ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម វេង សាខុន បង្ហាញលទ្ធផល នៃផលិតផលកសិកម្ម និងឧស្សាហកម្ម ឆ្នាំ ២០២១ ដែលទទួលបានពី​អគ្គនាយកដ្ឋាន​កសិកម្ម​

​ឯកឧត្តម វេង សាខុន បង្ហាញលទ្ធផល នៃផលិតផលកសិកម្ម និងឧស្សាហកម្ម ឆ្នាំ ២០២១ ដែលទទួលបានពី​អគ្គនាយកដ្ឋាន​កសិកម្ម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) : ​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ យោងតាម​របាយការណ៍​ជា​បឋម​ដែល​ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​នៅ​ថ្ងៃ​ទី​០៤​ខែ​មករា​ឆ្នាំ​២០២១​នេះ​បានឲ្យដឹងថា នៅ​ឆ្នាំ​២០២១ កន្លងទៅនេះ កម្ពុជា​សម្រេចបាន​៖
១. ផលិតកម្ម​ដំណាំ​កសិកម្ម​នៅ​ទូទាំង​ប្រទេស​ទទួល​បាន​សរុប​ចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើង​ចំនួន ២៣%​ធៀប​នឹង​ឆ្នាំ​២០២០,
២. តម្លៃ​ផលិតផល​សរុប​នៃ​ផលិតកម្ម​ដំណាំ​សរុប​មាន​ទំហំ ១០ ៥៦៧ លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំ​២០២០​ចំនួន ៣៣,១៥%​ធៀប​នឹង​ឆ្នាំ​២០២០ ។​

I. ផលិតកម្ម​ដំណាំ​កសិកម្ម​
​ផលិតកម្ម​ដំណាំ​កសិកម្ម​ឆ្នាំ​២០២១ ទទួល​បាន​សរុប​ចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើង​ចំនួន ២៣%​ធៀប​នឹង​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ២៨ ៥៨៩ ៤៩៣ តោន ក្នុងនោះ​៖

១. ដំណាំ​ស្រូវ មាន​ចំនួន ១២ ២០៦ ៩១១ តោន កើនឡើង​ចំនួន ១១,៦៣% ធៀប​នឹង​ឆ្នាំ​២០២០ ដែល​មាន​បរិមាណ​ចំនួន ១០ ៩៣៥ ៦១៨​តោន​

២. ដំណាំ​សាកវប្បកម្ម មាន​ចំនួន ៤ ៦០៨ ២៣៣ តោន ដែល​មាន​ប្រភេទ​ដំណាំ​សំខាន់ៗ​ដូចខាងក្រោម​៖
– ដំណាំ​បន្លែ​គ្រប់​ប្រភេទ មាន​ចំនួន ៩០៨ ៥៩៥ តោន​
– ដំណាំ​ហូប​ផ្លែ មាន​ចំនួន ៣ ៦៩៩ ៥៤៨ តោន (​ស្វាយ​ចំនួន ២ ១៩៧ ២៦៥ តោន ចេកអំបូង​លឿង​ចំនួន ៤៦៣ ១៤២ តោន ក្រូចពោធិ៍សាត់​ចំនួន ១២១ ៨៦៤​តោន មៀន​ប៉ៃលិន​/​មៀន ចំនួន ១៣១ ៤៩៨ តោន និង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ទៀត​ចំនួន ៥៤៣ ៤២៤ តោន​)
– រុក្ខជាតិ​លម្អ មាន​ចំនួន ៩០​តោន​។​

៣. ដំណាំ​ឧស្សាហកម្ម មាន​ចំនួន ១៩ ១៥៨ ៩៩៥ តោន ដែល​ប្រភេទ​ដំណាំ​សំខាន់ៗ​ដូចខាងក្រោម​៖
– ដំណាំ​ដំឡូង​មី មាន​ចំនួន ១៤ ៧២៨ ៥២០ តោន​
– ដំណាំ​ពោតក្រហម មាន​ចំនួន ៦៩៩ ០៧៥ តោន​
– ដំណាំ​អំពៅ មាន​ចំនួន ២ ៤២១ ៩៦៥ តោន​
– គ្រាប់ស្វាយចន្ទី មាន​ចំនួន ៤៧២ ៦៣៦ តោន​
– ដូង មាន​ចំនួន ១៩០ ៩២៤ តោន​
– និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងទៀត​មាន​ចំនួន ៦៤៥ ៨៧៥ តោន​។​

II. ការប៉ាន់ស្មាន​តម្លៃ​ជា​ទឹកប្រាក់​ទទួលបាន​ពី​ផលិតកម្ម​ដំណាំ​កសិកម្ម​
​តាម​ការប៉ាន់ស្មាន​តម្លៃ​ជា​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ផលិតកម្ម​ដំណាំ​កសិកម្ម​ឆ្នាំ​២០២១ សរុប​មាន​ចំនួន​ប្រមាណ ១០ ៥៦៧ លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំ​២០២០​ចំនួន ៣៣,១៥% ក្នុងនោះ​៖
– តម្លៃ​ទទួលបាន​ពី​ការនាំ​ចេញ​កសិផល​មាន​វិញ្ញាបនបត្រ មាន​ចំនួន ៣ ៩៥៨ លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំ​២០២០​ចំនួន ១០៥,៤៣%
– តម្លៃ​ទទួលបាន​ពី​ការនាំ​ចេញ​កសិផល​គ្មាន​វិញ្ញាបនបត្រ មាន​ចំនួន ៩៥៩ លាន​ដុល្លារ​អាមេរិក​ថយចុះ​ចំនួន ៣៦,២៩% ធៀប​ឆ្នាំ​២០២០
– តម្លៃ​ទទួលបាន​ពី​កសិផល​ដែល​សល់​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក មាន​ចំនួន ៥ ៦៤៨ លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំ​២០២០​ចំនួន ២៥,៤៥%​។​

Filed in: ព័ត៌មានជាតិ