ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​មនុស្ស​០៤​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​អ្នកល​ក់ឡេ​អន​ឡាញ អ៊ាន សៀវ​ម៉ី ទៅ​តុលាការ​ហើយ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​មនុស្ស​០៤​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​អ្នកល​ក់ឡេ​អន​ឡាញ អ៊ាន សៀវ​ម៉ី ទៅ​តុលាការ​ហើយ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ករណី​ប្លន់​ផ្ទះ​អ្នកល​ក់ឡេ​អន​ឡាញ អ៊ាន សៀវ​ម៉ី កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​ក្រុមចោរ​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​យក​បាន​គ្រឿង​ពេជ្រ​ទៅ​មួយ​ចំនួន គេចខ្លួន​បាន​ត្រឹមតែ​មួយ​យប់ ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បាន​ទទួល​ការអនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ច្រឹង​ខ្មៅ ចាត់ឲ្យ​លោក​ព្រះរាជអាជ្ញារង សិត វណ្ណៈ សម្របសម្រួល និង​ដឹកនាំ​បញ្ជា​កម្លាំង​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការបង្ក្រាប​ដល់​សម្បុក​មេក្លោង​ធំ ដែល​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បាន​ប្រមូល​យក​គ្រឿង​ពេជ្រ​ប្រគល់ជូន​ជនរងគ្រោះ​វិញ ហើយ​ជនសង្ស័យ​បាន​បញ្ជូន​ដល់​តុលាការ​ហើយ​។​

​តាម​ចម្លើយ​របស់​ឈ្មោះ សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហៅ​សុខ សុវណ្ណ​វឌ្ឍនាសារ​ពង្ស ហៅ វិ​ល្លាម គ័ង ដែល​ជា​មេក្លោង និង​ជា​អ្នក រៀបចំ​ផែនការ បានបញ្ជាក់​ថា សកម្មភាព​ចូល​ប្លន់​ផ្ទះ​អ្នកល​ក់ឡេ​អន​ឡាញ អ៊ាន សៀវ​ម៉ី នេះ គឺ​ខ្លួន​រៀប​ផែនការ​មុន​តែ​មួយ​ថ្ងៃ​ទេ ដោយ​ចេញ​ធ្វើ​សកម្មភាព​ចំនួន ០៥​នាក់ ខ្លួន​ជា​អ្នក​ដឹកនាំ​ផ្ទាល់​តែម្តង មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​សម្រេច​ចិត្ត​ប្លន់​គឺ​ដោយសារ​:
​ទី​១ គឺ​សព្វថ្ងៃ​ខ្លួន​ខ្វះខាត​លុយកាក់​ទ្រទ្រង់​ជីវភាព​និង​បក្ស ជាក់ស្តែង​រថយន្ត​ដែល​ខ្លួន​ជិះ គឺ​បង់​រំ​លោះ​មិន​ទាន់​ដាច់​នៅឡើយ ហើយ​ផ្ទះ​ដែល​ខ្លួន រស់នៅ គឺ​ជួល​ក្នុងតម្លៃ ២៥០០$​ក្នុង​១​ខែ ជំពាក់​ឈ្នួល​ផ្ទះ​គេ​២​ខែ​ហើយ ចំណែក​ស្នាក់ការ​បក្ស​ចំនួន​១៦​ខេត្ត ក៏​មិន​មាន​ប្រាក់​បង់​ឈ្នួល​ផ្ទះ​ឲ្យគេ ព្រមទាំង​ជំពាក់​បំណុល​គេ​ជុំ​ទិស​ទៀត​ផង​។
​ទី​២ គឺ​ខ្លួន​មាន​ទស្សន​: អ្នកក្រ​និយម ជ្រិញ​ពួក​អ្នកមាន ឡាយ​តាម Facebook បង្អួត​ទ្រព្យសម្បត្តិ ដូចនេះ ក៏​កើត​ចិត្ត​ចង់ ព្រមាន​ដល់​អ្នក​មាន មួយចំនួន​ដែល​មាន​ចរិត​បែប​នេះ ។​

​កន្លង​មក​ពួក​ខ្លួន​បានធ្វើ​សកម្មភាព​ប្លន់​ចំនួន​០២​លើក​:
​ទី​១​គឺ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បានធ្វើ​សកម្មភាព​ប្លន់ ម្ចាស់​បុរី​ម៉ន​ដា​នី នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ តែ​មិនបាន​សម្រេច ព្រោះ​នៅ​ថ្ងៃ​ធ្វើ​សកម្មភាព ស្រាប់តែ​ជន​រងគ្រោះ​មិន​បាន​នៅក្នុង​ឡាន​ដែល​ពួកខ្លួន​បាន​កាក់​ប្លន់ ក៏​ក្លែង​ធ្វើ​ជា​សួរនាំ​ក្នុងនាម​សមត្ថកិច្ច ហើយ​ពេលនោះ​ខ្លួន​មិន​បាន​ចូលរួម​ទេ គឺ​ឲ្យតែ​កូនចៅ ០៥​នាក់ អាវុធ​វែង​០១​ដើម អាវុធខ្លី​០២​ដើម និង​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច ចុះ​ទៅធ្វើ​សកម្មភាព​។​
​ទី​២​គឺ​នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ខ្លួន​បាន​ប្រើ​រូបភាព​ដូច​លើក​ទី​១​ដែរ គឺ​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច និង​ក្លែង​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ចុះ​ទៅធ្វើ​សកម្មភាព ប្លន់​យក​ទ្រព្យសម្បត្តិ នៅផ្ទះ​អ្នកឡេអ​ន​ឡាន​ឈ្មោះ អ៊ាន សៀវ​ម៉ី បានសម្រេច​ដោយ​ប្រមូល​បាន​គ្រឿង​ពេជ្រ​មួយចំនួន តែ​រំលង​បានតែ​១​យប់ ក៏​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ដល់ផ្ទះ ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១២​នាក់ អាវុធ​វែង​ខ្លី​ចំនួន​០៥​ដើម​ភ្លាមៗ និង​គ្រឿង​ពេជ្រ​ជាច្រើន​ឈុត​ត្រឡប់មកវិញ ក្រោយមក​ឆែក​ឃើញ​អាវុធ​០១​ដើម​ទៀត លាក់​នៅ​មាត់​លូ សរុប​ដកហូត​បាន​អាវុធ ០៦​ដើម​។​

​ក្រោម​វិធានការ​ជំនាញ ក្នុង​ចំណោម​មនុស្ស​១២​នាក់ ដែល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​រកឃើញ​អ្នកពាក់ព័ន្ធ​ចំនួន​០៤​នាក់ និង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​តែ​ម្តង​៕

Filed in: ព័ត៌មានជាតិ