ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

រដ្ធមន្ដ្រី វេង សាខុន អញ្ជើញ​មក​ពិនិត្យ​សួន​ឧស្សាហកម្ម​កសិកម្ម​ហ៊ុង ថៃ ដែល​មាន​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​កែច្នៃ​កសិឧស្សាហកម្ម និង​ឡូ​ជី​ស្ទីក​ច្រវាក់​ឃ្លាំង​ត្រជាក់ ហ៊ុន ទី កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​

រដ្ធមន្ដ្រី វេង សាខុន អញ្ជើញ​មក​ពិនិត្យ​សួន​ឧស្សាហកម្ម​កសិកម្ម​ហ៊ុង ថៃ ដែល​មាន​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​កែច្នៃ​កសិឧស្សាហកម្ម និង​ឡូ​ជី​ស្ទីក​ច្រវាក់​ឃ្លាំង​ត្រជាក់ ហ៊ុន ទី កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២២ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តយ​ស​ក្នុង​ពិធីបើកការដ្ឋាន​សាងស​ង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ត​ភ្ជាប់​ខេត្ត​ព្រះសីហនុ​ទៅកាន់​ខេត្ត​កោះកុង ប្រវែង​១៤៨​គីឡូម៉ែត្រ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​រួច​មក ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អមដំណើរ​ដោយ ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​សហការី បាន​បន្តដំណើរ អញ្ជើញ​មក​ពិនិត្យ​សួន​ឧស្សាហកម្ម​កសិកម្ម​ហ៊ុង ថៃ ដែល​មាន​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​កែច្នៃ​កសិឧស្សាហកម្ម និង​ឡូ​ជី​ស្ទីក​ច្រវាក់​ឃ្លាំង​ត្រជាក់ ហ៊ុន ទី កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

មជ្ឈមណ្ឌល​នេះ បាន​កសាង​លើ​ផ្ទៃដី ៨០​ហ​.​ត ដោយ​ធ្វើ​ការបែងចែក​ជា​អគារ​រដ្ឋបាល ផ្ទះ​កម្មករ ទីផ្សារ​ផ្លែឈើ អគារ​កែច្នៃ អគារ​វេច​ខ្ចប់ ឃ្លាំង​ស្តុក (Cold storage) អគារ​ពិ​ពណ៌​កសិផល កន្លែង​សម្លាប់​មេរោគ និង​សត្វល្អិត​ចង្រៃ (​ម៉ាស៊ីន​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ទឹ​កក្តៅ ) សម្រាប់​ផ្លែឈើ​ដូចជា ស្វាយ មាន​ប៉ៃលិន និង​ដូង​។​ល​។ បច្ចុប្បន្ន ក្រុមហ៊ុន​សម្រេចបាន 80% នូវ​អគារ​មួយ​ខ្នង​ទំហំ ១៥ ០០០m2 និង​ជា​បណ្តើរៗ​កំពុង​ដំណើរការ​សាងសង់​អគារ ២ បន្ថែមទៀត​ដើម្បី​ដាក់​ឲ្យ​បម្រើ​ការស្តុក​ផ្លែឈើ លាង​សំអាត (​ធ្វើ​អនាម័យ​) វេច​ខ្ចប់ និង​ដឹកជញ្ជូន​ទៅកាន់​ផែ​ក្រុងព្រះសីហនុ​។ នៅ​ពេល​ចាប់ផ្តើម​ដំណើរការ មជ្ឈមណ្ឌល​ត្រូវការ​កម្មករ ៣០០​នាក់ ហើយ​នៅពេល​ដំណើរ​ពេញ​សមត្ថភាព​មជ្ឈមណ្ឌល​ត្រូវការ ៣០០០​នាក់​។​

បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​សំណង់ និង​ការរាយការណ៍​របស់​លោក​ស្រី សូ​ហ្វី អ្នកគ្រប់គ្រង​ទីផ្សារ​អំពី​ដំណើរការ​សាងសង់​មជ្ឈមណ្ឌល មុខងារ​របស់​អគារ​នី​មួយៗ សមិទ្ធផល​សម្រេច​បាន​ថ្មីៗ​នេះ និង​ទិសដៅ​នាពេល​អនាគត រួច​មក​ឯកឧត្តម​រដ្ឋមន្ត្រី​បានសម្តែង​នូវ​ទស្សន​ចូលរួម​អបអ​រសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការកសាង​មជ្ឈម​ណ្ឌ​ល​នេះ​ឡើង​ដើម្បី​បម្រើឲ្យ​វិស័យ​កសិឧស្សាហកម្ម​ជារួម និង​ដោយឡែក​ផ្លែឈើ​តំបន់​ត្រូពិច (Tropical Friuts) ដែល​កសិករ​កម្ពុជា​កំពុង​មាន​ក្នុង​ដៃ​ជាអាទិ៍​៖ ស្វាយកែវ​រមៀត ស្វាយចន្ទី មាន​ម៉ៃ​លិន ដូង​ក្រអូប ស្រការ​នាគ ខ្មុរ ចេកអំបូង​លឿង និង​ក្រូចថ្លុង​។​ល​។ មជ្ឈមណ្ឌល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា ប្រាកដជា​នឹង​ចូលរួម​ចំណែក​ផ្តល់ឱកាស​ឲ្យ​កសិផល​កម្ពុជា ធ្វើដំណើរ​ទៅ​កាន់​ទីផ្សារ​ចិន​ដោយ​ត្រង់ ដែល​សកម្មភាព​នេះ​ពិត​ណាស់​នឹងចូលរួម​លើកកម្ពស់​តម្លៃ​បន្ថែម​កសិផល ពង្រីក និង​ពង្រឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​ផ្លែឈើ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បង្កើន​ប្រាក់ ចំណូល និង​រក្សា​និរន្តរភាព​ផលិតកម្ម​ផ្លែឈើ ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ និង​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ច​ជាតិ​ក្នុង​បរិបទ​នៃ​ការរស់នៅ​ជាមួយកូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

ឆ្លៀត​យក​ឱកាស​នេះ ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​អគ្គ​រដ្ឋបាល​គយ ស្ថានទូត​ចិន ជា​ពិសេស​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់​កិច្ចសហការ ពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​លើ​ផលិតផល​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា និង​មាន​ប៉ៃ​លន ហើយ​ឈាន​ទៅ​សម្រេច​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​ផលិតផល​ស្វាយ នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ជា​ផ្លូវការ​កន្លងមក ដូច​ដែល​រាជរដ្ឋាភិបាល ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទទួច​ចង់បាន​។ មួយវិញទៀត មជ្ឈមណ្ឌល​ដែល​បាន​និង​កំពុង​ដំណើរកា​រ​សាងសង់​នេះ គឺ​ពិតជា​នឹងចូលរួម​បំពេញបន្ថែម​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​ផ្លែឈើ ខ្សែ​ច្រវាក់​តម្លៃ និរន្តរភាព​ផលិតកម្ម និង​ទីផ្សារ​នាំចេញ​។ សមិទ្ធផល​ដែល​ក្រុមហ៊ុន ហ៊ុន ទី សម្រេចបាន គឺ​ប្រាកដ​ណាស់​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការជួយ​ជ្រោមជ្រែង និង​ផ្តល់​កិច្ចសហការ​គ្រប់ បែប​យ៉ាង​ពី​គ្រប់​ភាព​គី​ពាក់ព័ន្ធ និង​ជា​ពិសេស​ភាគី​ចិន​។ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​កែច្នៃ​កសិឧស្សាហកម្ម និង​ឡូ​ជី​ស្ទីក​ច្រវាក់​ឃ្លាំង​ត្រជាក់ ហ៊ុន ទី កម្ពុជា នេះ គឺជា​ជំហាន​ចាប់ផ្តើម​បើកផ្លូវ ឲ្យ​កសិផល​ហូរ​ចេញ​ជា​បណ្តើរ​ដោយ​ត្រង់​ទៅ​កាន់​ប្រទេស​ចិន ព្រម​ជាមួយ​អត្ថប្រយោជន៍​ជា​ច្រើន​អនេក​ដែល​កសិករ ម្ចាស់​ចំការ និង​អាជីវករ​នឹង​ទទួលបាន​ពី​ភាព​ជោគជ័យ​ដ៏​ធំធេង​នេះ​។ លើសពីនេះ វិស័យ​ផលិតកម្ម​ផ្លែឈើ​ត្រូពិច​នឹង​ត្រូវ​បាន​លើកកម្ពស់ និង​មាន​តម្លៃ​ផ្នែក​សេដ្ឋកិច្ច និង​មាន​ទីផ្សារ​ជា​បណ្តើរៗ ជា​ពិសេស​នឹង​ស្រូប​យក​ពលកម្ម​ក្នុងស្រុក​បាន​កាន់តែ​ច្រើន​ផែ​ម​ទៀត បង្កើត​ការងារ និង​ប្រាក់​ចំណូល​។​ល​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ផ្សេងទៀត​ចូលរួម និង​សហការ​ឲ្យបាន​ពេញលេ​ញ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងអស់ ធ្វើយ៉ាងណា​ច្បាម​យក​ឱកាស​មាស​ដែល​កំពុង​មាន​ក្នុង​ដៃ​ឲ្យបាន ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​និរន្តរភាព​ផលិតកម្ម ហើយ​សង្ឃឹម ថា​កសិផល​កម្ពុជា នឹង​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅលើ​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន​ថែម ទៀត ពិសេស​ទីផ្សារ​ចិន ដោយ​ឈរ​លើ​ស្តង់ដារ​គុណភាព សុវត្ថិភាព និង​ការប្រកួតប្រជែង​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើការ​ណែនាំ​បន្ថែម​ចំពោះ​ក្រុមហ៊ុន ម្ចាស់​ចម្ការ ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​អនុវត្ត​វិធាន​បច្ចេកទេស លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ភាគី​ចិន ធ្វើយ៉ាងណា​ឲ្យ​ការនាំ​ចេញ​ផលិតផល​ផ្លែ​ស្វាយស្រស់​ប្រកបដោយ​និរន្តរភាព​។​

Filed in: ព័ត៌មានជាតិ