ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​ចាស់​ឆ្នាំ​២០២១ ឈាន​ចូល​ឆ្នាំ​២០២២​នៅក្នុង​បរិវេណ​សាលាខេត្ត​

​រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​ចាស់​ឆ្នាំ​២០២១ ឈាន​ចូល​ឆ្នាំ​២០២២​នៅក្នុង​បរិវេណ​សាលាខេត្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់​ផ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​ចាស់ គឺ​ឆ្នាំ​២០២១ ឈាន​ចូល​ឆ្នាំ​២០២២ នៅក្នុង​បរិវេណ​សាលាខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​មន្ត្រីរាជការ មកពី​មន្ទីរ​ជុំវិញ​ខេត្ត ចូលរួម​ជូន​កម្រងផ្កា និង​វត្ថុ​អនុស្សាវរីយ៍ និង​ជូនពរ​ដល់​លោកជំទាវ​អភិបាលខេត្ត ព្រមទាំង​មាន​ការចាប់យក​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។

​បើ​តាម​ការរៀបរាប់​ពី​មន្ត្រី​សាលាខេត្ត​ប៉ៃលិន បានឱ្យដឹងថា ៖ នេះ​ជា​លើកដំបូង​ហើយ ដែ ល​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បន្ទាប់ពី​បាន​កាន់​តំណែង ជា​អភិបាលខេត្ត បាន​រយ​:​ពេល​១​ឆ្នាំ បាន​ធ្វើ​ការរៀបចំ​កម្ម​ពិធី​ឆ្លង​ឆ្នាំ​ដ៏​ធំ ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក​។

​ប្រភព​បន្តទៀតថា គេ​មាន​ការចែក​ប្រដាប់​ធ្វើតេស្ត​រហ័ស​ជំងឺ​កូវី​ដ​១៩ ដោយ​តម្រូវឱ្យ​ធ្វើ​តេស្ត​មុន​នឹង​ចូលរួម​ក្នុង​កម្មវិធី ហើយ​មាន​ការផ្តល់ជូន​អាវយឺត​ពណ៌​លឿង​ឆ្នាំ​២០២២​។

​ក្នុង​កម្មវិធី​មាន​ការរៀបចំ​ដាក់ឱ្យ​មន្ត្រី​អង្គុយ​ទល់មុខ​គ្នា​តាម​មន្ទីរ​រៀងៗ​ខ្លួន ដើម្បី​ទទួល​ទាន​អាហារ​រួមគ្នា ដោយ​មាន​ដាក់​ចង្ក្រាន​អាំង​មឹក បង្គា​រ រួម​ជាមួយ​គ្រឿង​ភេសជ្ជ​: និង​ម្ហូបអាហារ​ជាច្រើន​មុខ​ទៀត ។

​ប្រភព​បញ្ជាក់ថា ពេល​ទទួលទាន​អាហារ​បណ្តើរ រហូតដល់​ម៉ោង​ប្រហែល​៩ និង​០០​នាទី​យប់ លោកជំទាវ​អភិបាលខេត្ត ក៏​បាន​ធ្វើ​ពិធី​ចាប់​រង្វាន់​ជា​ច្រើន​ជូន​ដល់​មន្ត្រី និង​ក្រុមការងារ ដូចជា ម៉ាស៊ីនបោកខោអាវ ទូ​ទឹកកក ទូរទស្សន៍ កង់ កង្ហារ ឆ្នាំងភ្លើង​ដាំបាយ​អគ្គិសនី ទូរស័ព្ទដៃ កាបូប​បុរស កាបូប​ស្ត្រី ថវិកា និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ធ្វើការ​ចាប់​រង្វាន់​នេះ រហូតដល់​ម៉ោង​១២​និង​៥៩​នាទី​ឈានចូល​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២២ ទើប​ធ្វើការ​ពិធី​ឆ្លង​ឆ្នាំ ដោយ​មាន​ការ​រាំ​លេង​កម្សាន្ត​សប្បាយ​ទាំងអស់គ្នា ហើយក៏​មាន​ការចាប់រ​ង្វាន់​រហូត​ដល់​ទទួល​បាន​គ្រប់ៗ​គ្នា ទើប​ត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន​។

​សូមបញ្ជាក់​ថា ៖ ចំណែក​យុវជន​ឆ្នើម​ម្នាក់ ឈ្មោះ ឧត្តម ភេទ​ប្រុស ដែល​ជា​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ដែល​តែង​យកចិត្តទុកដាក់​ក្នុង​ការងារ​មិន​ដែល​ត្អូញត្អែរ ឧស្សាហ៍​ព្យាយាម​គ្រប់​កិច្ចកា រ​ដែល​ដាក់​ឱ្យ​ធ្វើ ទទួលបាន​នូវ​រង្វាន់​ម៉ូតូ​១​គ្រឿង ជា​ការលើកទឹកចិត្ត​ពី​លោកជំទាវ​អភិបាលខេត្ត ហើយ​លោកជំទាវ ក៏​បាន​លើកទឹកចិត្ត​ដល់​យុវជន​ដទៃ​ទៀត​ឱ្យ​យក​យុវជន​ខាងលើ​ធ្វើជា​គំរូ ដើម្បី​ទទួលបាន​នូវ​ការលើកទឹកចិត្ត​នា​ពេល​ក្រោយ​៕

Filed in: ព័ត៌មានជាតិ