ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្តេច​តេជោ ហ៊ុន សែន ៖ ស្ថិតក្នុង​ស្ថានភាព​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ប្រទេស​នានា​បាន​បិទ​ការហោះហើរ​ចេញ​-​ចូល ប៉ុន្តែ​កម្ពុជា -​កូរ៉េ នៅ​បន្ត​ការហោះហើរ​យន្តហោះ​ទៅ​មក​ជា​ធម្មតា​

​សម្តេច​តេជោ ហ៊ុន សែន ៖ ស្ថិតក្នុង​ស្ថានភាព​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ប្រទេស​នានា​បាន​បិទ​ការហោះហើរ​ចេញ​-​ចូល ប៉ុន្តែ​កម្ពុជា -​កូរ៉េ នៅ​បន្ត​ការហោះហើរ​យន្តហោះ​ទៅ​មក​ជា​ធម្មតា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅក្នុង​ដំណាក់កាល​នៃ​ស្ថានភាព​ឆ្លង​ជំងឺ​កូវី​ដ​១៩ មាន​ប្រទេស​នានា​ជាច្រើន បាន​ហាមឃាត់​មិន​អោយ​ចេញ​-​ចូល តាមរយៈ​ការបិទ​ជើងហោះហើរ​យន្តហោះ ដើម្បី​ទប់ស្កាត់ បង្ការ ការរីក​រាល​ឆ្លង​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េ បើក​ការហោះហើរ ហើយ​ប្រទេស​កូរ៉េ ក៏​មិន​បាន​ធ្វើ​ការហាមឃាត់​មិន​អោយ​ពលករ​កម្ពុជា ចូល​នោះដែរ មាន​តែ​ប្រទេសកូរ៉ អនុញ្ញាតិ​ឱ្យ​ពលករ​ចេញ​-​ចូល​ធ្វើការ​ធម្មតា​។ នេះ​បង្ហាញ​ឱ្យឃើញថា ទំនាក់ទំនង​ការទូត​កម្ពុជា – កូរ៉េ មាន​ទំនាក់ទំនង​ចំណង​មិត្តភាព​រឹងមាំ​ប្រក​ដោយ​កិច្ចសហប្រតិបត្តិកា​ររ​វាង​គ្នា បាន​យ៉ាង​ល្អប្រសើរ​។​
​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មករា ឆ្នាំ​២០២២ ក្នុង​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ត​ភ្ជាប់​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្ត​កោះកុង​ប្រវែង​១៤៨​គីឡូម៉ែត្រ​។ ផ្លូវជាតិ​លេខ​៤៨ ចាប់ផ្តើម​ពី​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៤១+៧៥០ ស្ថិតក្នុង​ភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រា​វ ស្រុក​ស្រែអំបិល រហូត​ដល់​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។ គម្រោង​ផ្លូវ​នេះ រួមមាន​៖ ផ្លូវ​២​គន្លង មាន​ប្រវែង ១២២.៩​គីឡូម៉ែត្រ ទទឹងផ្លូវ ១១​ម៉ែត្រ និង ផ្លូវ​៤​គន្លង មាន​ប្រវែង ២៥.១​គីឡូម៉ែត្រ ទទឹង​ចាប់ពី ១៨.៥​ម៉ែត្រ ដល់ ២១.៥​ម៉ែត្រ​៕

Filed in: ព័ត៌មានជាតិ