ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ទីបំផុត​លោក សម រង្ស៉ី នៅតែ​មិន​ហ៊ាន​ភ្នាល់​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត ជុំវិញ​ការ​បំភ្លៃ​រឿង​សញ្ញាបត្រ​យោធា​អាមេរិក​

ទីបំផុត​លោក សម រង្ស៉ី នៅតែ​មិន​ហ៊ាន​ភ្នាល់​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត ជុំវិញ​ការ​បំភ្លៃ​រឿង​សញ្ញាបត្រ​យោធា​អាមេរិក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រហូតមក​ដល់​រសៀល​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ លោក សម រង្ស៉ី មេក្រុម​ប្រឆាំង​ក្រៅច្បាប់ នៅតែ​មិន​បង្ហាញ​ប្រតិកម្ម​ណាមួយ​ចំពោះ​ការ​បបួល​ភ្នាល់​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ករណី​ទណ្ឌិត​រូបនេះ​បាន​បំភ្លៃ​ថា សញ្ញាបត្រ​របស់ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទទួលបាន​ពី សាលា​បណ្ឌិតសភាយោធា​អាមេរិក (United States Military Academy) ឬ​ហៅ​កាត់​ថា West Point ជា​សញ្ញាបត្រ​ប្រភេទ​កម្រិត​ទី​២ ឬ​សញ្ញាបត្រ​យោគយល់​។​

​ការ​មិន​ហ៊ាន​ចេញ​មក​ភ្នាល់​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នៅពេលនេះ​បាន​បង្ហាញថា សម រង្ស៉ី ជា​អ្នកនយោបាយ​ចាស់វស្សា​កំសាកញី អ្នកនយោបាយ​អង្ករ​កំប៉ុង ធ្វើ​នយោបាយ​គ្មាន​យុទ្ធសាស្ត្រ និង​គ្មាន​ទំនួល​ខុស​ត្រូវ ហើយ​ក៏​បង្ហាញឲ្យឃើញច្បា​ស់ថា អ្វី​ដែល​ខ្លួន​បាន​និយាយ​មួលបង្កាច់ មិនមែន​ជា​ការពិត​នោះ​ឡើយ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នាពេល​អនាគត​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចេញ​សារ​ពិសេស​មួយ​ជា​ថ្មី​ម្តង​ទៀត​ផ្ញើ​ជូន លោក សម រង្ស៉ី អ្នកនយោបាយ​ចាស់វស្សា ដើម្បី​ឱ្យ​បញ្ជាក់​ភស្តុតាង និង​បបួល​ភ្នាល់​ជុំវិញ​ការព្យាយាម​បង្ខូច​កិត្តិយស សញ្ញាបត្រ​សាលា​បណ្ឌិតសភាយោធា​អាមេរិក​។​

​នៅក្នុង​លិខិត​នេះ​បានសរសេរថា «​ដើម្បី​ការពារ​នូវ​កិត្តិយស និង​សេចក្តីថ្លៃថ្នូ​របស់​ខ្ញុំ ក៏​ដូច​ជា​របស់​និស្សិត​នាយទាហាន​ខ្មែរ​ជាច្រើន​រូប​ដែល​កំពុង​សិក្សា និង​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា West Point និង​សាលា​បណ្ឌិតសភា​ផ្សេង​ទៀត​របស់​សហរដ្ឋអាមេរិក និង​នៅតាម​ប្រទេស​នានា​លើ​សកលលោក ខ្ញុំ​បាន​ទាមទារ​ឱ្យ​លោក សម រង្ស៊ី ធ្វើ​ការបង្ហាញ​នូវ​ភស្តុតាង ដើម្បី​ការពារ​នូវ​ពាក្យសម្តី​ក្នុង​ចេតនា​មាក់ងាយ​របស់គាត់ តាមរយៈ​ការ​ភ្នាល់​គ្នា​»​។​

​លោក​បាន​បន្តថា​៖ «​ជា​ការឆ្លើយតប​នៅពេលនោះ លោក សម រង្ស៊ី មិន​ត្រឹមតែ​មិន​ហ៊ាន​ធ្វើការ​ភ្នាល់​នោះទេ ប៉ុន្តែ​បែរជា​បង្វែរ​ប្រធានបទ ហើយ​ព្រមទាំង​លើកឡើងថា “​មិន​ចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា​ដូច​កូនក្មេង​ទេ​”​។ sic. អ្វី​ដែល​ខ្ញុំ​ស្មាន​មិន​ដល់ គឺ​អ្នកនយោបាយ​ចាស់វស្សា​ម្នាក់នេះ មិន​ត្រឹមតែ​ខ្វះ​ភាពក្លាហាន ដើម្បី​ការពារ​អំណះអំណាង​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរជា​គាត់​នៅ​តែ​បន្ត​វាយប្រហា​ខ្ញុំ​រឿង​សញ្ញាប័ត្រ “​ប្រភេទ​២” ឬ “​សញ្ញាប័ត្រ​យោគយល់​” ដដែលៗ ហើយ​ព្រមទាំង​វាយប្រហារ​មាក់ងាយ ទៅលើ​និស្សិត​ខ្មែរ​ជា​ច្រើន​នាក់​ទៀត ដែល​រៀន​នៅ​ក្រៅប្រទេស ដោយ​ថា​សាកលវិទ្យាល័យ​បរទេស​ផ្ដល់​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាប័ត្រ​យោគយល់ អោយ​និស្សិត​ទាំងនោះ​»​។​

​លោក​បាន​បន្តថា និស្សិត​ខ្មែរ​ដែល​ធ្លាប់​បាន​សិក្សា ឬ​កំពុង​សិក្សា​នៅ​ក្រៅ​ប្រទេស​ទាំងអស់​ប្រហែលជា​យល់​ច្បាស់​ហើយ​ថា តើ​ពួកគេ​ត្រូវ​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ខ្លះ ទម្រាំ​បាន​ទទួល​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ពី​បណ្តាសា​លានៅ​ក្រៅប្រទេស​។ ជាថ្មី​ម្ដងទៀត​ដើម្បី​ជា​ការការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់ ក្នុងនាម​ជា​និស្សិត​ម្នាក់​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ក្រៅប្រទេស និង​ដើម្បី​ជា​តំណាង​ឲ្យ​និស្សិត​ខ្មែរ​ទាំងអស់​ដែល​រៀន​នៅ​ក្រៅប្រទេស​ដែល​ត្រូវ​លោក សម រង្សី មើលងាយ លោក ហ៊ុន ម៉ា​ណែ​ត សូម​បបួល​លោក សម រង្ស៊ី ធ្វើការ​ភ្នាល់​គ្នា​ម្ដង​ទៀត ហើយ​សង្ឃឹមថា​លោក សម រង្ស៊ី នឹង​មិន​ប្រើ​យុទ្ធសាស្ត្រ​មាន់​ត្រចៀកស​ម្ដង​ទៀត​ទេ (​មាន់​ត្រចៀកស គឺ​វាយ​គេ​ពីក្រោយ​ខ្នង ដល់​គេ​បក​មក​វាយ​តប​វិញ រត់គេច​បាត់​ដល់​ពេល​គេ​ដើរចេញ គឺ​វា​ចាប់ផ្តើម​ដេញ​វាយ​គេ​ពីក្រោយ​ខ្នង​ទៀត​)​នោះទេ​។​

​លក្ខណ្ឌ​នៃ​ការ​ភ្នាល់​នេះ​ត្រូវបាន​លោក ហ៊ុន ម៉ា​ណែ​ត រៀបរាប់​ដូច្នេះ​ថា​៖
«​ខ្ញុំ​បាន​រៀន​នៅ​បណ្ឌិតសភាយោធា​អាមេរិក (West Point) ថ្នាក់​បរិញ្ញាបត្រ​, នៅ​សាកលវិទ្យាល័យ​ញូវយ៉ក (New York University) ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង នៅ​សាកលវិទ្យាល័យ​ប្រ៊ី​សស្តុល (Bristol University) នៅ​ចក្រភព​អង់គ្លេស ថ្នាក់បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​។​

​បើសិនជា​លោក សម រង្ស៊ី អាច​អោយ​សាលា​ទាំងបី​នេះ​បញ្ជាក់ថា ហ៊ុន ម៉ា​ណែ​ត កាល​នៅ​រៀនទី​នោះ​គឺ​គ្មាន​សមត្ថភាព ឬ​រៀន​ក្រោម​ស្តង់ដា​របស់​សាលា ហើយ​សាលា​បាន​ផ្ដល់​សញ្ញាបត្រ​ឱ្យ ហ៊ុន ម៉ា​ណែ​ត ដែល​ជា​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់ ខ្ញុំ​នឹង​លាលែង​ពី​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី របស់​គណបក្ស​ប្រជាជន​។
​ផ្ទុយទៅវិញ បើ​លោក សម រង្ស៊ី មិន​អាចឲ្យសាលា​បញ្ជាក់​ជា​ផ្លូវការ​ថា សញ្ញាប័ត្រ​ដែល​សាលា​ទាំងនោះ​ផ្តល់អោយ ហ៊ុន ម៉ា​ណែ​ត ជា​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់​ទេនោះ សូម​លោក​សម រង្ស៊ី លាឈប់​ពី​ឆាក​នយោបាយ​ចាប់ពីពេលនេះ​តទៅ​។​

​ករណី​លោក សម រង្ស៊ី ឯកភាព ដើម្បី​អោយមាន​តម្លាភាព​ក្នុង​ការបញ្ជាក់​នេះ យើង​អាច​រៀបចំ​ក្រុម​ការងារ​ចម្រុះ​មួយ ដែល​រួម​មាន​ភាគី​ខាង​លោក សម រង្ស៊ី និង​ភាគី​ខាង​ខ្ញុំ ដើម្បី​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​សាលា​ទាំងបី​ដែល​ខ្ញុំ​ធ្លាប់​រៀន​។ បន្ថែម​លើ​នេះ យើង​ក៏​អាចអោយ​ក្រុមការងារ​របស់​វិទ្យុ​អាស៊ីសេរី​, VOA, RFI,…,​។​ល​។ ទៅ​យក​ពត៌មាន​ផ្ទាល់​តែម្តង កុំអោយ​លោក​បារម្ភ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​សម្ពាធ​ទៅលើ​សាលា​ទាំងបី​នោះ​មិន​អោយ​បញ្ជាក់​ការពិត​។​

​តើ​លោក សម រង្ស៊ី ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ទេ​?
​ខ្ញុំ​សង្ឃឹមថា​លោក សម រង្សី នឹង​មិន​ចេញ​សារ​ដូច​លើក​មុន ដែល​សុំ​មិន​ចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា​ដូច​កូនក្មេង​។ ព្រោះ​កូន​ក្មេង​ម្នាក់​នេះ​លែង​ជឿ​អ្នក​នយោបាយ​ចាស់វស្សា​ដែល​និយាយ​បាតដៃ​ខ្នង​ដៃ ឬ​ប្រើ​យុទ្ធសាស្ត្រ​មាន់​ត្រចៀកស​ទៀតហើយ​។​

​ខ្ញុំ​សង្ឃឹមថា​អ្នកនយោបាយ​ចាស់វស្សា​ដូច​លោក សម រង្ស៊ី ប្រាកដជា​មាន​ភាព​ហានក្លា ក្នុង​ការការពារ​នូវ​អំណះអំណាង​របស់​ខ្លួន ដែល​បាន​លើកឡើង​ជា​សាធារណៈ​ម្តង​ហើយ ម្តងទៀត ដើម្បី​វាយប្រហារ​ក្មេងជំនាន់ក្រោយ​ដូចជា​រូបខ្ញុំ​។​
​លោក សម រង្ស៊ី បាន​វាយប្រហារ​ឪពុក​របស់​ខ្ញុំ​ជា​ច្រើន​ទស្សវត្ស​ហើយ ប៉ុន្តែ​ទៅ​មុខ​មិន​រួច​។ ឥឡូវ​បែរ​មក​វាយប្រហារ​លើ​ខ្ញុំ​ដែល​ជា​ក្មេងជំនាន់ក្រោយ​ទៅវិញ​។
​បើ​លោក​ជ្រុល​ជា​ធ្វើ​អញ្ចឹង​ទៅហើយ សូម​លោក​បង្ហាញ​ភាពក្លាហាន​ផង​ទៅ កុំ​អោយ​ក្មេង​មើលស្រាល​ថា​មនុស្ស​ចាស់វស្សា​តែ​គ្មាន​ភាព​ហានក្លា ក្នុង​ការទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ឬ​ធ្វើ​។ ណា​មួយ​លោក​មាន​អាយុ​ច្រើនជាង​ឪពុក​ខ្ញុំ​ផង គួរ​កុំ​អោយ​ខូច​ឈ្មោះ នៅ​ចំពោះមុខ​ក្មេងជំនាន់ក្រោយ​។​

​ជា​សីលធម៌​និង​គុណធម៌​ក្នុង​ការរស់នៅ ខ្ញុំ​តែងតែ​គោរព​មនុស្ស​ចាស់ទុំ​។ ប៉ុន្តែ​បើ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ អាង​តែមាន​អាយុ​ច្រើន​ហើយ ធ្វើ​ការងារ​គ្មាន​ការទទួលខុសត្រូវ ជាពិសេស​ធ្វើ​ការវាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​រូប​ខ្ញុំ នោះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ខ្ញុំ​ទេ​។ សូម​កុំ​ចោទថា​ខ្ញុំ​មិន​ស្គាល់​ចាស់ទុំ​»​។​

​ជុំវិញ​ករណី​នេះ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ខែ​តុលា ឆ្នាំ​២០១៩ ក៏​បាន​ចេញមុខ​ការពា​រ​ដល់​សញ្ញាបត្រ​ថ្នាក់​ឧត្តមសិក្សា​ទាំងអស់ ដែល​ផ្តល់​ដោយ​គ្រឹះស្ថានឧត្តមសិក្សា​នានា នៅ​សហរដ្ឋអាមេរិក​។
​ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការវាយប្រហារ​អំពី​គុណភាព​សញ្ញាបត្រ​របស់ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ផ្តល់​ដោយ សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point​។​

​អ្នកស្រី Emily V. Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក ធ្លាប់​បាន​បញ្ជាក់​ប្រាប់ Fresh News តាម Email ថា ជន​ទាំងឡាយ​ដែល​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​ថ្នាក់​ឧត្តមសិក្សា នឹង​ទទួលបាន​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ ប្រសិន​បើ​ពួកគេ​បំពេញ​តាម​លក្ខខណ្ឌ នៃ​គ្រឹះស្ថាន​សិក្សា​ទាំងនោះ​បាន ដោយ​មិន​ប្រកាន់​ប្រទេស​កំណើត​ទេ​។​

​អ្នកស្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​ថ្នាក់​ឧត្តមសិក្សា នឹង​ទទួលបាន​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ ប្រសិន​បើ​ពួកគេ​បំពេញ​តាម​លក្ខខណ្ឌ នៃ​គ្រឹះស្ថាន​សិក្សា​ទាំងនោះ​បាន​។ ប្រទេស​កំណើត​របស់​និស្សិត គឺ​មិនមែន​ជា​បញ្ហា​ឡើយ​»​។​

​លោកស្រី បាន​អួត​អំពី​គុណភាព​សិក្សា​នៅ​សហរដ្ឋអាមេរិក ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​គ្រឹះស្ថាន​ថ្នាក់​ឧត្តម​សិក្សា​របស់​អា​មេ​រិក មានឈ្មោះ​ល្បី​រន្ទឺ​ដោយសារ តែ​គុណភាព​គ្មាន​គូ​ប្រៀប ហើយ​អាច​ផ្តល់​ជំនាញ​ភាសា​អង់គ្លេស​យ៉ាង​ល្អ​ឥតខ្ចោះ ដើម្បី​ត្រៀម​សម្រាប់​អាជីព នាពេល​អនាគត​»​។​

​សូមបញ្ជាក់​ថា លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គឺជា​អគ្គមេបញ្ជាការ​រង នៃ​កង​យោពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។ ក្រៅពី​នោះ​លោក​មាន​តួនាទី និង​ដឹកនាំ​សកម្មភាព​ជាច្រើន​ទៀត ក្នុង​កិច្ចការរដ្ឋ និង​សង្គម​។ សម្រាប់​តំណែង​ក្នុង​បក្ស លោក​ក៏​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ផងដែរ​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ចប់​ការសិក្សា​ផ្នែក​យោធា នៅ​សាលា​បណ្ឌិត្យ​យោធា​អាមេរិក West Point, បញ្ចប់​ថ្នាក់​អនុបណ្ឌិត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និង​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ Bristol នៃ​ចក្រភព​អង់គ្លេស​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ