ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រំដួល ខេត្ត​ស្វាយរៀង​តម្លៃ​ជាង​៤៣​ម៉ឺន​ដុល្លារ ត្រូវបាន​សម្ភោ​ធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោកស្រី​បណ្ឌិត ម៉ែន សំអន

​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រំដួល ខេត្ត​ស្វាយរៀង​តម្លៃ​ជាង​៤៣​ម៉ឺន​ដុល្លារ ត្រូវបាន​សម្ភោ​ធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោកស្រី​បណ្ឌិត ម៉ែន សំអន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​រំដួល ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២២​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកស្រី បាន​នាំ​សេចក្តី​នឹករលឹក និង​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច​ទាំង​ទ្វេរ តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការគិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

លោកស្រី​បាន​បន្តថា អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​នៅក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ដែល​បម្រើឲ្យ​រដ្ឋបាល​គណបក្ស​នៅ​ថ្នាក់មូលដ្ឋាន ហើយ​អគារ​នេះ ក៏​បាន​បង្ហាញ​ពី​ភាពរឹងមាំ និង​ជា​គណបក្ស​ដែល​មាន​ភាពចាស់ទុំ​ខាង​នយោបាយ ក្នុង​ការដឹកនាំ​ប្រទេស ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ស្ថាប​និក​មគ្គុ​ទេ្ទស​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញេ​លញ​។​

លោកស្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួចហើយ សូម​អញ្ជើញ​ទៅពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​នៅ​តាម​ការិយាល័យ គ​.​ជ​.​ប ដែល​បាន​កំណត់​នៅតាម​មូលដ្ឋាន​ឲ្យបាន​គ្រប់ៗ​គ្នា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ ព្រោះ​ការបោះឆ្នោត​នេះ​មាន​សារ​:​សំខាន់​ណាស់ សំរាប់​អភិវឌ្ឍន៍​មូលដ្ឋាន ពិសេស​ក៏​ជា​ការចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​មាន​នាពេល​បច្ចុប្បន្ន ឱ្យ​នៅ​គង់វង្ស យូរអង្វែង ដើម្បី​ឱ្យ​ប្រទេស​ជាតិ​កាន់តែ​មាន​ការ អភិវឌ្ឍន៍​រីកចម្រើន​ថែម​ទៀត ។​

បន្ថែម​លើ​នេះ លោកស្រី​បណ្ឌិត សុំ​ឲ្យ​ប្រជាជន​យើង សមាជិក​បក្ស​យើង ត្រូវ​ចូលរួម​ថែ​ក្សាស​មិទ្ធិ​ផល​ទាំងឡាយ​ដែល​កើតចេញ​ពី​ការខិតខំ​របស់​យើង​ទាំងអស់​គ្នា​ឲ្យបាន​គង់​វង់ ត្រូវ​ប្រឆាំង​ដាច់ខាត​ជន​ទាំងឡាយ​ណា​ដែល មាន​គំនិត​ចង់​បំផ្លាញ​សុខ​សន្តិភាព​នៅក្នុង​ប្រទេស និង​ត្រូវ​បន្ត​ចូលរួម​គាំទ្រ​ការអនុវត្តន៍​កម្មវិធី​ចតុកោណ ដំណាក់កាល​ទី​៦ របស់​រាជរដ្ឋាភិបាល​។​

ស្ថិត​នៅក្នុង​បរិបទ​ប្រឈម​នឹង​បញ្ហា​កូវី​ដ​១៩ មិនទាន់​ឃ្លាត​ចេញ​ឆ្ងាយ​មនុស្ស​លើ​សកលលោក លោកស្រី​បណ្ឌិត ម៉ែន សំអន បាន​អំពាវនាវ​ឲ្យ​ប្រជាជន​យើង បន្ត​អនុវត្តន៍​ឱ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល «៣​កុំ និង​៣​ការពារ​» ដើម្បី​កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទាំង​ទម្រង់​ចាស់ ថ្មី និង​បាន​ជំរុញ​ឲ្យ​មូលដ្ឋាន​នីមួយៗ​ត្រូវ​ពិនិត្យមើល ចំពោះ​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូសទី​១ និង​ជម្រុញ​ផ្សព្វផ្សាយ សម្រាប់​ការចាក់​ដូ​សទី​៣ ឲ្យបាន​ឆាប់រហ័ស​។​

លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ នាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ា​ម អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន ស្រុក​រំដួល រួម​ជាមួយ​សហការី និង​អាជ្ញា​រធរ​ខេត្ត​គ្រប់ លំដាប់ថ្នាក់ បានរួម​គ្នា​កសាង​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ស្កឹមស្កៃ រួមជាមួយ​នឹង​ការបំពាក់​នូវ​សម្ភារៈ​បរិក្ខា​ប្រើប្រាស់ និង​ហេដ្ឋារចនាសម្ព័ន្ធ ចំណាយ​ថវិកា​អស់​ជាង​៤៣​ម៉ឺន​ដុល្លារ ដែល​បាន​ចាប់ផ្តើម​កសាង​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២០ និង​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១ មាន​រយៈពេល​១០​ខែ និង​៣​ថ្ងៃ​។​

សមិទ្ធិផល​ដែល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ថ្ងៃ​នេះ​រួមមាន​៖
*​អគារ​ស្នាក់ការ​គណបក្ស ០១​ខ្នង ទំហំ ៦៧៦​ម៉ែត្រការ៉េ មាន​បន្ទប់ធ្វើការ​០៤ បន្ទប់​រង់ចាំ​០១ សាលប្រជុំ​០១ និង​បង្គន់ អនាម័យ​ខាងក្នុង ០៣ បន្ទប់ទឹក​រួម (​ខាងក្រៅ​) ០១​ខ្នង ទំហំ ៤២,៧៥​ម៉ែត្រការ៉េ រួមមាន បន្ទប់ទឹក​ស្ត្រី និង​បុរស មាន​ត​បណ្តាញ​ចែកចាយ​ទឹក​ក្រៅ​អគារ ០១​កំប្លេ ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង​ក្រៅ​អគារ បណ្តាញ​អគ្គិសនី​ក្រៅ​អគារ របង​ប្រវែង ២១៣​ម៉ែត្រ ក្លោងទ្វារ​ស្នាក់ការ ដង​ទង់ជាតិ កសាង​ក្លោងទ្វារ​សាលាស្រុក និង​សម្ភារ​បំពាក់ នៅ​ស្នាក់ការ​គណបក្ស​។​
*​ឧបត្ថម្ភ​អាវយឺត​គណបក្ស​២.០០០​អាវ និង​មួក​គណបក្ស ២.០០០​មួក ប្រគល់​ជូន​គណៈកម្មាធិកា​រ​បក្ស​ស្រុក ឧបត្ថម្ភ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ពេញ​សិទ្ធ​ចំនួន ១៣២​នាក់ មេភូមិ ៧​នាក់ មណ្ឌល​សុខភាព ទាំង ៤ ឧបត្ថម្ភ​មន្ទីរពេទ្យបង្អែក​ស្រុក​រំដួល កងកម្លាំង​ទាំង​បី​ប្រភេទ កង​ស្ថាបនា​សំណង់​អាគារ​លេខ​៧៣ ឃុំ​ទាំង​១០ សាលារៀន​ទាំង​៤ និង​គណៈកម្មាធិកា​របក្សស្រុក​រំដួល សរុប ថវិកា​៤២​លាន​៥​សែន​រៀល​៕

 

Filed in: ព័ត៌មានជាតិ