ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

មាន​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ការបង្កើត​ភាព​ជា​ដៃគូ​ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដារ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន​

មាន​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ការបង្កើត​ភាព​ជា​ដៃគូ​ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដារ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​នៅ​ក្នុង​ស្ថានីយ​ពិសោធន៍​កសិកម្ម​បន្ទាយដែក នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ មាន​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ការបង្កើត​ភាព​ជា​ដៃគូ​ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដារ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា តំណាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម សមាគម​ចុងភៅ សមាគម​ភោជនីយដ្ឋាន សមាគម​សណ្ឋាគារ សម្ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្រុមហ៊ុន​បច្ចេកទេស​ប្រព័ន្ធ​ស្រោច​ស្រព្វ និង​វិស័យ​ធនាគារ គម្រោង​គាំទ្រ​ជា​ដៃគូ (Harvest II, ASPIRE, Chain, BFP, AIMS, CAVAC) អ្នក​បោះ​ដុំ និង​អ្នក​លក់រាយ​តាម​ផ្សារ​ទំនើប មន្ត្រី​ជំនាញ បងប្អូន​តំណាង​កសិករ​ដាំ​បន្លែ​នៅ​ទូទាំង​ប្រទេស​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​កសិកម្ម បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ពី​សមិទ្ធផល​សំខាន់ៗ​ទាក់ទង​នឹង​ផលិតកម្ម​បន្លែ​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​សម្រេចបាន ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រុម ហ៊ុន​ឯកជន ដៃគូ​អភិវឌ្ឍន៍ សហគមន៍​កសិកម្ម​។​ល​។ ក្នុង​គោលបំណង​លើកកម្ពស់​ផលិតភាព ផលិតកម្ម​បន្លែ ធានាបាន​នូវ​បរិមាណ គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ឈាន​ឆ្ពោះ​ទៅកាន់​ភាពជា​ម្ចាស់​ក្នុង​ការផលិត និង​ផ្គង់​ផ្គង់​បន្លែ​ឲ្យបាន​គ្រប់គ្រាន់​តាម​តម្រូវកា​រ​ទីផ្សារ​ក្នុងស្រុក​។ ឧកញ៉ា ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុនត្រូ​ភី​ខេម ហ្វ៊ុត អេ​ន វេជី​ថេ​ប៊ិ ល ឯ​.​ក មានមតិ​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គពិធី​បាន​ជ្រាប​អំពី​ដំណើរការ​នៃ​ការសាងសង់​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ខ្សែ​ច្រវាក់​ផលិតកម្ម ។ លោក​ឯ​កញ៉ា បាន​បន្តទៀតថា មជ្ឈមណ្ឌល​នេះ បាន​បោះទុន​វិនិយោគ​ជា​៣ ដំណាក់កាល​៖ ទី​១- ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា ផ្លូវ ទឹក អគ្គិសនី ទី​២- ការសាងសង់ និង​ដំឡើង​ផ្ទះ​សំណាញ់ ថ្នាល​បណ្តុះ កូន​បន្លែ និង​ប្រតិបត្តិ​ការដាំដុះ​បន្លែ​ក្នុងផ្ទះ​សំណាញ់ និង ទី​៣- ការសាងសង់​ទីតាំង​លាង​សម្អាត វេច​ខ្ចប់ និង​រក្សា​ទុក​បន្លែ​ក្នុង​ទូ​ត្រជាក់​។ មជ្ឈមណ្ឌល​នេះ​មាន​តួនាទី ៖ ១- ជំរុញ​ការដាំដុះ​បន្លែ​សុវត្ថិភាព​ក្នុងផ្ទះ​សំណាញ់ និង​ចាប់​ដៃគូ​ជាមួយ​កសិករ សហគមន៍​កសិកម្ម និង​បណ្ដុំ​ក្រុម​ផលិត តាមរយៈ​កិច្ចសន្យា​កសិកម្ម ដោយ​ក្រុមហ៊ុន​ផ្តល់​ធាតុ​ចូល​កសិកម្ម និង​បច្ចេកទេស ព្រមទាំង​ប្រមូល​ទិញ​បន្លែ​ទាំងអស់​ត្រឡប់មកវិញ ២- ធ្វើការ​លាង​សម្អាត វេច​ខ្ចប់ រក្សាទុក​បន្លែ​ដែល​ប្រមូល​បាន​ទាំង​នៅ​ក្នុង​មជ្ឈមណ្ឌល និង​តាម​កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ​គោលដៅ​តាម​ខេត្ត ៣- ដឹកជញ្ជូន​បន្លែ​សុវត្ថិភាព តាម​រថយន្ត​ត្រជាក់ ដាក់​តាម​ផ្សារ​ទំនើប​តូច​-​ធំ និង​គេហដ្ឋាន ៤- ធ្វើ​ផែនការ​ទីផ្សារ​ជាក់លាក់ ផ្សារភ្ជាប់​ជាមួយ​ផ្សារ​ទំនើប ម៉ា​ត​តូចៗ និង​ទីផ្សារ​ទៀត ៥- ប្រែក្លាយ​មជ្ឈមណ្ឌល​នេះ​ជា កន្លែង​បង្ហាញ ពិសោធន៍​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​បច្ចេកទេស​ទំនើប បែប​ពាណិជ្ជកម្ម​ដល់​សាធារណជន ជា​ពិសេស​ភាគី​ពាក់ព័ន្ធ​នឹង​អនុវិស័យ​បន្លែ និង​៦- រៀបចំ​ផែនការ​បង្កើត​ផ្សារ​បោះ ដុំ​នៅ​កម្ពុជា បន្ទាប់​ពី​បន្លែ​សុវត្ថិភាព​មាន​គុណភាព និង​បរិមាណ​គ្រប់គ្រាន់​បំពេញតម្រូវការ​ក្នុងស្រុក ព្រមទាំង​ទទួលបាន​ការគាំទ្រ ពី​អតិថិជន​តាម​ការបញ្ជាក់​ទទួលស្គាល់​ជា​បន្លែ​សុវត្ថិភាព​។​

​នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សំខាន់ៗ​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​សម្រេចបាន ដូច​អ្វី​ដែល​ឯកឧត្តម ងិន ឆាយ បាន​រាយការណ៍​ជូន​ជ្រាប​ខាងដើម និង​លោក​ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន លោក លូ ម៉េង តំណាង​សហព័ន្ធ​ទេសចរណ៍​កម្ពុជា និង​លោក Arnaud Darc តំណាង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា ដែល​បាន​បង្ហាញ​ពី​មោទនភាព ឆ​ន្ទ​:​គាំទ្រ និង​លើកទឹកចិត្ត​ធ្វើយ៉ាងណា​ឲ្យ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ការបង្កើត​ភាព​ជា​ដៃគូ​ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​បន្លែ​តាម CamGAP ដំណើរការ​ទៅ​ដោយ​រលូន និង​សម្រេចបាន​ជោគជ័យ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ព្រឹត្តិការណ៍​នាពេលនេះ គឺ​ពិតជា​ឆ្លើយតប​ទៅនឹង​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ដើម្បី​រួមចំណែក​បង្កើន​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពាណិជួបនីយកម្ម​កសិក​ម្ម​នៅ​កម្ពុជា​។ បច្ចុប្បន្ន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាមរយៈ​ថវិកា​កម្មវិធី​រដ្ឋ និង​គម្រោង​ដៃគូ​មួយចំនួន បាន​និង​កំពុង​ជំរុញ​លើកទឹកចិត្ត​កសិករ​ឱ្យ​ផលិត​បន្ថែ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ការ​នាំចូល និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងស្រុក​។ ឆ្លើយតប​តាម​ការចង់បាន គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ ២០២១ កម្ពុជា​មាន​សហគមន៍​កសិកម្ម​ចំនួន ១ ២១៧ និង​សមាជិក​សរុប ចំនួន ១៥៥ ៨៥៩​នាក់ ដើមទុន​សរុប​ចំនួន​១០២ ៣៩០ ០៥៥ ៧៦៧ រៀល និង​បាន​បង្កើត និង​ចុះបញ្ជី​សហភាព​សហគមន៍​កសិកម្ម​ចំនួន ១៥ ដែល​មាន​សមាជិក​សរុប​ចំនួន ២៧៦ មាន​ដើមទុន សរុប​ចំនួន ៣ ៣៨២ ៩៩៧ ៣៤៣ រៀល ដែល​សហគមន៍​កសិកម្ម​ទាំង​នោះ ពិត​ណាស់​បាននិងកំពុង​ដើរតួនាទី​ផលិត​បន្លែ​សុវត្ថិភាព បន្លែ​សរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វ និង​ចិញ្ចឹម​ត្រី​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក តាមរយ​:​ការអនុវត្ត​តាម​បច្ចេកទេស​កសិកម្ម​ទំនើប ដោយ​ប្រើប្រាស់​ផ្ទះ​សំណាញ់ និង​Hydroponic​។ រីឯ​ការចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​រវាង​កសិករ សហគមន៍​កសិកម្ម និង​វិស័យ​ឯកជន​មាន​ចំនួន​កើនឡើង ដោយ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២១ កសិករ​ដែល​ទ​ទួ ល​បាន​វិញ្ញាបនបត្រ​ការអនុវត្ត​កសិកម្ម​ល្អ CamGAP មាន​ចំនួន ៣០៩​ចម្ការ​/​កសិដ្ឋាន ដែល​បាន​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ទទួល​បាន​ទិន្នផល​ខ្ពស់​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។​

​តែ​ទោះជា​យ៉ាងណា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា កង្វះ​បរិមាណ​បន្លែ​សុវត្ថិភាព​សម្រាប់​ផ្គត់ ផ្គង​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក​នៅ​តែ​ជា​បញ្ហា​ប្រឈម ដែល​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន ផ្នែសា​ធារណៈ ផ្នែក​ឯកជន និង​ផ្នែក​អ្នក​ផលិត ត្រូវតែ​រួម​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នក​បរិភោគ​នាពេល​បច្ចុប្បន្ន និង​អនាគត​។ ក្នុងនាម​ឲ្យ​ក្រសួង និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ លោក​បាន​គាំទ្រ និង​លើកទឹកចិត្ត និង​រង់ចាំ​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដែល​មាន​បំណង​វិនិយោគ​ក្នុង​វិស័យ​សាក​វប្បកម្ម ជាពិសេស​នៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ដំណាំ​បន្លែ​សុវត្ថិភាព ដើម្បី​ជំរុញ​ផលិតកម្ម​មួយ​នេះ ឱ្យបាន​កាន់តែ​រីកចម្រើន​សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងស្រុក ដោយ​ត្រូវ​ជំរុញ​ឲ្យ​អនុវត្ត CamGAP និង CamOrg​។​

​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ការបង្កើត​ភាព​ជា​ដៃគូ​ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដារ CamGAP និង​ជា​ពិសេស​ទិសដៅ​អនុវត្ត​បន្ត​ដើម្បី​អភិវឌ្ឍ​វិស័យ​សាក វប្ប​កម្ម (​បន្លែ​) ឲ្យស្រប​តាម​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព លើកកម្ពស់​ប្រសិទ្ធភាព​សេដ្ឋកិច្ច ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ ឱ្យ​មាន​វិសាលភាព​កាន់តែ​ទូលំទូលាយ​ឆ្លើយតប ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ និង​បរិយាប័​ន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ផង​ដែរ​ជូន​ដល់​អគ្គនាយកដ្ឋាន​កសិកម្ម មន្ត្រី​ជំនាញ ក្រុមហ៊ុន​ផលិត ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ សហគមន៍ និង​ប្រជាកសិករ​។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ​២០២០ ក្រុមហ៊ុន​នេះ បាន​ចុះ MOU ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ ដោយ​ប្រើប្រាស់​ដី​ទំហំ​៦​ហិកតា នៅក្នុង​បរិវេណ​ស្ថានីយ​ពិសោធន៍​កសិកម្ម​បន្ទាយដែក​។​
​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បង្ហាញថា ផ្ទៃ​ដី​ផលិតកម្ម​ដំណាំ​បន្លែ​បាន​កើនឡើង​ប្រមាណ​ពី ៥១ ៣៣៨​ហ​.​ត នៅ​ឆ្នាំ​២០១៤ ដល់ ៦៩ ៨៥០​ហ​.​ត នៅ​ឆ្នាំ​២០២១ និង​បរិមាណ​ផល​បន្លែ​សរុប​បាន​កើន​ជិត​ទ្វេ​ដង​ពី ៤១៥ ២៣៩​តោន នៅ​ឆ្នាំ​២០១៤ ដល់ ៨១០ ០៦៤ តោន នៅ​ឆ្នាំ​២០២១ ដោយឡែក​ទិន្នផល​បន្លែ​ក៏​បាន​កើនឡើង​ពី​ប្រមាណ ៨​តោន​/​ហ​.​ត នៅ​ឆ្នាំ​២០១៤ ដល់​ប្រមាណ​ជាង​១២​តោន​/​ហ​.​ត នៅ​ឆ្នាំ​២០២១ នេះ​។​

Filed in: ព័ត៌មានជាតិ