ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ក្រុមការងារ​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា ហៅ​កាត់​ថា CASIC ដើម្បី​សម្តែង​ការគួរសម និង​រាយការណ៍​ជូនជ្រាប​ពី​សមិទ្ធផល​សម្រេច​បាន​នា​ឆ្នាំ​កន្លង និង​ទិសដៅ​អនុវត្ត​បន្ត​

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ក្រុមការងារ​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា ហៅ​កាត់​ថា CASIC ដើម្បី​សម្តែង​ការគួរសម និង​រាយការណ៍​ជូនជ្រាប​ពី​សមិទ្ធផល​សម្រេច​បាន​នា​ឆ្នាំ​កន្លង និង​ទិសដៅ​អនុវត្ត​បន្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេលា​ម៉ោង ១៥:០០ ថ្ងៃ​ពុធ ១០​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ក្រុមការងារ​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា ហៅ​កាត់​ថា CASIC ដើម្បី​សម្តែង​ការគួរសម និង​រាយការណ៍​ជូនជ្រាប​ពី​សមិទ្ធផល​សម្រេច​បាន​នា​ឆ្នាំ​កន្លង និង​ទិសដៅ​អនុវត្ត​បន្ត​។

ក្រុម​ការងារ​នេះ ដឹកនាំ​ដោយ​ឯកឧត្តម ឱម គឹម​ស៊ា រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​គណកម្មការ​តម្រង់ ទិស​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា រួម​ទាំង​ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម​សកលវិទ្យាធិការនៃស​កល​វិទ្យាល័យ​ភូមិន្ទក​សិ​កម្ម វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប និង​មន្ត្រី​មួយចំនួនទៀត​។​

​បន្ទាប់ពី​បាន​ជ្រាប​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​ក្រុមការងារ CASIC សម្រេច​បាន​នា​ឆ្នាំកន្លងមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹក នាំ និង​មន្ត្រី​ជំនាញ​របស់ CASIC រហូត​សម្រេច​បាន​នូវ​សមិទ្ធផល​គួរឲ្យកត់សម្គាល់ ហើយ​ពិត​ណាស់​សមិទ្ធផល​នេះ មិន​អាច​កាត់ផ្តាច់​បាន​ពី​កិច្ចសហការ និង​ការគាំទ្រ​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​រួមមាន​៖ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ (USAID) ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍ (SDC) និង​សម្ព័ន្ធ​បម្រែបម្រួល​អាកាសធាតុ​កម្ពុជា (CCCA) និង​ដៃគូរ​ជាតិ និង​អន្តរជាតិ​មួយចំនួនទៀត ចូលរួម​សហការ​គាំទ្រ​ផងដែរ មានដូចជា Swisscontact UNCSAM CE SAIN និង SmartAgro​។​ល​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ទាំងនោះ ហើយ​សង្ឃឹមថា​កិច្ចសហការ​នេះ​នឹង​នៅតែ​បន្ត​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​គោលការណ៍​បច្ចេកទេស​កសិកម្ម​អភិរក្ស​មាន​ប្រសិទ្ធភា​ព​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​គុណភាព​ដី រក្សា​និរន្តរភាព​ផលិតកម្ម​ដំណាំ ប្រសិទ្ធភាព​សេដ្ឋកិច្ច ធានា​សុវត្ថិភាព​ស្បៀង និង​ការ​បន្សាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​នាពេល​អនាគត​។​

​ឆ្លៀត​ឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូនពរ​ឲ្យ​ឯកឧត្តម លោកជំទាវ ជា​ប្រធាន អនុប្រធាន និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​គណកម្មការ​តម្រង់ទិស​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា​ឲ្យ​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង ៤​ប្រការ និង​បាន​លើកទឹកចិត្ត ដល់​ក្រុមការងារ​ឲ្យខិត​ខំ​បន្ថែមទៀត​ដើម្បី​ជំរុញ​ការអនុវត្ត​បច្ចេកទេស​កសិកម្ម​អភិរក្ស​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ទទួលបាន​ជោគជ័យ​។​

​នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ដែល​អញ្ជើញ​មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប និង​អគ្គនាយកដ្ឋាន​កៅស៊ូ ពី​ដំណើរការ​វិវត្តន៍​ថ្មីៗ​ដែល​អង្គភាព​និមួយៗ​សម្រេចបាន និង​ការស្នើសុំ​អនុសាសន៍​ដឹកនាំ​បន្ត​សម្រាប់​ឆ្នាំ​ថ្មី ២០២២ ខាងមុខ​។​

Filed in: ព័ត៌មានជាតិ