ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​រដ្ឋមន្ដ្រី​កសិកម្ម បង្ហាញ​អំពី លទ្ធផល​នៃ​ការអនុវត្ត​គោលការណ៍​បច្ចេកទេស​កសិកម្ម​អភិរក្ស​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​គុណភា​ពដី​

​រដ្ឋមន្ដ្រី​កសិកម្ម បង្ហាញ​អំពី លទ្ធផល​នៃ​ការអនុវត្ត​គោលការណ៍​បច្ចេកទេស​កសិកម្ម​អភិរក្ស​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​គុណភា​ពដី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​អំពី ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​ទាំង​នៅ​តំបន់​ខ្ពង់រាប និង​ទំនាប​កណ្តាល​នៅ​ប្រទេស​កម្ពុជា​បាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ពី​ការធ្វើ​កសិកម្មយថាផល​ទៅជា​ប្រព័ន្ធ​ប្រពលវប្បកម្ម ដោយ​ផ្តោត​ទៅលើ​មុខ​ដំណាំ​សំខាន់ៗ​រួម​មាន​ស្រូវ ដំឡូង​មី ពោត សណ្តែក និង​ដំណាំ​អចិន្ត្រៃយ៍​ដូចជា​ឈើ​ហូប​ផ្លែ និង​ស្វាយចន្ទី​ជាដើម​។

ដោយ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ចំពោះ​បរិមាណ​ពោត និង​ដំឡូង​មី​សម្រាប់​ផលិត​ចំណី​សត្វ ឬ​ជីវ​ឥន្ធនៈ ចេះ​តែ​មាន​ការកើនឡើង ហើយ​នេះ​គឺជា​បច្ច័យ​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​មានកា​រ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ពី​ការដាំដុះ​ដំណាំ​ចម្រុះ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គ្រួសារ ទៅ​ជា​ផលិតកម្ម​ពាណិជ្ជកម្ម​វិញ​។

​ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា​បញ្ហា​ប្រឈម​នៃ​កង្វះ​ពលកម្ម ធាតុ​ចូល​កសិកម្ម បច្ចេកទេស​ដាំ​ដុះ បច្ចេកទេស​គ្រប់គ្រង និង​លើកកម្ពស់​គុណភាព​ដី រួមជាមួយ នឹង​ការប្រែប្រួល​អាកាសធាតុ​គឺជា​ដើមហេតុ​ជំរុញ​ឱ្យ​មាន​ការធ្លាក់ចុះ​គុណភាព​ដី បង្ក​ការហូរ​ច្រោះ​ជីជាតិ​ដី ការបាត់បង់​ជីវៈចម្រុះ ហើយ​កត្តា​ទាំងអស់​នេះ​វា​នឹង​នាំមក​នូវ​ការប្រើប្រាស់​ជីគីមី​កសិកម្ម​កាន់តែ​ច្រើនឡើងៗ​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​ដំណាំ​។ ស្ថិតក្នុង​ស្ថានភាព​នេះ ការធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​ការប្រើប្រាស់​ធនធាន​ដី​កសិកម្ម មាន​សារសំខាន់​ណាស់​ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​ផលិតកម្ម​កសិកម្ម ទាំង​នៅ​តំបន់​ទំនាប​កណ្តាល​ដែល​មាន​ផលិតកម្ម​ស្រូវ​ជា​មូលដ្ឋាន និង​នៅ​តំបន់​ខ្ពង់រាប​ដែល​មាន​ប្រព័ន្ធ​ផលិតកម្ម​ដំណាំ​ចម្ការ​ចម្រុះ​។​

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការធ្លាក់​ចុះ​គុណភាព​ដី​តាមរយៈ​ការអនុវត្ត​កម្មវិធី​ជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ការធ្លាក់ចុះ​គុណភាព​ដី​ឆ្នាំ​២០១៨-២០២៧​។ ឆ្នាំ​២០០៤ មជ្ឈមណ្ឌល​ស្រាវ ជ្រាវ​កសិកម្ម​បារាំង​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (CIRAD) បាន​សហការ​ជាមួយ​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម ចាប់ផ្តើម​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​កសិកម្ម​អភិរក្ស​ដោយ​ផ្តោត​លើ​ការធ្វើ​ពិសោធន៍ វាយតម្លៃ និង​សាកល្បង​នៅលើ​ស្រែ​កសិករ​នូវ​ប្រព័ន្ធ​ដាំ​ដុះ​ដំណាំ​តាម​គោលការណ៍​បច្ចេកទេស​កសិកម្ម​អភិរក្ស​សម្រាប់​តំបន់​វាលទំនាប និង​ខ្ពង់រាប នៅ​ស្ថានីយ​ពិសោធន៍​កសិកម្ម​អភិរក្ស​បុស្សខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។

​កិច្ចសហការ​នេះ​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​រួមមាន​៖ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ (USAID) ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍ (SDC) និង​សម្ព័ន្ធ​បម្រែបម្រួល​អាកាសធាតុ​កម្ពុជា (CCCA) ហើយ​មាន​ដៃគូរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចូលរួម​សហការ​គាំទ្រ​ផងដែរ មានដូចជា Swisscontact UNCSAM CE SAIN និង SmartAgro​។​ល​។​

​ប្រព័ន្ធ​កសិកម្ម​អភិរក្ស​ផ្អែកលើ​គោលការណ៍​បច្ចេកទេស​ចំនួន​៣​សំខាន់ៗ​រួមមាន​៖ ទី​១- ការ​កាត់ បន្ថយ​ការរំខាន​ដល់​ដី​ជា​អប្បបរមា ឬ​គ្មាន​ការ​ភ្ជួរ​រា​ស់​។ ទី​២- ការផ្តល់​ការការពារ​ដី​ជា​អចិន្ត្រៃយ៍​ដោយ​ការដាំ​ដំណាំ​គម្រប​ដី និង​ទី​៣- ការធ្វើ​ពិពិធ​កម្ម​ប្រភេទ​ដំណាំ​តាមរយៈ​ការ​ដាំ​ដំណាំ​បង្វិល​។ គោលការណ៍​ទាំង ៣ នេះ​បង្កើត​ឱ្យមាន​ដំណើរការ​អេកូឡូស៊ី ជាពិសេស​ជាមួយ​ប្រព័ន្ធ​កាក សំណល់​ដែលមាន​លំហូរ​ឥតឈប់ឈរ​នៃ​សារធាតុសរីរាង្គ​ស្រស់​ជំរុញ​ឱ្យមាន​ភាព​ចម្រុះ និង​មុខ ងារ​ជីវៈចម្រុះ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទម្រង់ដី និង​បង្កើន​បរិមាណ​សារធាតុសរីរាង្គ​ដី​ដែល​មាន​មុខ ងារ​ក្នុង​ការបង្កើន​ភាព​ធន់​របស់​ប្រព័ន្ធ​ផលិតកម្ម​ដំណាំ​។ ការធ្វើ​ពិពិធ​កម្ម​ដំណាំ និង​ការបញ្ចូល​ដំណាំ​គម្រប​ដី​ដែល​ជា​ពពួក​ដំណាំ​ពហុ​ប្រយោជន៍​ជួយ​បង្កើន និង​ពង្រីក​មុខងារ​ជីវសាស្ត្រ​ក្នុង​ប្រព័ន្ធ​ដាំ​ដុះ​។​

​គោលដៅ​ចម្បង គឺ​ដើម្បី​បង្កើត​លំហូរ​កាបូន​អចិន្ត្រៃយ៍​ពី​ជីវម៉ាស់​ទាំង​ខាង​លើ និង​ក្រោម​ដី​ដើម្បី ធ្វើឱ្យ​ប្រសើរឡើង​នូវ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ដី​មាន​លក្ខណៈ​រូប គីមី និង​ជីវសាស្ត្រ​។ ប្រព័ន្ធ​កសិកម្ម​អភិរក្ស (Conservation Agriculture: CA) ឬ​ប្រព័ន្ធ​ដាំ​ដុះ​ដោយ​ព្រួស​គ្រាប់ពូជ​ផ្ទាល់​ដោយ​ប្រើ​កាកសំណល់​ដំណាំ (Direct Seeding Mulch-based Cropping Systems: DMC) បង្កើត​ជា​វិធីសាស្ត្រ​ចម្រុះ​តាមបែប​ជីវសាស្ត្រ​ដើម្បី​គ្រប់គ្រង​ជីជាតិ​ដី ខណៈ​បច្ចេកទេស​ដាំ​ដុះ​តាម​ទម្លាប់​ផ្តោតលើ​ការគ្រប់គ្រង​ផ្នែក​នីមួយៗ​នៃ​គុណភាព​ដី​មានដូចជា ការ​ភ្ជួរ​រាស់​ដើម្បីឱ្យ​ដី​ធូរ និង​កំចាត់​ស្មៅ​ចង្រៃ​មួយចំនួន ការប្រើប្រាស់​ជី (​គីមី​និង​សរីរាង្គ​) ដើម្បី​ផ្តល់​សារធាតុចិញ្ចឹម​ដល់​ដំណាំ និង​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​ដើម្បី​កំចាត់​សត្វល្អិត ស្មៅ និង​ជំងឺ​ផ្សេងៗ​។ ដូច្នេះ ការស្តារ​ជីជាតិ​ដី​ឡើង​វិញ​និង​ការបង្កើន​គុណភាព​ដី​តាមរយៈ​ការ​ដាំ​ដំណាំ​ចម្រុះ​ជាប់​ជាប្រចាំ និង​ក្នុង​ចន្លោះ​ពេល​សមស្រប​ជួយ​បង្កើន​បរិមាណ​សារធាតុចិញ្ចឹម កាត់បន្ថយ​ជា​អប្ប​បរិ​មា​នៃ​ការបាត់បង់​ទឹក និង​សារ ធាតុ​ចិញ្ចឹម បង្កើន​មុខងារ​ជីវសាស្ត្រ​ចម្រុះ​របស់​ដី និង​លើកកម្ពស់​អន្តរ​កម្ម​ជីវសាស្ត្រ​ដែល​ផ្តល់​សារៈប្រយោជន៍​ជាច្រើន​ក្នុង​ប្រព័ន្ធ​ដាំ​ដុះ​។​

​តាមរយៈ​ការស្រាវជ្រាវ​បាន​វាយតម្លៃ​ពី​ប្រសិទ្ធភាព​កសិកម្ម​អភិរក្ស​ទាំង​ទិន្នផល ប្រាក់ចំណេញ និង​បម្រែបម្រួល​ជីជាតិ​ដី​ដោយ​គ្របដណ្តប់​លើ​លក្ខខណ្ឌ​ក្សេត្រ​បរិស្ថាន​ចម្រុះ​នៃ​ផលិតកម្ម​ដំណាំ​ទាំង​តំបន់​ទំនាប​កណ្តាល និង​ខ្ពង់រាប​នៅក្នុង​ខេត្ត​បាត់ដំបង កំពង់ធំ កំពង់ចាម និង​ព្រះវិហារ ត្រូវ​បាន​សិក្សា និង​ចងក្រង​ឡើង​ដើម្បី​បង្កើត​ជា​ភស្តុតាង​សំរាប់​ជំនួយ​ដល់​អ្នក​រៀបចំ​គោលនយោបាយ​ប្រើប្រាស់ និង​គ្រប់គ្រង​ដី ក៏​ដូច​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដើម្បី​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

– ឥទ្ធិពល​នៃ​បច្ចេកទេស​កសិកម្ម​អភិរក្ស​លើ​ប្រសិទ្ធភាព​ផ្នែក​ផលិតកម្ម និង​សេដ្ឋកិច្ច​
​លទ្ធផល​នៃ​ការវាយតម្លៃ​ពី​ប្រសិទ្ធភាព​ផលិតកម្ម និង​សេដ្ឋកិច្ច​នៃ​ការអនុវត្ត​បង្គុំ​បច្ចេកទេស​កសិកម្ម​អភិរក្ស​នៅ​កម្រិត​ស្រែ​/​ចម្ការ​កសិករ​បង្ហាញ​ថា ក្នុង​ដំណាក់កាល​នៃ​ការផ្លាស់ប្តូរ​មក​អនុវត្ត​កសិកម្ម​អភិរក្ស​ដោយ​បញ្ឈប់​ការដុត​កាកសំណល់​ដំណាំ កាត់បន្ថយ​ការ​ភ្ជួរ​រាស់ និង​ដាំ​ដំណាំ​គម្រប​ដី​អំបូរ​សណ្តែក​ក្រោយ​ប្រមូល​ផល ដំណាំ​កសិករ​ទទួលបាន​កំណើន​ទាំង​ទិន្នផល និង​ប្រាក់​ចំណេញ​។ ចំពោះ​ផលិតកម្ម​ស្រូវ​ទំនាប​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង​លើ​ប្រភេទ​ដី​ព្រៃ​ខ្មែរ (​ដីខ្សាច់​ខ្សត់​ជីជាតិ​ពី​ធម្មជាតិ​) ស្ថិតក្នុង​ស្រុក​បាណន់​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ​២០១៩ ទិន្នផល​ស្រូវ មាន​ការកើនឡើង​ជា​មធ្យម ១​តោន​/​ហ​.​ត ក្រោយ​ពី​ការអនុវត្ត​កសិកម្ម​អភិរក្ស (​ទិន្នផល​មធ្យម ៣,៨ តោន​/​ហ​.​ត​) បាន​រយៈពេល​០២​ឆ្នាំ បើ​ប្រៀបធៀប​នឹង​បច្ចេកទេស​ដាំ​ដុះ​តាម​ទម្លាប់​កសិករ (​ទិន្នផល​មធ្យម ២,៨៣ តោន​/​ហ​.​ត​)​។
​បើទោះបីជា​ថ្លៃដើម​ផលិតកម្ម​រវាង​បច្ចេកទេស​ទាំងពីរ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា កំណើន​ទិន្នផល​ស្រូវ​ជួយ​ឱ្យ​កសិករ​ទទួលបាន​ប្រាក់ចំណេញ​បន្ថែម​មធ្យម​ចំនួន ៣៤៨ ដុល្លារ​អាមេរិក​/​ហ​.​ត (​ក្រា​ហិ្វច​ទី ២)​។​

​លទ្ធផល​នៃ​ការពិសោធន៍​ប្រៀបធៀប​បច្ចេកទេស​ដាំ​ដុះ​លើ​ចម្ការ​កសិករ​ដែល​នៅ​ជិត​គ្នា​បានបង្ហាញ​ថា ចំពោះ​ផលិតកម្ម​ដំណាំ​ពោត​នៅ​តំបន់​ខ្ពង់រាប​លើ​ប្រភេទ​ដីខ្មៅ Mollisol ក្នុង​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ក្នុង​ឆ្នាំ​២០១៩ បានបង្ហាញ​ថា ការ​ដាំពោត​លើ​ដំណាំ​គម្រប​ដី (​ចំណាយ​សរុប​ចំនួន ៥៥៣ ដុល្លារ​អាមេរិក​/​ហ​.​ត​) បាន​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ប្រមាណ ២១% បើ​ប្រៀបធៀប​នឹង​ការដាំដុះ​តាម​ទំលាប់ អាស្រ័យ​លើ​ការ​ភ្ជួរ​រា​ស់ (៧០២​ដុល្លារ​/​ហ​.​ត​)​។
​បើទោះបីជា​មាន​ការកាត់បន្ថយ​បរិមាណ​ជី​ក្នុង​កម្រិត​ទាប​ជាង​លើ​បច្ចេកទេស​ដាំ​ដុះ​ដោយ​ផ្ទាល់​លើ​ដំណាំ​គម្រប​ដី (N:55, P:23, K:0) ធៀប​នឹង​ការដាំដុះ​តាម​ទំលាប់ (N:87, P:46, K:0) ក៏​ដំណាំ​ពោត​មាន​ទិន្នផល​ស្មើ​គ្នា​រវាង​បច្ចេកទេស​ទាំងពីរ ខណៈ​ការដាំ​លើ​គម្រប​ដី​ស្រស់​ផ្តល់​ប្រាក់​ចំណេញ​ប្រហែល ១២% ឬ ១១៧ ដុល្លារ​/​ហ​.​ត ខ្ពស់​ជាង​ការដាំដុះ​តាម​ទំលាប់​។​

– ឥទ្ធិពល​ប្រព័ន្ធ​នៃ​ការ​ភ្ជួរ​រាស់​លើ​ការហូរ​ច្រោះ​ដី​
​ការហូរ​ច្រោះ​ដី​មិន​ត្រឹមតែ​ជា​មូលហេតុ​ដ៏​ចម្បង​ក្នុង​ចំណោម​យន្តការ​ផ្សេងៗ ដែល​បង្ក​ឱ្យ​មានកា​រសិក​រេ​ចរិល​គុណភាព​ដី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្ក​ការបំពុល​បរិស្ថាន ពិសេស​ប្រភពទឹក​ផ្នែក​ខាងក្រោម​នៃ​ទី​ជម្រាល ការបំផ្លាញ​បណ្តាញ​ប្រភពទឹក​ធម្មជាតិ​រួមមាន​៖ ព្រែក ស្ទឹង ទន្លេ​ជា​ដើម បង្កឡើង​ដោយ​ដំណើរ​កំណក​កករ (Sedimentation) ធ្វើឱ្យ​រីង​ខះ​ប្រភពទឹក​។ ការណ៍​នេះ​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការបាត់បង់​ជីវចម្រុះ​ក្នុង​ដី លើដី និង​ក្នុង​ទឹក​។​

​លទ្ធផល​នៃ​ការសិក្សា​អំពី​ឥទ្ធិពល​ប្រព័ន្ធ​នៃ​ការ​ភ្ជួរ​រាស់​មកលើ​ផលិតកម្ម​ដំណាំ​ពោត​លើ​ចម្ការ​កសិករ​ដោយ​ប្រៀបធៀប​បច្ចេកទេស ១. ដាំ​ដុះ​តាម​ទំលាប់​អាស្រ័យ​លើ​ការ​ភ្ជួរ​រាស់​ដើម្បី​រៀបចំ​ដី ២. ការប្រើប្រាស់​ដំណាំ​គម្រប​ដី​ជា​ជី​ស្រស់​ដោយ​ភ្ជួ​រលុប និង ៣. ការដាំ​លើ​ដំណាំ​គម្រប​ដី​ដោយ​គ្មាន​ការ​ភ្ជួរ​រាស់​តាម​គោលការណ៍​កសិកម្ម​អភិរក្ស ដែល​មាន​កម្រិត​ជម្រាល​ផ្សេងគ្នា (៣% និង ៥%) លើ​ប្រភេទ​ដី​ខ្មៅ Cambisols នៅក្នុង​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង​ក្នុង​រដូវ​ដាំ​ដុះ​ឆ្នាំ​២០១៩ បានបង្ហាញ​ថា ការដាំដុះ​តាម​ទម្លាប់​ដោយ​អាស្រ័យ​លើ​ការ​ភ្ជួរ​រាស់​ដើម្បី​រៀបចំ​ដី បង្ក​ការហូរ​ច្រោះ​ដី​ក្នុង​បរិមាណ​ដ៏​គួរឱ្យ​ព្រួយបារម្ភ ទាំង​ដី​ដែល​ស្ថិត​ក្នុង​កម្រិត​ជម្រាល​ទាប និង​មធ្យម​។ ក្រាហ្វិក​ទី ៥ បង្ហាញ​ពី​ឥ​ទិ្ធ​ពល​ប្រព័ន្ធ​នៃ​ការ​ភ្ជួរ​រាស់​មកលើ​បរិមាណ​នៃ​ការហូរ​ច្រោះ​ដី​។ ការ​ភ្ជួរ​រាស់​បង្ក​ឱ្យ​មាន​ការបាត់​បង់​ដី​ស្រទាប់ លើ​ប្រមាណ ១០,៥ តោន​/​ហ​.​ត​/​ឆ្នាំ ក្នុង​កម្រិត​ជម្រាល ៣% ខណៈ​បរិមាណ​ហូរ​ច្រោះ​មាន​ការកើនឡើង​រហូត​ដល់ ៤២ តោន​/​ហ​.​ត​/​ឆ្នាំ ក្នុង​កម្រិត​ជម្រាល ៥%​។​

​តាម​ការប៉ាន់ស្មាន បរិមាណ​ដី​ដែល​បាត់បង់​ដោយ​ហូរ​ច្រោះ បាន​នាំយក​នូវ​បរិមាណ​សារធាតុចិញ្ចឹម​ចំបងៗ​ក្នុង​បរិមាណ​យ៉ាង​ច្រើន​រួម​មាន​៖ កា​បោនសរីរាង្គ​នៃ​ដី ចន្លោះ​ពី ២១៨ – ៨៧៤ គ​.​ក្រ​/​ហ​.​ត​/​ឆ្នាំ អាសូត​សរុប ចន្លោះ​ពី ២២ – ៨៩ គ​.​ក្រ​/​ហ​.​ត​/​ឆ្នាំ ផូស្វ័រ​ចន្លោះ​ពី ១០០ – ៤២៤ គ​.​ក្រ​/​ហ​.​ត​/​ឆ្នាំ និង​ប៉ូ​តា​ស្យូម​ប្រមាណ ២,៥ – ១០,៦ គ​.​ក្រ​/​ហ​.​ត​/​ឆ្នាំ​។

​ការបាត់បង់​ដី​ដាំ​ដុះ​ស្រទាប់​លើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នឹង​ឆ្ពោះទៅរក​ការ​សឹក​រេ​ចរិល​ដី​ធ្ងន់ធ្ងរ ឬ​អាច​ឈាន​ទៅ​កាន់​ដំណើរ​រហោស្ថាន​កម្ម​នាពេល​ខាង​មុខ​ព្រោះ​ធនធាន​ដី​កសិកម្ម​ត្រូវ​បាន​ចាត់ថ្នាក់​ជា​ប្រភេទ​ធនធាន​មិន​កកើត​ឡើងវិញ ប្រសិនបើ​គ្មាន​ការចាត់វិធានការ​គ្រប់គ្រង​ដី​សមស្រប​ដើម្បី​ទប់ស្កាត់​និន្នាការ​នេះ​។ ការហូរ​ច្រោះ​ដី​ខាងលើ​គឺជា​ឬ​សគល់​នៃ​ការបាត់បង់​ស្ថេរភាព និង​សមត្ថភាព​ផលិត​របស់​ដី​។ ហេតុនេះ ស្ថេរភាព​ទម្រង់ដី សមត្ថភាព​ក្នុង​ការ​ស្តុក​ទុក​សារធាតុចិញ្ចឹម​និង​ទឹក សកម្មភាព​ជីវសាស្ត្រ​របស់​ដី​ត្រូវបាន​បំផ្លាញ ខណៈ​បង្កើន​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ដី​ទៅ​ក្នុង​បរិយាកាស បង្កើន​សំពាធ​ស្មៅ​ចង្រៃ និង​ភាព​ងាយ​រងគ្រោះ​របស់​ដំណាំ​ទៅ​នឹង​ការបំផ្លាញ​ពី​ជំងឺ និង​សត្វល្អិត​ចង្រៃ​។

កត្តា​ទាំង​នេះ​បង្ខំ​ឱ្យ​កសិករ​ត្រូវ​បង្កើន​ការចំណាយ​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​លើ​ថ្លៃដើម​ផលិតកម្ម ក្នុង​ការប្រើប្រាស់​ជីគីមី​កសិកម្ម​ដើម្បី​បំពេញតម្រូវការ​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ បង្កើន​បរិមាណ​និង​ការប្រើប្រាស់​កាន់តែ​ញឹកញាប់​ឡើងៗ​នូវ​ថ្នាំ​កសិកម្ម​ដើម្បី​កំចាត់​ស្មៅ​ចង្រៃ កំចាត់​សត្វល្អិត និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​មកលើ​ដំណាំ ហើយ​ជា​លទ្ធផល វា​ធ្វើឱ្យ​សុខភាព​ដី​ធ្លាក់ចុះ ហើយ​ប្រាក់​ចំណេញ​ត្រូវបាន​កាត់បន្ថយ​។​

ករណី​សិក្សា​មួយ​បង្ហាញ​ថា ក្នុង​ឆ្នាំ​ទី​១​នៃ​ការអនុវត្ត​ការប្រើប្រាស់​ដំណាំ​គម្រប​ដី ជី​ជា​ជី​ស្រស់​បរិមាណ​ដីស្រទាប់លើ​បាន​បាត់បង់​ប្រមាណ ៤ តោន​/​ហ​.​ត​/​ឆ្នាំ ឬ ៦០% តិច​ជាង​ការ​ភ្ជួរ​រាស់​តាម​ទំលាប់ (១០,៤៥ តោន​/​ហ​.​ត​/​ឆ្នាំ​) នៅ​កម្រិត​ជម្រាល ៣% ខណៈ​ការហូរ​ច្រោះ​ដី​មាន​បរិមាណ​តែ ៣ តោន​/​ហ​.​ត​/​ឆ្នាំ លើ​ប្រព័ន្ធ​នៃ​ការដាំ​លើ​ដំណាំ​គម្រប​ដី​ស្រស់​ដោយ​គ្មាន​ការ​ភ្ជួរ​រាស់​តាម​គោលការណ៍​កសិកម្ម​អភិរក្ស ឬ ៩២% តិច​ជាង​ការ​ភ្ជួរ​រាស់​តាម​ទម្លាប់ (៤២ តោន​/​ហ​.​ត​/​ឆ្នាំ​) នៅ​កម្រិត​ជម្រាល ៥%​។ បរិមាណ​នៃ​ការហូរ​ច្រោះ​នឹង​មាន​ការថយចុះ ឬ​ឈានទៅ​លុប​បំបាត់​ទាំងស្រុង​នៅពេល​ដែល​កសិករ​អនុវត្ត​ការដាំដុះ​តាម​គោលការណ៍​កសិកម្ម​អភិរក្ស​នៅ​ឆ្នាំ​បន្តបន្ទាប់​។​

– ឥទ្ធិពល​នៃ​ប្រព័ន្ធ​ការ​ភ្ជួរ​រាស់​លើ​បរិមាណ​ស្តុក​កា​បោនសរីរាង្គ​នៃ​ដី​
​កា​បោនសរីរាង្គ​នៃ​ដី គឺជា​សមាសធាតុ​ដ៏​សំខាន់​របស់​សារធាតុសរីរាង្គ​ដី​។ ការ​បោន​សរីរាង្គនៃ​ដី​មាន​មុខងារ​ដ៏​សំខាន់​ដែល​រួមចំណែក​ក្នុង​ផលិតកម្ម​ស្បៀង ព្រម​ទាំង​ការ​បន្ស៊ាំ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​សម្រេច​កម្មវត្ថុ​នៃ​ផែនការ​អភិវឌ្ឍន៍​សាកល​ប្រកបដោយ​ចេរភាព​។

​ដី​ដែល​ផ្ទុក​បរិមាណ​សារធាតុសរីរាង្គ​ច្រើន​មាន​សមត្ថភាព​ទ្រទ្រង់​សារធាតុចិញ្ចឹម​ដល់​ដំណាំ បង្កើន​បរិមាណ​ស្តុក​ទឹក​ដែល​កត្តា​ទាំងពីរ​នេះ​រួមចំណែក​ក្នុង​ការបង្កើន​ជីជាតិ​ដី និង​លើកកម្ពស់​ផលិតភាព​ស្បៀង​។ កា​បោនសរីរាង្គ​នៃ​ដី​បង្កើន​ស្ថេរភាព​ទម្រង់ដី បង្ក​ភាពងាយស្រួល​នៃ​លំហូរ​អុកស៊ីសែន​និង​ទឹក​ទៅ​ក្នុង​ស្រទាប់ដី​ខាងក្រោម និង​ទ្រទ្រង់​ការលូតលាស់​របស់​ដំណាំ​។ លើស​នេះ​ទៀត កា​បោន​សរីរាង្គនៃ​ដីក៏​រួមចំណែក​ក្នុង​ដំណើរប​ន្សុ​ទ្ធ​ទឹក​ក្នុង​ដី​ផងដែរ​។
​ការជំរុញ​ដំណើរ​ខនិជកម្ម​នៃ​កា​បោនសរីរាង្គ​នៃ​ដី​ធ្វើឱ្យ​ដី​ក្លាយ​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស​។​

ការផ្លាស់ប្តូរ​ការប្រើប្រាស់​ដី​មាន​ឥទ្ធិពល​លើ​ការ​ស្តុក​កា​បោនសរីរាង្គ​នៃ​ដី​។ ការបំលែង​ដី​ព្រៃ​មក​ជា​ដី​កសិកម្ម ធ្វើឱ្យ​មាន​ការធ្លាក់ចុះ​បរិមាណ​ស្តុក​កា​បោនសរីរាង្គ​នៃ​ដី​។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ពី​ឥទ្ធិពល​នៃ​ការ​ភ្ជួរ​រាស់​លើ​ផលិតកម្ម​ស្រូវ​អាស្រ័យ​លើ​ការស្រោចស្រព​លើ​ប្រភេទ​ដី​ព្រៃ​ខ្មែរ ក្នុង​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹង​ជី​និត ស្ថិតក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បានបង្ហាញ​ថា បរិមាណ​ស្តុក​កា​បោនសរីរាង្គ​នៃ​ដី (Soil organic carbon stock) ក្នុង​ស្រទាប់​ពី ០-40 cm បាន​ថយ​ក្នុង​អត្រា​ចន្លោះ​ពី ០,៤ – ០,៩ តោន​/​ហ​.​ត​/​ឆ្នាំ អាស្រ័យ​លើ​អាំង​តង់​ស៊ីតេនៃ​ប្រព័ន្ធ​ដាំដុះ​ដំណាំ​ស្រូវ​ជាមួយការ​ភ្ជួ​ររាស់​ច្រើនសារ​ដើម្បី​រៀបចំ​ដី ក្រោយពី​ការផ្លាស់ប្តូរ​ដីព្រៃ​ធម្មជាតិ​មក​ជា​ដីស្រែ​ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​។

​ក្រោយពី​ការផ្លាស់ប្តូរ​ការប្រើប្រាស់​ដី​ពី​ការដាំដុះ​តាម​ទម្លាប់​មក​ការអនុវត្ត​កសិកម្ម​អភិរក្ស​រយៈពេល ០៤​ឆ្នាំ ដោយ​លុបបំបាត់​ទាំងស្រុង​ការ​ភ្ជួរ​រាស់ រួម​បញ្ចូល​ជាមួយ​ការប្រើប្រាស់​ដំណាំ​គម្រប​ដី​អំបូរ​សណ្តែក​ក្រោយពី​ប្រមូល​ផល​ស្រូវ​រួច បរិមាណ​ស្តុក​កា​បោនសរីរាង្គ​មានការ​កើន​ឡើង​ក្នុង​អត្រា​ចន្លោះ​ពី ០,៧ – ១,២ តោន​/​ហ​.​ត​/​ឆ្នាំ ក្នុង​ជម្រៅ ០-40 cm (​ក្រា​ហិ្វច​ទី​៧)​។​

​លទ្ធផល​នៃ​ការសិក្សា​បាន​បង្ហាញថា បច្ចេកទេស​កសិកម្ម​អភិរក្ស​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម បង្កើន​ទិន្នផល និង​ប្រាក់ចំណេញ​របស់​កសិក​រ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ស្តារឡើងវិញ​ជីជាតិ​ដី​តាម រយៈ​ប្រសិទ្ធភាព​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការហូរ​ច្រោះ​ដី បង្កើន​ការចាប់យក​កាបោន​ពី​បរិយាកាសម​កស្តុក​ទុក​ក្នុង​ដី​ថែមទៀត​ផង​។ ដូច្នេះ ការអនុវត្ត​ការដាំដុះ​តាម​គោលការណ៍​បច្ចេកទេស​កសិកម្ម​អភិរក្ស​រួមចំណែ​កលើ​ក​កម្ពស់ ផលិតភាព​ដំណាំ​និង​សន្តិសុខ​ស្បៀង កែប្រែ​ជីជាតិ​ដី និង​បង្កើន​ភាព​ធន់រ​បស់​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​ទៅ​នឹង​ឥទ្ធិពល នៃ​ការ​ប្រែប្រួ​អាកាសធាតុ និង​ឆ្ពោះទៅរក​ការធ្វើ​ផលិកម្ម​កសិកម្ម​ប្រក​បដោយ​និរន្តរភាព​។​

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖
– បណ្ឌិត សេង វ៉ាង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម (០១២ ៨០៤ ១៨១)​។​
– លោក ឡេង វី​រ៉ា អនុប្រធាន​ការិយាល័យ (០១២ ៣២១ ៥៦៨)​។​

Filed in: ព័ត៌មានជាតិ