ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សាខា​កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាំយក​អាវ​រងា ជា​អំណោយ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ចាស់ជរា ប្រជាពលរដ្ឋ និង​ប្រជា​ការពា រ ចំនួន​៨៤៧​គ្រួសារ ក្នុង​ឃុំ​ទាំង ៤ ក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន

សាខា​កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន  នាំយក​អាវ​រងា ជា​អំណោយ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន  រ៉ានី  ហ៊ុន  សែន  ជូន​ដល់​ចាស់ជរា ប្រជាពលរដ្ឋ និង​ប្រជា​ការពា រ  ចំនួន​៨៤៧​គ្រួសារ ក្នុង​ឃុំ​ទាំង ៤  ក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ដឹកនាំ​សមាជិក​កិត្តិយស​សាខា​, ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សាខា អនុសាខា យុវជន​កាកបាទក្រហម​ខេត្ត និង​យុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ក៏​ដូចជា​បាន​នាំយក​អាវ​រងា និង​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ឧបត្ថម្ភ​ដល់​ចាស់ជរា ប្រជាពលរដ្ឋ​ដែល មាន​ជីវភាព​ខ្វះខាត​ដោយ សារ​វិបត្តិកូ​វីដ​-១៩ និង​ប្រជា​ករពារ​ភូមិ ចំនួន ៨៤៧​គ្រួសារ នៅក្នុង​ឃុំ​ទាំង​បួន នៃ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

លោកជំទាវ បាន ស្រីមុំ បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក អាណិតអាសូរ​ក្រៃលែង​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​ប្រធាន ជា​មាតា​មនុស្សធម៌​កម្ពុជា តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយ​គ្រោះមហន្តរាយ និង​ឧបទ្ទេហេតុ​ផ្សេងៗ នៅ​ទូទាំង​ប្រទេស​គ្រប់ពេលវេលា ដោយ មិន​មាន​ការរើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ នយោបាយ​អ្វី​ឡើយ ជាពិសេស​មិន​បណ្តោយ​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ មិន​បានដឹង និង​មិន​បាន​ជួយ​ដោះស្រាយ​នោះឡើយ ។ ជាក់ស្តែង​នៅក្នុង​រដូវរងា​នេះ សម្តេច​ទាំង​ទ្វេរ​បានប្រគល់​អាវ​រងា និង​ថវិកា​មួយចំនួន ជូន​ដល់​លោកតា លោកយាយ ជនពិការ និង​ប្រជា​ការពារ​ភូមិ ដែល​បាន​ខិតខំ​លះបង់​កម្លាំងកាយ​ចិត្ត​ចូលរួមចំណែក​ការពារ​សន្តិសុខ សណ្តាប់​ក្នុងភូមិ ។​

​លោកជំទាវ​បន្តថា កន្លង​មក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ជម្រុញ​គ្រប់​សកម្មភាព​ការងារ​មនុស្សធម៌ ឱ្យ​អនុវត្តន៍​ទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​០៧​ប្រការ​របស់​ចលនា​កាកបាទក្រហមកម្ពុជា ក្នុងការ​ឆ្លើយតបបាន​ទាន់​ពេល​វេលា​ចំពោះ​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ព្រមទាំង​បាន​ផ្តល់​ជា​សម្ភារៈ​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​ដល់ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ឧបទ្ទេវហេតុ ផ្សេងៗ​ដូចជា​៖ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ​អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍ ពលរដ្ឋ​មាន​ជីវភាព ខ្វះខាត គ្រួសារ​ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ មេរោគ អេដស៍ ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​សព​ខ្វះខាត ជាដើម ជា​ពិសេស​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ក៏ដូចជា​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ហើយ​ជាក់ស្តែង​នាពេលនេះ បើទោះបីជា​អំណោយ​ស្បៀង​ទាំងនេះ​មិន​បាន​បំពេញ​តាម​តំរូវការ​របស់​បងប្អូន​ពិតមែន តែ​ក៏​អាច​ដោះស្រាយបាន​មួយ​កំរិត​ផង​ដែរ ក្នុង​កាលៈទេសៈ​វិបត្តិកូ​វីដ​-១៩​នេះ​។​

​លោកជំទាវ ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខភាព ដោយ​ត្រូវ​រក្សា​អនាម័យ​ក្នុង​ការរស់នៅ​ជាប្រចាំ ដូចជា​៖ លាងដៃ​នឹង​សាប៊ូ ហូប​ទឹក​ឆ្អិន និង​សម្រាន​ក្នុង​មុង​ជានិច្ច ដើម្បី​ចៀសវាង​ការ​កើត​មាន​ជំងឺ​តម្កាត់​ផ្សេងៗ ជាពិសេស​ជំងឺ​កូវី​ដ​-១៩ ដែល​យើង​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង បង្ការ​ទប់ស្កាត់ ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ បំលែង​ថ្មី​(​អូ​មី​ក្រុង​) នៅក្នុង​សហគមន៍ ហើយ​ត្រូវ​រួម​គ្នា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ ការពារ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣​ការពារ ៣​កុំ ក្នុង​នោះ​បើ​បងប្អូន​មាន​បញ្ហា​សុខភាព ឬ​ករណី​សង្ស័យ សូម​ប្រញ៉ាប់ប្រញាល់ រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អោយ​ក្រុម​គ្រូពេទ្យ​ជំនាញ ធ្វើការ​ពិនិត្យ​សុខភាព ឬ​ធ្វើ​សំណាក និង​ទទួល​ការព្យាបាល​បាន​ទាន់ពេលវេលា​។​

​សូមបញ្ជាក់​ថា ចាស់ជរា ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត និង ប្រជា​ការពារ ទាំង​៤​ឃុំ គឺ​ឃុំ​សាលា​ក្រៅ ឃុំ​អូរអណ្តូង ឃុំ​ស្ទឹង​កាច់ និង​ឃុំ​ស្ទឹងត្រង់ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អាវ​រងា​១ ភួយ​១ ក្រមា​១ ជែល​លាងដៃ​(​កន្លះ​លីត្រ​) ២​ដប ,​ម៉ាស់ ៥​បន្ទះ និង​ថវិកា​ចំនួន ៥០០០០​រៀល ។​

Filed in: ព័ត៌មានជាតិ