ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ទើបតែ​បញ្ជូន​ចោល​ឆក់​០២​នាក់ ទៅដល់​ពន្ធនាគារ ស្រាប់តែ​ចោល​ឆក់ ០៤​នាក់​ផ្សេង​ទៀត តាម​ចូលទៅ​ដែរ​

ទើបតែ​បញ្ជូន​ចោល​ឆក់​០២​នាក់ ទៅដល់​ពន្ធនាគារ ស្រាប់តែ​ចោល​ឆក់ ០៤​នាក់​ផ្សេង​ទៀត តាម​ចូលទៅ​ដែរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ អាវុធហត្ថ​រាជធានី​ភ្នំពេញ ទើបតែ​បញ្ជូន​ចោរឆក់ ០២​នាក់ ទៅកាន់​តុលាការ និង​ធ្វើ​ការឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ​ព្រៃ​ស ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ជា​ចោរឆក់ បន្ថែម ០៤​នាក់​ផ្សេង​ទៀត ទៅកាន់​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ជា​បន្ត​។ ជនសង្ស័យ ០៤​នាក់​ក្រោយ​នេះ មិន​ត្រឹមតែ​ពាក់ព័ន្ធ​ករណី ឆក់ យ៉ាងសកម្ម ទាំង​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង ទាំង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្លាប់ធ្វើ​សកម្មភាព កាប់​ប្លន់​យក​ម៉ូតូ​ផងដែរ​។​

ជនសង្ស័យ​ទី​១ ឈ្មោះ អ៊ី​ម បញ្ញា ហៅ​អា​ញ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជា​មេក្លោង​ឆក់​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង ស្រុក​អង្គ​ស្នូល​) បច្ចុប្បន្ន​ស្នាក់នៅ ភូមិ ស្វាយជ្រុំ ឃុំ បែក​ចាន ស្រុក អង្គ​ស្នូល ខេត្ត កណ្តាល​។​

​ជនសង្ស័យ​ទី​២ ឈ្មោះ ជា ដេវីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល (​ជា​បក្សពួក​ចូលរួម​ធ្វើ​សកម្មភាព​)​។​

ជនសង្ស័យ​ទី​៣ ឈ្មោះ ជួន វិសាល ហៅ​អា​បឺក ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ ស្វាយជ្រុំ ឃុំ បែក​ចាន ស្រុក អង្គ​ស្នូល ខេត្ត កណ្តាល (​ជា​បក្សពួក​ចូលរួម​ធ្វើ​សកម្មភាព​)​។​

ជនសង្ស័យ​ទី​៤ ឈ្មោះ ប៉ោ ឆេង ហៅ​អា​ហុង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ ដំណាក់​រាំង ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ (​ជា​បក្សពួក​ចូលរួម​ធ្វើ​សកម្មភាព​)​។​

ដំបូង នៅវេលា​ម៉ោង​០៨:៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​កំបូល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ជា ដេវីត ពាក់ព័ន្ធ​ករណី ឆក់​កាបូប កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល ។ ជនសង្ស័យ​រូបនេះ បាន​សារភាព ឲ្យដឹងថា ខ្លូន​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​ឆក់​កាបូប​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ បានសម្រេច​ពិតប្រាកដ​មែន ដោយ​មាន​គ្នា​៦​នាក់ ហើយ​ធ្វើ​សកម្មភាព​ដោយ​ជិះ​ម៉ូតូ​ចំនួន​៥​គ្រឿង​។ ហើយ​ជនសង្ស័យ​ក៏​បាន​ឆ្លើយថា​ខ្លូន​ក៏មាន បង្កើត​ក្រុម​មួយ​ឈ្មោះថា (PBC​បែក​ចាន​) ធ្លាប់​កាប់​ប្លន់​ម៉ូតូ​ម៉ាក Beat ១​គ្រឿង បាន​សម្រេច​ផង​ដែរ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ មុខ​សួន​ឧស្សាហកម្ម ឈាន​ហុង​។ ក្នុង​ធី​ម PBC បែក​ចាន​មាន​គ្នា​១៥​នាក់​។​

តាមរយៈ​ការបំភ្លឺ​របស់​ជនសង្ស័យ​ឈ្មោះ ជា ដេវីត ក្នុង​ថ្ងៃ​ដដែល កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល សហកា​រណ៍ ជាមួយ​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ និង កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ស្រុក​អង្គ​ស្នូល បាន​បន្ត​ទៅ​ឃាត់​ខ្លូន​បក្ខពួក​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៣​នាក់​បន្ថែមទៀត នៅ​ចំណុច ភូមិ​បុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល និង​ចំណុច​ផ្លូវលំ​ភូមិ ដំណាក់​រាំង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​៕

 

Filed in: ព័ត៌មានជាតិ