ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពី​មូលនិធិ​ចាស់ជរា​របស់​លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន

លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពី​មូលនិធិ​ចាស់ជរា​របស់​លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាម​លោក​ជំទាវ បាន ស្រីមុំ ប្រធាន​មូល​នីធិ​ចាស់ជរា និជា​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​យុវជន សស​យក យុវ​ជ​កាកបាទក្រហម និង​ក្រុម​ការងា​រមូល​នីធិ អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​លោកតា លោកតា​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ទូទាំង​ខេត្ត​ប៉ៃលិន​ដែល​មក​ទទួល​ប្រាក់​ឧបត្ថម្ភ ប្រចាំ​ខែ​មករា ពី​ក្រុមការងារ​របស់​មូលនិធិ​នៅតាម គោលដៅ​ទាំង​៣​។​

​ឯកឧត្តម សៅ សារ៉ាត់ បាន​មានប្រសាសន៍​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួ​រសុខ ទុក្ខ​ពី​សំណាក់ ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ ប្រធាន​មូលនិធិ ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដែល​ជា​និច្ច កាល​ឯកឧត្តម និង​លោកជំទាវ តែងតែ​គិតគូ​ពី សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​។​

​ឯកឧត្តម បាន​មានប្រសាសន៍​លើកឡើងថា​៖ មូលនិធិ​នេះ​បាន​បង្កើតឡើង​ក្នុង​គោលបំណង និង​ទិស ដៅ ជួយ ដល់ លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី ៧០​ឆ្នាំ ឡើងទៅ ដែល​ពុំមាន​លទ្ធភាព​អាច​ចេញទៅ​ប្រកប​មុខរបរ​ដើម្បី​ចិញ្ជឹមជីវិត​បាន ក៍​ដូចជា ការជួយ​លើក​កំពស់​កម្រិតជីវភាព និង​បំប៉ន​ថែ​រទាំ​សុខភាព​លោកយាយ​លោកតា ដោយ​មិន ប្រកាន់​បក្សពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ​ប្រៀនប្រដៅ​ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ អំពើ​ល្អ​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម សៅ សារ៉ាត់ ក៍​បាន​មានប្រសាសន៍​អំពាវនាវ​ដល់ ប្រជា ពលរដ្ឋ​ទាំង​អស់ សូម​ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ​ទប់ស្កាត់ និង​ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ​អនុវត្តន៍ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ចូលរួម​គោរព​អនុវត្តន៍​នូវ​វិធាន​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ត្រូវ​រួមគ្នា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣​ការពារ ៣​កុំ​។​

​សូមបញ្ជាក់​ថា​៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​លោក​យាយ លោកតា ក្រុមការងារ​មូលនិធិ ត្រូវ បាន បែងចែក​ជា ៣​ក្រុម គឺ​ក្រុម​ទី​១ បើក​ផ្តល់​ជូន​លោកយាយ​លោកតា​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម ខេត្ត​ប៉ៃលិន​, ក្រុមទី​២ នៅ​សាលាឃុំ​អូរអណ្តូង និង​ក្រុម​ទី​៣ នៅ​សាលាឃុំ​ស្ទឹងត្រង់ ដោយ​មូលនិធិ បាន​បើក ផ្តល់ ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន ៦១​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា ចំនួន ១០​ម៉ឺន​រៀល​៕

 

Filed in: ព័ត៌មានជាតិ