ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និង​បុគ្គលិក នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និង​បុគ្គលិក នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) :​នា​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និង​បុគ្គលិក នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង នៅ​សាល​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម សុខ ឃ​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច ព្រមទាំង​អង្គពិធី​ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​អំពី​វ​ឌ្ឍ​ភាព​ការងារ​ជាច្រើន ពិសេស​ក្រោយ​ការធ្វើកំណែទម្រង់ ទាំង​ការគ្រប់គ្រង ការបណ្ដុះបណ្ដាល ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់​បរិក្ខា​បំរើឱ្យ​កា​រៀន ការបង្រៀន និង​ការស្រាវជ្រាវ ការពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ និង​បណ្ដា​ភាគី​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ដែល​បាន​ធ្វើឱ្យ​និស្សិត និង​អាណាព្យាបាល​កាន់តែ​មាន​ភាពកក់ក្ដៅ​ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់​មក​លើ​សាកលវិទ្យាល័យ​។​

​ឯកឧត្តម​បាន​សម្ដែង​ការគោរព​ដែល​ជានិច្ចកាល សម្តេច​ក្រឡាហោម បាន​យកចិត្តទុកដាក់​និង​ឱ្យ​តម្លៃ​ខ្ពស់​ដល់​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ព្រមទាំង​ផ្តល់​នូវ​ភាពកក់ក្តៅ​និង​ជំរុញ​លើ​ទឹកចិត្ត​ដល់​គណៈ​គ្រប់គ្រង មន្ត្រីរាជការ និង​គ្រូ​បង្រៀន​ទាំងអស់ ក្នុង​ការបំពេញ​ភារកិច្ច​ទទួលខុសត្រូវ​របស់​ខ្លួន ប្រកប ដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់​និង​មាន​ឆន្ទៈ​មោះមុត ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការ​ដែល​បានកំណត់​។
​ជាពិសេស ក្នុងនាម​សម្ដេច​ជា​ស្ថាបនិក​នៃ​សាកលវិទ្យាល័យ​នេះ សម្ដេច​តែងតែ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ ចាប់តាំងពី​សាក​វិទ្យាល័យ​ត្រូវបាន​បង្កើតឡើង​វិញរ​ហូត​មកដល់ពេលនេះ ដើម្បី​ធ្វើឱ្យ​សាកលវិទ្យាល័យ​មួយ​នេះ​មាន​លក្ខណសម្បត្តិ​សមស្រប មាន​ឧត្តមភាព និង​កិត្យានុភាព​ល្បីល្បាញ​ទាំង​ក្នុង ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​។​

​ឯកឧត្តម​ក៏បាន​ឆ្លៀត​ឱកាស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម ស សុខា ប្រធាន​គណៈកម្មការ​គ្រប់គ្រង​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ឯកឧត្ដម សេង ផល្លី ជា​អនុប្រធាន​ទទួលបន្ទុក​រួម ឯកឧត្ដម ឯក មនោ​សែន ជា​អនុប្រធាន និង​សមាជិក​នៃ​គណៈកម្មការ​ទាំងអស់ ដែល​តែងតែ​យកចិត្តទុកដាក់ ចង្អុលបង្ហាញ និង​ណែនាំ​តម្រង់​ទិស​ជាប្រចាំ ក្នុងការ​ធ្វើ​កំណែទម្រង់​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​កន្លងមកនេះ រហូត​ធ្វើឱ្យ​សាកលវិទ្យាល័យ​មាន​វឌ្ឍនភាព​យ៉ាងខ្លាំង​លើ​គ្រប់​ផ្នែក ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​និង​ទន់ ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។​

​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​រម្លឹក​អំពី​សវ​តា និង​បុព្វហេតុ​នៃ​ការបង្កើត​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និង​បាន​គូសបញ្ជាក់​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ដែល​បាន​ខិតខំ​កសាង​សមិទ្ធផល​នានា​ជូន​ជាតិ និង​ប្រជាជន ក្នុងនោះ​រួម​ទាំង​សមិទ្ធិផល​សាលារៀន​គ្រប់​កម្រិត​នៅ​តាម​មូលដ្ឋាន​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​កូនចៅ​របស់​ប្រជាពលរដ្ឋ​បាន​សិក្សា​រៀនសូត្រ​ក្លាយ​ជា​ធនធាន​មនុស្ស​ល្អ​ក្នុង​សង្គម​ជាតិ​។
​សម្ដេច​ក៏​បាន​ឆ្លៀត​លើកឡើង​ពី​ការបង្កើត​មណ្ឌល​យុវនីតិសម្បទា​ជា​លើកដំបូង​នៅ​ស្រុក​កណ្ដាលស្ទឹង​ដែល​បាន​សម្ពោធ​កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​គ្រប់​គ្រង់​និង​អប់រំ​កែប្រែ​អនីតិជន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឱ្យ​ក្លាយជា​យុវជន​ល្អ​វិញ​ដែល​នេះ​ក៏​ជា​ការយកចិត្តទុកដាក់​ចំពោះ​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​។​

​ក្នុងនាម​រាជរដ្ឋាភិបាល សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ឯកឧត្តម​បណ្ឌិត្យ​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ស សុខា ប្រធាន​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ឯកឧត្តម សុខ ឃ​ន សាកលវិទ្យាធិការ ព្រមទាំង​សាស្ត្រាចារ្យ និង​បុគ្គលិក​សិក្សា​ទាំងអស់ ដែល​បាន​ផ្ដល់​ការគាំទ្រ​ខ្ពស់ និង​ខិតខំ​បំពេញ​ភារកិច្ច​មិន​ខ្លាច​ហត់នឿយ​ធ្វើឱ្យ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​សម្រេច​បាន​វឌ្ឍនភាព​ជា​ច្រើន ពិសេស​នៅក្នុង​ដំណើរការ​កំណែទម្រង់​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​កោតសរសើរ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ដែល​បាន​ខិតខំ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​ទាំង​កម្រិត​ជាតិ និង​កម្រិត​អន្តរជាតិ ព្រមទាំង​ភាគី​ដៃគូ​ផ្សេងទៀត ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការសិក្សា​ឱ្យ​ត្រូវ​តាម​ស្តង់ដារ​គ្នា​ទៅវិញទៅមក ពិសេស​ការផ្លាស់ប្ដូ​រប​ទ​ពិសោធន៍​ល្អៗ​ជាមួយគ្នា​ទៅវិញទៅមក​។ សម្ដេច​ក៏​បាន​ណែនាំ​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជួយ​សម្របសម្រួល​ឱ្យ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ពិនិត្យ​លទ្ធភាព​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ជា​សុីម​កំចាយមារ​។​

​ពី​វេទិកា​អធិបតី​នេះដែរ សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​កម្ពុជា​ឆ្នាំ​២០២២​ខាងមុខ រួម​មាន​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ជា​ឱកាស​ថ្មី​មួយទៀត​នៃ​ការលើកតម្កើង​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជា​ការ​បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លើកកម្ពស់​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​របស់​មូលដ្ឋាន​ក្នុង​ការដោះស្រាយ​បញ្ហា​នានា​នៅ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​

​សម្ដេច​ក្រឡាហោម​ក៏​ប​បាន​គូសបញ្ជាក់​អំពី​ការអនុវត្ត​កំណែទម្រង់​៣​បូក​១​ដែល​ជា​ការដ្ឋាន​ស្នូល​នៃ​កំណែទម្រង់ រួមមាន​ទី​១​កំណែទម្រង់រដ្ឋបាល​សាធារណៈ​គ្រប់​ក្រសួង​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​, ទី​២​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការដ្ឋាន​ទី​៣​គឺ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដែល​សំដៅ​ដល់​ការកសាង​សមត្ថភាព​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការផ្ទេរសិទ្ធិ​អំណាច​និង​ធនធាន​សមស្រប​ដើម្បី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​លទ្ធភាព និង​ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន​កាន់តែ​ប្រសើរ​។

​ដោយឡែក កំណែទម្រង់​បូក​១​នោះ គឺ​សំដៅ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​កសាង​សង្គម​មួយ​ដែល​មាន​យុត្តិធម៌​ពីលើ​ដល់​ក្រោម ជា​សង្គម​រីកចំរើន និង​សុីវិល័យ​។ សម្ដេច​បាន​បន្តថា​ការងារ​នេះ​និយាយ​ស្រួល ប៉ុន្តែ​ការធ្វើ​ឱ្យ​ជោគជ័យ​គឺ​ត្រូវការ​ឆន្ទះ​ខ្ពស់បំផុត​៕

Filed in: ព័ត៌មានជាតិ