អ្នកសារព័ត៌មាន​យើង បានខ​ល​រាយ​ការជូន​លោក​វរសេនីយ៍ទោ នាក់ ឌឹ​ម អធិការនគរបាល​ស្រុក​បន្ទាយមាស លោក​ឆ្លើយ​ថា ចាំ​លោក​រាយការណ៍​ជូន​ថ្នាក់លើ​សិន ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ខណៈ​ខ​ល​ចូល​ហើយ​ក៏​ស្រាប់​ចុច​បិត​ទៅវិញ​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​សម្ដែង​ការព្រួយបារម្ភ និង​ភ័យខ្លាច កើតមាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ព្រោះ​មាន​ពលរដ្ឋ​ខ្លះ​ចាញ់ល្បែង លក់​អស់​ទ្រព្យសម្បត្តិ​ដីធ្លី និង​ជំពាក់​បំណុល​គេ ជុំ​ទិស​បង្ក​ជា​បញ្ហា​អសន្តិសុខ​សង្គម​ជាដើម ដែល​កើតចេញ​ពី​ល្បែងស៊ីសង ជាច្រើន​ប្រភេទ​ទាំងនេះ​។​

​សូម​ជំរាប​ផងដែរ​ថា ពាក់ព័ន្ធ​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ថ្នាក់ដឹកនាំ​កំពូលៗ ក៏​បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ើងម៉ាត់​ហើយ​ដែរ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ត្រូវ​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន មិន​ត្រូវ​ឲ្យ​កើតមានឡើង ដើម្បី​ឲ្យស្រប​តាម​គោលន​យោបា​យ​ភូមិ ឃុំ មាន​សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ បើសិនជា​មាន ហើយ​គ្មាន​ការទប់ស្កាត់ បើ​នៅ​មូលដ្ឋាន​ណា​នោះ​មន្ត្រី​មូលដ្ឋាន​នោះ​ត្រូវ​ទ​ទូល​ខុសត្រូវ​។​ម្យ៉ាងវិញទៀត​បើ​យោង​តាម​ច្បាប់​ស្តីពី​ការបង្ក្រាប់​ល្បែងស៊ីសង​ជំ​ពួក​១ មាត្រា​១ .​ត្រូវ​ហាមឃាត់​ជាដាច់ខាត​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​,​ជំពូក​៣ មាត្រា​៤ . ជន​ណា​លេង​ល្បែងស៊ីសង​ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់ ឬ​ដាក់​គុក​។​ក្នុង​ជំពូក​ដដែល មាត្រា​១១.​ជន​ណា​ដែល​ចេញមុខ​ការពារ​វង់​ល្បែងស៊ីសង​ឬ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទី​ណាក៏ដោយ ត្រូវ​ផ្តន្ទាទោស​ដាក់​គុក​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ​ទៀត​ផង​៕

​សូម​អញ្ជើញ​ទស្សនា​នូវ​វី​ឌឺ​អូរ​សកម្មភាព​ដូចខាងក្រោម​៖

Filed in: ព័ត៌មានជាតិ