ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​តាម​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​តាម​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ភូមិគ្រឹះ​ផ្ទះ​តាខ្មៅ នា​ព្រឹក​ថ្ងៃ​អង្គារ៍​ទី​០៤ ខែ​មករា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ជាមួយ​ឯកឧត្តម Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី​។​

​នៅក្នុង​ជំនួប​តាម​ទូរស័ព្ទ​នោះ ឯកឧត្តម Joko Widodo បាន​គោរព​ជូនពរ​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បុត្រាបុត្រី ព្រម​ទាំង​ចៅៗ​ទាំងអស់​ក្នុង​ឱកាស​ឆ្នាំ​សកល​២០២២​។

​ឯកឧត្តម​ក៏បាន​អបអរសាទរ និង​គាំទ្រ​ចំពោះ​សម្តេច​តេជោ​ដែល​បាន​ឡើង​ធ្វើជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០២២​នេះ​។ ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​ថ្លែង និង​គូសបញ្ជាក់​ថា ឯកឧត្តម​នឹង​គាំទ្រ​សម្ដេច​តេជោ ធ្វើយ៉ាងណា​អោយ​សម្ដេច​តេជោ​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ការដឹ​ក​នាំ​អាស៊ាន​នៅ​ឆ្នាំ ២០២២​នេះ​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម Joko Widodo និង​បាន​ជូនពរ​ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២២​នេះ​ផង​ដែរ​។

​លើសពីនេះទៅទៀត សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ដែល​បាន​អបអរសាទរ និង​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​កម្ពុជា​ក្នុង​ការអនុវត្ត​តួនាទី​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​នេះ ។

​សម្ដេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​សារជាថ្មី ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ​។ ជាមួយគ្នា​នោះ​ដែរ សម្តេច​តេជោក៏បាន​សម្ដែង​នូវ​ការកោតសរសើ​រនូ​វ​ភាព​សកម្ម​របស់​ឥណ្ឌូនេស៊ី​ក្នុង​ការផ្ដួចផ្ដើម​គំនិត​ជាច្រើន​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​ដែល​ថ្មីៗ​នេះ​មាន​ដូចជា ៖

១)​ទស្សនៈ​អាស៊ាន​ស្ដីពី ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែលជា​ឯកសារ​របស់​អាស៊ាន​ដើម្បី​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ និង​រក្សា​ម​ជ្ឈភាព​អាស៊ាន
២)​ការរៀបចំ​ច្រក​ធ្វើដំណើរ​ក្នុង​តំបន់​អាស៊ាន​ឆ្លើយតប​ទៅនឹង​ការ​រឹតត្បិត​ដោយសារ​ជំងឺ​កូវី​ដ​១៩ រាតត្បាត​

​ជា​ចុងក្រោយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានថ្លែងអំណរគុណ ឯកឧត្តម Joko Widodo ចំពោះ​ការ​ជូនពរ​ចំពោះ​ការសំដែង​នូវ​ការគាំទ្រ​កម្ពុជា​ក្នុង​ការបំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​នេះ​៕

Filed in: ព័ត៌មានជាតិ