ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​ស្រុក​តំបែរ​ត្រូវបាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ឯកឧត្តម​វេង​សាខុន​

អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​ស្រុក​តំបែរ​ត្រូវបាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ឯកឧត្តម​វេង​សាខុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​ស្រុក​តំបែរ ត្រូវបាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក ថ្ងៃ​សៅរ៍ ៦​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក ឃុំ ភូមិ សហការី អាជ្ញាធរ​ស្រុក កងកម្លាំងប្រដាប់អាវុធ និង​បងប្អូន​ប្រជាពលរដ្ឋ​។

​ជាបឋម លោ​ល សុខ សារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក​តំបែរ បាន​អាន​មតិ​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គពិធី​បាន​ជ្រាប​អំពី​ស្ថានភាព​ភូមិសាស្ត្រ រចនា​សម្ភ័ន្ធ​រដ្ឋបាល វឌ្ឍនភាព​លើ​ការអភិវឌ្ឍ​ស្រុក វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដែល​ស្រុក​បាននិងកំពុង​អនុវត្ត និង​ដំណើរការ​នៃ​ការសាងសង់​អគារ​រដ្ឋបាល​ថ្មី​នេះ​។​ល​។

​ភ្ជាប់​ទៅនឹង​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​ស្រុក​តំបែរ​ទទួលបាន​នាពេលនេះ លោក​អភិបាលស្រុក​បាន​ចូលរួម​អបអរសាទរ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​ប្រធាន​ក្រុមការងារ និង​សហការី​ទាំងអស់​ដែល​បាន​ខិតខំ​ពុះពារ យក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​នាម​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ បាន​លះបង់​កំលាំងកាយ​ចិត្ត និង​ធនធាន​ផ្ទាល់ខ្លួន កៀរគរ​សប្បុរសជន រៀបចំ​កសាង​អគារ​រដ្ឋបាល​នេះ​ឡើង​ទុក​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន់​តែ​មាន​ប្រសិទ្ធភាព ឲ្យស្រប​តាម​កំណើន​នៃ​សេវាកម្ម​សាធារណ​:​នៅ​ទូទាំង​ស្រុក​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ដែល​បាន​អញ្ជើញ​មក​ចូលរួម​អបអរសាទរ​នាឱកាស​នេះ ឯកឧត្តម​ក្នុងនាម​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត សម្តេច​មហា​ពញា​ចក្រី​ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី ប្រធានព្រឹទ្ធសភា មក​ជូន​បងប្អូន​ទូទាំង​ស្រុក​តំបែរ និង​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​តែ​ពុទ្ធិ​ពរ​ទាំង ៤​ប្រការ ជាពិសេស​ចៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩ គ្រប់ៗ​ក្រុមគ្រួសារ​។

​ក្នុងនាម​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ អាជ្ញាធរ​ស្រុក និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក សូម​ចូលរួម​អបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​ត្រូវបាន​អង្គសន្និបាត​គណ​:​កម្មា​ធិ​ការកណ្តាល​លើកទី​៤៣ អាណត្តិ​ទី​៥ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ពិសេស​ចូលរួម​អបអរសាទរ​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​លទ្ធផល​របស់​អង្គសន្និបាត​គណ​:​កម្មា​ធិ​ការកណ្តាល​លើកទី​៤៣ អាណត្តិ​ទី​៥ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានសម្រេច​ជ្រើសតាំង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​អនាគត​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​កោតសរសើ​រ​ចំពោះ​លោក​អភិបាលស្រុក និង​សហការី លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍ​ស្រុក​តំបែរ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ហើយ​អគារ​រដ្ឋបាល​ថ្មី​នេះ គឺជា​សក្ខីភាព​មួយ​បង្ហាញឲ្យឃើញ​ពី​ការខិ​ត​ខំប្រឹងប្រែង ក្នុង​ស្មារតី​យកចិត្តទុកដាក់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ស្រុក ឆ្លើយ តប​ទៅ​នឹង​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ឆ្នាំ​២០២០-២០៣០ គោលនយោបាយ​កំណែទម្រង់​វិម​ជ្ឈការ​និង​វិសហមជ្ឈការ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​។​

​នេះ​មិនមែន​សមិទ្ធផល​លើក​ទី​មួយ​ទេ ដែល​ស្រុក​តំបែរ​បាន​ទទួល ជាក់ស្តែង កាលពី ថ្ងៃទី​២៧ ខែវិច្ឆិកា កន្លងមក ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ “​ពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ​តេជោ​សែន​តំបែរ​” ក្រៅពីនេះ​នៅ​មាន​សមិទ្ធផល​នានា​ជាច្រើន​ទៀត ដែល​រួមចំណែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ការពង្រឹង​អភិបាលកិច្ច និង​សមត្ថភាព​មន្ត្រី​រាជការ​សំដៅ​បង្កើន​ប្រសិទ្ធភាព​សេវា​សាធារណៈ ការពង្រឹង​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព សុខភាព​សាធារណ​: រួម​ទាំង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ផងដែរ ដែលជា​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​តំបែរ​ទាំងមូល​។

​ភ្ជាប់​ទៅនឹង​សមិទ្ធផល​នេះ ជាថ្មី​ម្តងទៀត ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ខ្លួន​លោក​ផ្ទាល់ លោក​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​របស់​រដ្ឋបាល​ស្រុក​តំបែរ ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ជាតិ និង​ប្រជាជន​ដោយ ស្ម័គ្រ​ស្មោះ​។ ជា​ចុងក្រោយ ឯកឧត្តម​ប្រធាន លោក​បាន​លើកទឹកចិត្ត ជំរុញ និង​គាំទ្រ​គ្រប់​រាល់​សកម្មភាព​ទាំងអស់​របស់​ស្រុក​ក្នុង​ឆន្ទ​:​ចូលរួម​កសាង និង​អភិវឌ្ឍ​មូលដ្ឋាន​ផ្ទាល់ បម្រើ​សុខភាព​សាធារណ​: ចូលរួម​ដោះស្រាយ​ទុក្ខលំបាក កែលម្អ​កម្រិតជីវភាព និង​អភិវឌ្ឍ​មូលដ្ឋាន​ផ្ទាល់​ឲ្យ​កាន់តែរីក ចម្រើន​ថែមទៀត ក្រោម​ម្លប់​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។ លោក បាន​ផ្តាំផ្ញើ​ឲ្យ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​ប្រសិទ្ធភាព​លើ​ការផ្តល់​សេវាសាធារណ​: លើកទឹកចិត្ត និង​បង្កលក្ខណ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។ យកចិត្តទុកដាក់​មើល​ថែរក្សា​សុខភាព​ជូន​ប្រជា​ពល ពង្រឹង​ការងារ​សន្តិសុខ និង​សុវត្ថិភាព​មូលដ្ឋាន​ទាំង ៧​ចំណុច​ឲ្យបាន​ល្អ​ប្រសើរ​។​ល​។ បន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ និង​ត្រូវ​រួមគ្នា​ថែរក្សា​អគារ​នេះ​ឲ្យបាន​គង់វង្ស ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​៕​សហការី​

Filed in: ព័ត៌មានជាតិ