ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ការចេញ​សែក​ស្អុយ នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ការចេញ​សែក​ស្អុយ នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២២​នេះ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែលជា​អ្នក​រកស៉ី​ម៉ៅ​ការ​ធ្វើ​ផ្ទះល្វែង ពាក់ព័ន្ធ​ការចេញ​សែក​ស្អុយ​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ​។​

​របាយការណ៍​របស់​ក​ង​រាជ​អាវុធហត្ថ​បានឲ្យដឹងថា កាលពី​អំឡុង​ឆ្នាំ​២០២០ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ គន្ធា បូរ៉ា បាន​មក​រក​ខ្ចីប្រាក់​ពី​ជនរងគ្រោះ ចំនួន​៣៣១,៣៧៣​ដុល្លារ​។ ដោយ​ការជឿទុកចិត្ត​លើ​ជនសង្ស័យ ជនរងគ្រោះ​ក៏​ព្រម​ឲ្យ​ខ្ចី​លុយ​នោះ និង​សន្យា​សង​វិញ​គ្រប់​ចំនួន​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១​។​

​លុះ​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២១ ជនរងគ្រោះ​ក៏​បាន​យក​មូលប្បទានប័ត្រ​ទាំងពីរ​ខាងលើ​ដែល​ឈ្មោះ គន្ធា បូរ៉ា ទៅ​បើក​ប្រាក់​នៅ​ធនាគារ ស្រាប់តែ​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ធនាគារ​ចេញ​មូលប្បទានប័ត្រ​បញ្ជូន​ត្រឡប់​ចំនួន​០២ ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ របស់​ធនាគារ ABA បញ្ជាក់​មក​វិញ​ថា មូលប្បទានប័ត្រ​លេខៈ ១៧២៧៦៩ ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ និង​មូលប្ប​ទានប័ទ្រ​លេខៈ ១៧២៧៦៨ ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ របស់​ធនាគារ ម៉េ​បេង (MAYBANK) ពុំ​មាន​ទឹកប្រាក់​សម្រាប់​ធ្វើ​ប្រតិបត្តិការ​បើកប្រាក់​បាន​ឡើយ​។​

​បន្ទាប់ពីនោះ​មក​ជនរ​ង​គ្រោះ ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ​ឈ្មោះ គន្ធា បូរ៉ា ជា​ច្រើនលើក​ច្រើនសារ តែ​លទ្ធផល​ដែល​ទទួលបាន គឺ​ឈ្មោះ​នេះ​ព្យាយាម​គេចវេស ព្យាយាម​បោក​បញ្ឆោទ កុហក​បោកប្រាស់​ម្ដង​ហើយ ម្ដងទៀត​ដោយ​គ្មាន​ការទទួលខុសត្រូវ​ចំពោះ​អំពើ​របស់​ខ្លួន​ឡើយ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ បញ្ជូន​ទៅ​សួរនាំ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ